ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ Game of Thrones រដូវ​កាល​ថ្មី​នឹង​ចាក់​បញ្ចាំងហើយ!

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ Game of Thrones រដូវ​កាល​ថ្មី​នឹង​ចាក់​បញ្ចាំងហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់មិត្តអ្នកអាន ដែលជាអ្នកគាំទ្រ និងបានទស្សនា ខ្សែភាពយន្តនេះ តាំងពីដើមមក​ ច្បាស់ជាមាន អារម្មណ៍រំជួលចិត្ត ម្តងទៀត ដោយសារតែ រដូវកាលថ្មី រដូវកាលទី 7 រឿង Game of Thrones បានមកដល់ហើយ នាប៉ុន្មានថ្ងៃ ខាងមុខនេះ ក្នុងថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2017 ។

cover

Final 1000x150 copy

នេះដោយសារតែមានបញ្ហាអាកាសធាតុ ទើបបានជាពន្យារពេល ថតប៉ុន្មានខែ រហូតចាំដល់ ថតបញ្ចប់ ក៏យូរមកដល់ ពេលនេះ ទើបការថតសម្រេច រួចរាល់ ក្នុងការចាក់បញ្ចាំងជា សាធារណៈនៅ ប៉ុន្មានថ្ងៃ ខាងមុខនេះ ដោយរដូវកាលមុនៗ រឿងនេះចាក់បញ្ចាំង នៅខែមេសា។ ដោយហេតុ បែបនេះ ទើបធ្វើឲ្យ អ្នកគាំទ្រ កាន់តែមានអារម្មណ៍ មិននឹងនរ ចាំទន្ទឹងថ្ងៃ ចាក់បញ្ចាំងរឿងនេះ និងបន់ឲ្យឆាប់ ដល់ថ្ងៃនោះ។

នេះជារឿងដែលមានច្រើនវគ្គ និងរដូវកាល ដោយរៀបរាប់ពីការ ធ្វើការសង្គ្រាម ច្បាំង សងសឹកគ្នា ទៅវិញមក ដើម្បីដណ្តើមទីតាំង នីមួយៗ ដែលសំខាន់ៗ ដោយមានវង្សត្រកូល អ្នកខ្លាំងៗ ដូចជា Greyjoy, Stark, Baratheon, Targaryen, Tyrell, Tully, Martell, Lannister និង Arryn ដែលមានទំនាស់ ជាមួយគ្នា និងច្បាំងគ្នា ដើម្បីអំណាច។
វីដេអូខាងក្រោម៖

ចំពោះមិត្តអ្នកអាន មិនដែលទស្សនារឿងនេះ ហើយចង់តាមដាន ដែរនោះ គួរតែទស្សនាពី រដូវកាលទី 1 មកទើបយល់ពី សាច់រឿងច្បាស់ រីឯការទាញយក តាមវេបសាយ អន្តរជាតិ ផ្សេងៗបាន ឬទស្សនាជា អនឡាញក៏បាន។ 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:39 AM, 14 July
  • ប្រភព: The Verge
  • Tag: ភាពយន្ត