ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    កំពូល CPU របស់ AMD ពពួក Threadripper ត្រៀម​ចេញ​ខែ​ក្រោយ​នេះ​ឯង! ត្រៀម​តែ​លុយ​ទៅយើង!

កំពូល CPU របស់ AMD ពពួក Threadripper ត្រៀម​ចេញ​ខែ​ក្រោយ​នេះ​ឯង! ត្រៀម​តែ​លុយ​ទៅយើង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាការពិតណាស់ ក្នុងឆ្នាំ 2017 នេះ AMD បានងើបមុខងើបមាត់មកវិញ ជាមួយនឹងផលិតផល ជំនាន់ថ្មីរបស់ខ្លួន បន្ទាប់ពីធ្លាក់ ក្នុងរណ្ដៅអស់ប៉ុន្មាន ឆ្នាំកន្លងទៅ។ ការងើបមានមុខ មានមាត់មកវិញនេះ គឺជាការ នាំយកផលិតផល ជាបន្ទះឈីប CPU និង GPU ចូលទីផ្សារដដែល តែជាមួយ នឹងកម្លាំង សមត្ថភាព គុណភាព និងតម្លៃមានការ ប្រកួតប្រជែង កាន់តែខ្លាំង ជាងមុន ខណៈពេល Intel និង nVIDIA ក៏បុកពោះខ្លះៗ ផងដែរ។

1

Final 1000x150 copy

ជាក់ស្ដែងត្រកូល CPU ពពួក Ryzen ដែលបានប្រកាសចេញឆ្នាំនេះ ឃើញថាទទួលបាន ការចាប់អារម្មណ៍ ច្រើនពីសំណាក់ អ្នកប្រើប្រាស់ទូទៅ ដោយបច្ចុប្បន្ន យើងអាចស្វែងរក ទិញស៊េរី Ryzen 7 និង 5 បានហើយ ចំនែកឯ Ryzen 3 ត្រៀមនឹងចេញ ខែក្រោយនេះ។ ការចេញមុខ របស់ Ryzen 3 ក្រុមហ៊ុន AMD ក៏ឈ្លាតឱកាស ត្រៀមនឹងបញ្ចេញ នូវកំពូលឈីប ពពួក Threadripper ដ៏ថ្មីស្រឡាងមួយផ្សេងទៀត របស់ខ្លួន ដែលជា បន្ទះឈីប CPU មានទំហំធំ ហើយខ្លាំង សម្រាប់កុងគ្នា ជាមួយនឹង Core i9 របស់ ក្រុមហ៊ុន Intel តែម្ដង។

2

Threadripper ដែលយើងអាចជ្រើសរើសទិញ យកមកប្រើប្រាស់ បាននោះ គឺមានពីរជម្រើស ដូចជា៖

  • Ryzen Threadripper 1950X មាន 16 Cores និង 32 Threads រត់នៅក្នុង ល្បឿន 3.4GHz ហើយអាច Boost ឡើងទៅដល់ 4.0GHz ត្រៀមចេញ លក់តម្លៃ 999$ ប៉ុណ្ណោះ!!!!
  • Ryzen Threadripper 1920X មាន 12 Cores និង 24 Threads រត់នៅក្នុងល្បឿន 3.5GHz និងអាច Boost ឡើងទៅ 4.0GHz ត្រៀមលក់ ក្នុងតម្លៃ 799$

តម្លៃរបស់ Threadripper ដោយយោងតាមប្រភពព័ត៌មាន ខាងលើ សបង្ហាញ ឲ្យឃើញថា AMD ពិតជាចង់ផ្ដួល Intel ពិតប្រាកដមែន ខណៈឈីប Core i9 របស់ Intel មានច្រើនជម្រើស ដែលមាន តម្លៃចាប់ផ្ដើមពី 999$ សម្រាប់ Entry-Level Core i9 និងលោតរហូត ដល់លេខ កប់ស៊េរី Extreme Edition មានតម្លៃដល់ 1999$ ទៅហើយ។

3

អញ្ចឹងនេះគឺជាសង្គ្រាមត្រជាក់មួយក្នុងទីផ្សារកុំព្យូទ័រ ដែលត្រៀមនឹងបះ ទង្គិចគ្នាយ៉ាង ខ្លាំងរវាង Intel និង AMD ខណៈពេល AMD បានបន្ទាប់តម្លៃឈីប របស់ខ្លួនបាន ថោកមែនទែន បើប្រៀបធៀប ជាមួយនឹងឈីប កប់ៗរបស់ Intel។ វាពិតជាអំនោយ ផលទៅដល់អ្នក ប្រើប្រាស់ ពិសេស Gamer តែម្ដង ដែលចង់ បានឈីប CPU ខ្លាំងមក ប្រើប្រាស់ ព្រោះ AMD ចាប់ពីឆ្នាំ 2017 នេះទៅ គឺមិនមែនជា AMD ដែលយើងធ្លាប់ បានស្គាល់ និងដឹងកាលពី ប៉ុន្មានឆ្នាំមុនទៀត នោះទេ ហើយ AMD នៅតែបន្តអភិវឌ្ឍន៍ ខ្លួនឲ្យបានកាន់តែ ខ្លាំងជាងនេះ ថែមទៀតលើ វិស័យ CPU និង GPU។

ព័ត៌មានបន្ថែម Cambo Report នឹងចេញផ្សាយជាបន្តបន្ទាប់ទៀត នៅពេល Ryzen Threadripper និង Ryzen 3 ប្រកាសចេញលក់ នាខែសីហា ខាងមុខនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:27 AM, 14 July
  • ប្រភព: PC Gamer
  • Tag: កុំព្យូទ័រ