ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone 8 ត្រៀម​ចេញ​ខាងមុ​ខ​នេះ កំពុង​ជួប​បញ្ហា! ហើយ​អាច​នឹង​ចេញល​ក់​យឺត​យ៉ាវ​ថែម​ទៀត!

iPhone 8 ត្រៀម​ចេញ​ខាងមុ​ខ​នេះ កំពុង​ជួប​បញ្ហា! ហើយ​អាច​នឹង​ចេញល​ក់​យឺត​យ៉ាវ​ថែម​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចុងឆ្នាំ 2017 នេះកំពូល​ស្មាត​ហ្វូនរ​បស់ Apple គឺ iPhone 8 ដែល​ត្រៀម​នឹង​បង្ហាញខ្លួន និងចេញ​លក់​នោះ​បាន​កំពុង​ជួប​បញ្ហាជាច្រើន នេះដោយយោងតាមប្រភពពត៌មានចុងក្រោយគេ ដែលបានប្រមូល​ដោយ​គេហទំព័រ 9to5mac។ ជាការពិត Cambo Report ពិតជាទទួលស្គាល់ជាមួយនឹង​បច្ចេកវិទ្យា​បំពាក់​នៅលើ iPhone 8 ដែលវាទំនើប និងអស្ចារ្យសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ 2018 ខាងមុខ តែនៅពេល​នេះ Apple កំពុងដោះស្រាយបញ្ហាជុំវិញគ្រឿងបរិក្ខា សម្រាប់ប្រើនៅលើ iPhone 8 មិនអាចផ្គង់ផ្គង់ទៅ​ដល់​តម្រូវការជាក់ស្ដែងរបស់ Apple សម្រាប់យកទៅតម្លើងនៅក្នុងរោងចក្រ។

1

Final 1000x150 copy

ក្នុងនោះផងដែរ អ្នកវិភាគរបស់ធនាគាអាមេរិក (Bank of America) បាននិយាយថាមុខងារ Touch ID និង 3D Facial Recognition (មុខងារស្កេនផ្ទៃមុខ) បានកំពុងធ្វើឲ្យ Apple តឹងសសៃក្បាលខ្លាំង ដោយ​សារ​តែសេនស័រមានបញ្ហា និងនៅមិនទាន់ដំណើរការបានស្រួលបួលជាមួយកម្មវិធីនៅលើ iOS 11 តាម​ការ​ចង់បាន និងរំពឹងទុក។ ជុំវិញការបង្ហើបឲ្យដឹងនេះ គឺបានលាយឡំជាមួយនឹងអេក្រង់ OLED និង​មុខងារ​​សាកថ្មដោយគ្មានខ្សែផងដែរ ដែល Apple នឹងបិទមុខងារស្កេនផ្ទៃមុខ និងសាកថ្មគ្មានខ្សែនៅ​ពេល​ចេញលក់ជាលើកដំបូង ហើយអាចនឹងបើកឲ្យមុខងារធំៗទាំងពីរនេះដំណើរការវិញនាពេលក្រោយ ដោយចំនាយពេលធ្វើការកែសម្រួលជាមួយនឹងផ្នែកទុន (Software) ជាមុនសិន។

2

ដូច្នេះបើដូចការលើកឡើងរបស់ធនាគាអាមរិកពិតមែននោះគឺ iPhone 8 នឹងត្រូវកាត់បន្ថយថ្ងៃចេញលក់ គឺត្រូវពន្យាពេលប៉ុន្មានជា 3-4 សប្ដាហ៍ទើបអាចចេញលក់នៅទីផ្សារអាមេរិកបាន និងចេញជាបន្តបន្ទាប់​ទៀត​នៅ​ទីផ្សារអន្តរជាតិ។ ដូច្នេះសម្រាប់អ្នកមិនអាចរង់ចាំបាននោះ គឺត្រូវទិញ iPhone 7s និង 7s Plus សិនហើយ! បើចង់ទិញ iPhone 8 ត្រូវរង់ចាំយូរបន្តិច!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:31 AM, 15 July
  • ប្រភព: 9to5mac
  • Tag: ទូរស័ព្ទ