ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេមប្រណាំងឡាន​ថ្មីចុ​ង​ក្រោយ ដែលដាក់អោយ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ នៅក្នុង App Store ត្រឹម​សប្តាហ៍​នេះ​តែប៉ុណ្ណោះ… រួសរាន់ឡើង

ហ្គេមប្រណាំងឡាន​ថ្មីចុ​ង​ក្រោយ ដែលដាក់អោយ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ នៅក្នុង App Store ត្រឹម​សប្តាហ៍​នេះ​តែប៉ុណ្ណោះ… រួសរាន់ឡើង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ដែល​ជា​អ្នក​ចូល​ចិត្តលេង​​ហ្គេម​​ប្រណាំង​ឡាន​ ប្រហែល​​ជា​​បាន​ស្គាល់ និងធ្លាប់​បាន​លេង​នូវ​ហ្គេម​មួយ​ចំនួន​រួច​មក​ហើយ ដូចជា Asphalt, Gear Club, Real Racing, Need for Speed និង ហ្គេម​ជា​ច្រើនទៀត ប៉ុន្តែថ្ងៃនេះផងដែរ យើងខ្ញុំសូមធ្វើការណែនាំ មិត្តអ្នកអានទាំងអស់គ្នា អោយបាន​ស្គាល់​នៅ​ហ្គេមមួយដែលមានឈ្មោះថា Ridge Racer Slipstream ​ដែលដាក់អោយទាញយកដោយ​ឥតគិតថ្លៃ ត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ នៅក្នុង App Store បន្ទាប់មកគឺនឹងត្រូវបានគិតថ្លៃវិញហើយ ដែលពីមុនហ្គេមនេះ មានតម្លៃប្រហែល 3$ផងដែរ។  

1 Cover

Final 1000x150 copy

Ridge Racer Slipstream បានដាក់នូវមុខងារពិសេសៗមួយចំនួន ដែលអាចឲ្យអ្នកលេងប្រកួត​ជាមួយ​​អ្នក​លេងដទៃទៀត, អាចមា​ន​ឱកាស​បើកឡានប្រណាំងស៊េរីថ្មីៗ ជាមួយនឹងទីតាំង​ល្បីៗជាច្រើន​នៅ​លើ​ពិភពលោក ហើយចំពោះក្រាហ្វិចវិញ ក៏មិនចាញ់ហ្គេមប្រណាំងឡានដែលមានក្រាហ្វិចធំៗប៉ុន្មានដែរ។ ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​លើ​ហ្គេម​នេះ អ្នក​អាច​ទាញ​​យក​​បាន​​នៅ​តំណរខាងក្រោម៖

វីដេអូខាងក្រោម៖

ហ្គេមនេះ អាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចកំពុងបើកឡានប្រណាំងពិតៗ ហើយអ្វីដែលពិសេស​ជាង​នេះ គឺអ្នកអាចបានស្គាល់​ឡាន​ថ្លៃៗ ដែលទើបនឹងចេញបានថែមទៀតផង។ តោះ… រួសរាន់ឡើង ព្រោះ​មិន​យូរទេ ហ្គេមនេះនឹងត្រូវបានគិតថ្លៃវិញហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 11:40 AM, 15 July
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម