ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    LG V30 នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី 31 សីហា ក្នុង​ព្រឹត្តិការណ៍ IFA ឆ្នាំ 2017

LG V30 នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី 31 សីហា ក្នុង​ព្រឹត្តិការណ៍ IFA ឆ្នាំ 2017

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កំពូលស្មាតហ្វូន ដែល​មាន អេក្រង់ 2, កាមេរ៉ា​មុខ​ថត​បាន​ទូលាយ, និង​មុខងារ ថតវីឌីអូ បែប DSLR យើង​ធ្លាប់​ឃើញ​មានហើយនៅលើ LG ត្រកូល V ជំនាន់មុន គឺ V10 និង V20 ដែលវាជា​ចំនុច​ប្លែក​ពីកំពូល​ស្មាតហ្វូនដទៃ។

Cover V30

Final 1000x150 copy

ហើយពេលនេះ LG V30 កំពុងត្រៀមប្រកាស ចេញនៅថ្ងៃទី 31 សីហា ខាងមុខនេះហើយ ក្នុង​ព្រឹត្តិការណ៍ IFA ប្រចាំឆ្នាំ 2017 នៅទីក្រុង Berlin ប្រទេស អាល្លឺម៉ង់ ដោយ LG មិនបានបង្ហើបប្រាប់​ពី​ពត៌មានផេ្សងៗរបស់ V30 អ្វីទាំងអស់។

V30

ប៉ុន្តែ សម្រាប់ការរំពឹងទុក LG V30 និងមានកំរិតបង្ហាញរូបភាព 2880 x 1440 ជាមួយនឹង Aspect Ratio ដូចទៅនឹង G6 ដែរ ចំណែកកំលាំងម៉ាស៊ីនវិញ V30 ប្រើបន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 835 ជាមួយរ៉េម 4GB។ រីឯរូប​រាងវិញ និងរចនាស្រដៀង ទៅនឹង G6 ដែល​មាន​ខ្នង​ខាង​ក្រោយ​ជា​កញ្ចក់ និង មានអាវក្រោះ IP68 សម្រាប់ការពារទឹក និងធូលី ផងដែរ។ ហើយដើម្បីដឹង ពត៌មាន​កាន់តែច្បាស់ មានតែរង់ចាំតាមដានមើលទាំងអស់គ្នានៅថ្ងៃទី 31 សីហា ខាងមុននេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:54 AM, 13 July
  • ប្រភព: Android Authority
  • Tag: ទូរស័ព្ទ