ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    តម្លើងកម្មវិធីនេះ​ហើយ អ្នក​នឹង​អាច​ទាញ​កម្ម​វិធី​ពី App Store យក​មក​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ

តម្លើងកម្មវិធីនេះ​ហើយ អ្នក​នឹង​អាច​ទាញ​កម្ម​វិធី​ពី App Store យក​មក​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅកម្មវិធីមួយចំនួននៅក្នុង App Store គឺអាច​អោយ​យើង​ទាញយក​ម​កប្រើ​ដោយ​សេរី ប៉ុន្តែ​កម្មវិធី​ខ្លះ​ទៀត គឺ​តម្រូវអោយ​យើង​ចំណាយ​លុយ តាមរយៈ Visa Card ដើម្បីទទួលបានកម្មវិធីនោះ​យក​មក​ប្រើ​ប្រាស់។ ចំណែកទូរស័ព្ទដែលទទួលបានការ Jailbreak រួចហើយនោះ  គឺគេអាចតម្លើងកម្មវិធីមួយ​ចំនួន​ចេញ​ពី Cydia ដែលជាកម្មវិធី Download App មិនអស់លុយ រួមមាន PP25, V-share…បាន​ជា​ដើម​ផង​ដែរ ដូចដែលមិត្តអ្នកអានមួយចំនួនប្រហែលជាបានធ្លាប់ប្រើរួចមកហើយ ។

1 Cover

Final 1000x150 copy

ចុះបើបើទូរស័ព្ទអ្នកកំពុងប្រើ iOS 10 ដែលពុំមាន Jailbreak ហើយពុំមាន Cydia តើអ្នកគួរធ្វើយ៉ាងណា ដើម្បីទទួលបាន App ដែលគិតលុយ យកមកប្រើ Free ដូចគេ តែវាមិនបានទាំងអស់ទេ ព្រោះ​វា​មាន​កម្មវិធី​មួយចំនួនតូច ដែលពុំមានដាក់អោយទាញយកពីក្នុង App មួយនោះ។ ថ្ងៃនេះផងដែរ ខ្ញុំនឹង​បង្ហាញ​មិត្តអ្នកអានទាំងអស់គ្នា អោយបានស្គាល់ពីឈ្មោះកម្មវិធីមួយដែលមានឈ្មោះថា record ដែល Appនេះ​គឺត្រូវ​បានបង្កើតឡើងដោយក្រុម Hacker របស់ប្រទេសចិន។ ឥឡូវនេះ ខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នា អំពីរបៀបតម្លើងដូចខាងក្រោមនេះ៖
ជំហ៊ានទី1:  ជាដំបូង អ្នកត្រូវតែមាន Computer មួយដែលដំណើរការដោយ Windows បន្ទាប់មក​សូម ចូល ទៅកាន់ Browser របស់ Google Chrome ដោយវាយ www.i4.cn រួចលើប្រអប់មួយ​នៅ​ចំ​កណ្តាល ដើម្បីតម្លើងកម្មវិធីនេះ នៅលើ Computer ជាមុនសិន បន្ទាប់មកធ្វើការ install តាមអ្វីដែលគេ​ដាក់​អោយ​រហូតដល់ចប់។

2

ជំហ៊ានទី២:  បន្ទាប់ពីតម្លើងរួចហើយ Computer របស់អ្នកគឺត្រូវតែមានកម្មវិធី iTunes ប្រសិន​បើពុំ​ទាន់​មាន​ទេ សូមធ្វើការតម្លើងជាបន្ទាន់ ព្រោះកម្មវិធីទាំងពីរនេះ គឺ Connect ជាមួយគ្នា  បន្ទាប់មកទៀត សូម​ធ្វើការដោតភ្ជាប់ខ្សែ USB ពីទូរស័ព្ទចូលទៅកាន់ Computer។

3

ជំហ៊ានទី៣:  បន្ទាប់ពី Connect រួចរាល់ហើយសូមចុចលើប្រអប់មួយដែលខ្ញុំបានគូររង្វង់ជុំវិញ ដើម្បី​តម្លើង App ទៅកាន់ទូរស័ព្ទ ជាការស្រេច។

4

ឥលូវនេះ ខ្ញុំសុំបន្ថែមត្រង់ចំនុចមួយទៀតគឺ ពេលដែលអ្នកចូលទៅក្នុងកម្មវិធី record នេះ អ្នកនឹងធ្វើការ Search រកម្មវិធីដែលអ្នកចង់បាន ដូច្នេះសូមអ្នកចុចលើប្រអប់ដែលខ្ញុំគូសរង្វង់ពណ៌ខ្មៅ ដើម្បីងាយស្រួល​មើល​ឈ្មោះកម្មវីធីដែលអ្នកចង់រក ជាភាសាអង់គ្លេសបាន។

5

បើសិនជាអ្នកស្ទាក់ស្ទើរ ក្នុងការតម្លើងកម្មវិធីនេះ ខ្ញុំនឹងដាក់ Video ណែ​នាំបន្ថែមមួយទៀត អំពី​របៀប​តម្លើងនៅខាងក្រោមនេះ ដើម្បីអោយមានភាពកាន់តែងាយស្រួល ហើយក៏សូមអគុណមិត្តអ្នកអាន​ទាំង​អស់គ្នា ចំពោះការតាមដាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 2:09 PM, 14 July
  • ប្រភព: YouTube
  • Tag: កម្មវិធី & ហ្គេម