ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    វិធីទាញ​យក​កម្មវិធី​កាត់​តរូបភាព Pixomatic ដែល​មាន​តម្លៃ 4.99$ បាន​ដោយ​ឥតគិតថ្លៃ

វិធីទាញ​យក​កម្មវិធី​កាត់​តរូបភាព Pixomatic ដែល​មាន​តម្លៃ 4.99$ បាន​ដោយ​ឥតគិតថ្លៃ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយ​ចំនួន​ប្រហែល​ជា​បាន​ស្គាល់រួច​មក​ហើយ នូវ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Pixomatic ដែល​ជា​កម្មវិធីកាត់រូបភាព​បានយ៉ាងឡូយ មិនចាញ់កម្មវិធី Photoshop ប៉ុន្មានទេ ទាស់ត្រង់ថា នៅក្នុង App Store កម្មវិធីនេះគឺត្រូវបានគេគិតលុយ ក្នុងតម្លៃ 4.99$ ដោយមិនមែនជាកម្មវិធី Download Free នោះទេ។

1 Cover

Final 1000x150 copy

ហើយថ្ងៃនេះផង ខ្ញុំនឹងបង្ហាញមិត្តអ្នកអាន ជាពិសេសអ្នកដែលចូលចិត្តកាត់តរូបភាព​តាម​ស្មាតហ្វូន​ទាំង​អស់​គ្នា អោយបានស្គាល់អំពីកម្មវិធីមួយ ដែលអាច Download កម្មវិធី Pixomatic បាន Free តែម្តង ដែលកម្មវិធីនោះមានឈ្មោះថា Tutuapp។

2

តោះ…ខ្ញុំនឹងបង្ហាញអំពីរបៀបតម្លើងកម្មវិធីនេះ អោយបានជោគជ័យតាមវិធីដូចខាងក្រោម៖

ជំហ៊ានទី១៖ សូមចូលទៅកាន់ Safari  រួចវាយពាក្យ tutuapp.vip នៅត្រង់កន្លែង URL បន្តាប់មកទៀត សូមចុចត្រង់ពាក្យ Regular (Free) ហើយចុចពាក្យថា Download Now បន្ទាប់មកវានឹង​លោត​ផ្ទាំង​មួយ​ដើម្បី​អោយយើង Install កម្មវិធីនេះឡើង។

3

ជំហ៊ានទី២៖ បន្ទាប់ពីតម្លើង App នេះរួចហើយ សូមចូលទៅកាន់ Setting –> General ->Device Management បន្ទាប់មកធ្វើការចុច Trust ដើម្បី Verify នៅលើ Device ដែលមានជាការស្រេច។

4

បន្ទាប់ពី តំឡើងកម្មវិធី Tutuapp បានជោគជ័យហើយ ឥលូវនេះ ខ្ញុំសូមធ្វើការណែនាំត្រួសៗ សម្រាប់ អ្នក ទាំងអស់គ្នាអំពីការប្រើប្រាស់កម្មវិធី Pixomatic ដែលជាកម្មវិធីកាត់តរូបភាពនេះវិញម្តង៖

ជំហ៊ានដំបូង:  សូមចូលទៅក្នុង Camera Roll ដើម្បី Select រូបភាពដែលអ្នកចង់បានយកមកធ្វើ ជាផ្ទៃ​ខាង​ក្រោយ (Background) ហើយចុចសញ្ញា (+) ក្នុងរង្វង់មូលពណ៌ក្រហម រួចចុចលើពាក្យ Add Foreground ដើម្បីទាញយករូបភាពដាក់នៅផ្ទៃខាងមុខវិញ បន្ទាប់មកសូមចុចលើមុខងារ Cut រួច​អូស​ទៅលើរូបដែលអ្នកចង់បាន បន្ទាប់មកទៀត ផ្ទៃក្រហមនៅលើរូបនោះ អាចមិនទាន់កាត់​បាន​ស្អាត​នៅ​ឡើយ​ទេ ចឹងអ្នកអាចចុចលើពាក្យ Fill ដើម្បីបំពេញលើរូបត្រង់កន្លែងដែលមិនទាន់មានផ្ទៃក្រហម និង ចុច​ពាក្យ Erase ដើម្បីលុបលើផ្ទៃក្រហមត្រង់កន្លែងដែលយើងមិនត្រូវការ រួចចុចពាក្យ Apply។

5

ជំហ៊ានទី២: អ្នកអាចធ្វើការសារ៉េ រូបភាពដាក់ត្រង់កន្លែងដែលអ្នកចង់បាន បន្ទាប់មកអ្នកអាចបន្ថែម Filters តាមចិត្តដែលអ្នកស្រលាញ់ រួច Save ទុក គឺជាការស្រេច។

6

ក្រោយពីមិត្តអ្នកអាន បានតម្លើងកម្មវិធី Pixomatic នេះរួចរាល់ ខ្ញុំសង្ឃឹមថាមិត្តអ្នកអាន និង ជាពិសេស​អ្នក​ដែលចូលចិត្តកាត់តរូបភាពតាម​ស្មាតហ្វូនទាំងអស់គ្នា ប្រាកដជាពេញចិត្តនឹងសមត្ថភាព​ដែល​មាន​នៅ​ក្នុងកម្មវិធីនេះជាក់ជាពុំខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 2:00 PM, 13 July
  • ប្រភព: Cambo Report
  • Tag: ទូរស័ព្ទ