ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Galaxy Note 8 លើក​នេះ​ស្រដៀង ទៅ​នឹង S8 ដល់​ហើយ

Galaxy Note 8 លើក​នេះ​ស្រដៀង ទៅ​នឹង S8 ដល់​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពី​​ចេញនូវ Samsung Galaxy S8 និង S8 Plus រួច​​មក ក៏ Samsung នៅ​តែមាន​កំពូល​ស្មាតហ្វូន​របស់​ខ្លួនបន្តទៀតដែរ​។ ដោយ​លើកនេះ សម្រាប់​ការ​លេច​ធ្លាយ គឺត្រកូល Note វិញម្តង វា​នឹង​ត្រលប់ មកវិញ អាចនឹងមាន លក្ខណៈសម្បត្តិល្អៗ ច្រើនជាងមុន និង​ជា​ពិសេស នោះគឺកាមេរ៉ា តែ​ម្ដង។

cover

Final 1000x150 copy

ថ្មីៗនេះផងដែរតាមប្រភពលេចធ្លាយចុងក្រោយនេះបានអោយដឹងថា ទំហំអេក្រង់ របស់ Galaxy Note 8 កាន់​តែធំគឺ ដល់ទៅ 6.3 អ៊ីញ ហើយវាធំ ស្ទើរតែគ្មានគែម និងប៉ូតុងដូចទៅនឹង  S8​ ទៅហើយ បើ​និយាយ​​ពីរូបរាង​នោះ។ ​ដោយ​រូបភាពលេចធ្លាយលើកនេះផងដែរ ស្ទើរតែដូចទាំងស្រុងទៅនឹង S8 នៅ​ខាងផ្ទៃខាងមុខ​ គ្រាន់តែវាអាចនឹងមានការបន្ថែប៊ិច Stylus មកជាមួយ និង មានថាមពលថ្ម ធំជាង និង​គ្រឿង​គ្រៅ កម្លាំងម៉ាស៊ីននោះក៏ខ្លាំងជាងមុនផងដែរ។ ទោះបីវាមានរូបរាងស្រដៀងគ្នា​​ ក៏ប៉ុន្តែ លក្ខណៈ​សម្បត្តិ​អាច​នឹងមិនឈ្នះ Note 8 នោះឡើយ ​បើនិយាយពីកាមេរ៉ាវិញនោះច្បាស់ជា មានសម្ថភាព​ខ្លាំង​ជាង S8 ហើយ  ដោយ Note 8 ​អាចនឹងមាន កាមេរ៉ាភ្លោះ នៅខាងក្រោយ ​មាន​មុខងារ ច្រើនដូចជា មុខងារ Optical Zoom ដែលយើងអាច ធ្វើបាន Zoom រហូតដល់ 3 ដង​ ហើយរូបភាព នៅតែមាន ភាព​ច្បាស់ ។

pic 1

​វាអាចមានជា Lens ប្រភេទ Wide-Angle​ ទំហំ 12 មេហ្គាភិច​សែល ​និងបន្ថែមមុខងារ​ CIS ជំនួយ​ទៀត​ផង ហើយ Lens​ កាមេរ៉ាមួយទៀត ដែលមានទំហំ 13 មេហ្គា​ភិច​សែល ក៏ភ្ជាប់មកនូវ បច្ចេកវិទ្យា Telephoto CIS ផងដែរ មិនត្រឹមតែ ប៉ុណ្ណោះ ក្នុង Lens ទាំងពីរនេះ ​មាន​​ការភ្ជាប់ នូវមុខងារ OIS ទាំងសង​ខាងទៀតផង។ សម្រាប់កម្លាំង ម៉ាស៊ីនវិញនោះ Galaxy Note 8 អាចនឹងប្រើត្រឹម បន្ទះឈីប Snapdragon 835 និងមួយទៀត Exynos 8895។

pic 2

តែទោះជាយ៉ាង ណាក៏ដោយ នេះគ្រាន់ជា ពត៌មានលេចធ្លាយ ប៉ុណ្ណោះ គ្រាន់ជាដំណឹង អោយយើងដឹង មុនត្រួសៗនោះទេ ​ដូច្នេះហើយបើចង់ ជ្រាបច្បាស់ ទាល់តែចាំមើល ពត៌មាន ក្រោយៗ ទៀតទាំង​អស់​គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:59 PM, 13 July
  • ប្រភព: TweakTown
  • Tag: ទូរស័ព្ទ