ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xiaomi Redmi 5 បាន​បង្ហាញ​រូប​រាង​និង​លក្ខណៈ​សម្បត្តិ​ជា​បណ្តើរ​ៗ​ហើយ

Xiaomi Redmi 5 បាន​បង្ហាញ​រូប​រាង​និង​លក្ខណៈ​សម្បត្តិ​ជា​បណ្តើរ​ៗ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Xiaomi ត្រកូល Redmi ជាទូរស័ព្ទធុនមធ្យម ដែលមានតម្លៃទាប និងលក្ខណៈសម្បត្តិ សមរម្យ សម្រាប់អ្នកប្រើប្រាស់ កិច្ចការទូទៅបាន។ ហើយក្រុមហ៊ុន Xiaomi កំពុងកែច្នៃបច្ចេកវិទ្យា ទូរស័ព្ទធុនមធ្យម របស់ខ្លួននេះ ឱ្យមានសមត្ថភាព កាន់តែប្រសើរ រូបរាងក៏កាន់តែ ប្រណិត ប៉ុន្តែរក្សាតម្លៃ ឱ្យនៅទាប ដដែល។

Redmi 5 ជាទូរស័ព្ទដែលត្រូវបង្ហាញខ្លួន នាពេលឆាប់ៗ ខាងមុខនេះ ប៉ុន្តែពេលនេះ ត្រូវបានគេ បង្ហោះរូបភាព ដែលមានភ្ជាប់ ជាមួយលក្ខណៈ សម្បត្តិផ្សេងៗ មុនបាត់ ទៅហើយ។

Cover_001

Final 1000x150 copy

បើតាម រូបភាពបែកធ្លាយទាំងនេះបង្ហាញថា Redmi 5 និងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 ដោយស្រោប ខ្លួនដោយ MIUI 9 ជំនាន់ចុងក្រោយ និងអេក្រង់ទំហំ 5 អ៊ីញ Full HD។ កម្លាំងម៉ាស៊ីនវិញ ត្រូវបានបែងចែក ចេញជា 2 ម៉ូឌែល, ដោយម៉ូឌែល ប្រើបន្ទះឈីប Snapdragon 625 ល្បឿន 2GHz មានរ៉េម 3GB អង្គផ្ទុកទិន្នន័យ 16GB ឬ 32GB ចំណែកឯ ម៉ូឌែលប្រើ បន្ទះឈីប Snapdragon 630 ល្បឿន 2.2GHz មានរ៉េម 3GB សំរាប់អង្គផ្ទុក ទិន្នន័យ 32GB និង រ៉េម 4GB សំរាប់អង្គផ្ទុកទិន្នន័យ 32GB ឬ 64GB។ អង្គផ្ទុកទិន្នន័យ ទាំងអស់ ជាប្រភេទ eMMC 5.1 ហើយមាន GPU Adreno 508។

gsmarena_005 gsmarena_004 gsmarena_003 gsmarena_002

Redmi 5 មានថ្មទំហំ 3680mAh, មុខងារសម្គាល់ម្រាមដៃ ផ្នែកខាងក្រោយ, កាមេរ៉ាក្រោយ 16MP នឹង ខាងមុខ 5MP, អាចដាក់ ស៊ីមកាត បាន 2 និងបន្ថែម SD Card ក្រៅបាន ជាមួយនឹង តម្លៃទាប។

2017-07-14_103545

សរុបមក អ្វីដែលយើងនឹងទទួលបានពី Redmi 5 គឺមានលក្ខណៈ ល្អគ្រប់គ្រាន់ អាចបំពេញ តម្រូវការប្រើប្រាស់ ប្រចាំថ្ងៃ ស្របជាមួយនឹង តម្លៃសមរម្យ ហើយថែមទាំង មានរូបរាង ប្រណិតជាងមុន ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:01 AM, 14 July
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ