ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ពេល​នេះ WhatsApp អនុញ្ញាត្តិ​ឱ្យ​យើង​ផ្ញើ File គ្រប់​ប្រភេទ​បានហើយ

ពេល​នេះ WhatsApp អនុញ្ញាត្តិ​ឱ្យ​យើង​ផ្ញើ File គ្រប់​ប្រភេទ​បានហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការប្រើប្រាស់ កម្មវិធីផ្ញើសារ (Messenger) មានភាពពេញនិយមណាស់ នាពេលបច្ចុប្បន្ន មិនថាអ្នក ធ្វើការ រឺ រកស៊ីទេ តែងតែត្រូវការ ទាក់ទង ជាប្រចាំជាមួយអ្នក នៅជុំវិញខ្លួនដូចជា ទូរស័ព្ទចេញចូល, ផ្ញើសារ, ជជែកកំសាន្ដ, ហើយពេលខ្លះ យើងក៏ត្រូវផ្ញើ ជារូបភាព និងឯកសារ ផ្សេងៗដែរ ជាពិសេសគឹ សិស្សនិស្សិត និង អ្នកធ្វើការតែម្តង។

cover

Final 1000x150 copy

WhatsApp បានបញ្ចេញកំណែអាប់ដេតថ្មីដើម្បីដោះស្រាយបញ្ហា និង បំពេញតំរូវការ អស់ទាំងនោះរបស់អ្នក ប្រើប្រាស់ហើយ។ ពេលនេះអ្នក អាចផ្ញើ File បែបទូទៅ ដូចជា៖ Contact, Location, Gallery, Audio និង Document ដូចជា៖ doc, csv, ppt, txt ព្រមទាំង File zip, APKs ផ្សេងៗទៀត។

2017-07-14_165801

WhatsApp អនុញ្ញាត្តិ ឱ្យផ្ញើ File ទំហំធំបំផុត 100MB សម្រាប់អ្នក ប្រើប្រាស់ប្រព័ន្ធ Android និង 64MB សម្រាប់អ្នក ប្រើប្រាស់ នៅលើ Web។

នេះជាកំណែអាប់ដេតដ៏ល្អរបស់ WhatsApp ដោយពេលខ្លះយើង ក៏ត្រូវការផ្ញើ File ផ្សេងៗ ដែលមានទំហំធំ ទៅអ្នកដទៃដែរ មិនមែនផ្ញើតែ រូបភាព ឬ សារ នោះទេ ហើយវាក៏មាន ភាពរហ័សនិង មានសុវត្ថិភាពជាង បណ្ដាញសារ ផ្សេងទៀតដែរ ដោយយើងត្រូវ មានឈ្មោះ Contact ក្នុងទូរស័ព្ទជាមុន ដើម្បីទាក់ទង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:40 AM, 15 July
  • ប្រភព: Android Community
  • Tag: កម្មវិធី & ហ្គេម