ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេច​រូប​រាង ស្មាត​ហ្វូន​អេក្រង់​លាត​កប់ របស់ Sharp ហើយ

លេច​រូប​រាង ស្មាត​ហ្វូន​អេក្រង់​លាត​កប់ របស់ Sharp ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

Final 1000x150 copy

ប្រិយមិត្តមួយចំនួន ប្រាកដជាបានដឹង​រួចម​កហើយអំពី ស្មាតហ្វូតរបស់ Sharp នឹងត្រៀមខ្លួនបញ្ចេញ នៅ​ពាក់​កណ្តាល​ខែ កក្កដា នេះ ដែលវាមានអេក្រង់លាតពេញផ្ទៃខាងមុខ តែម្តង។ ទូរស័ព្ទទាំង 2 មាន​ឈ្មោះ​ថា Sharp FS8016 និង FS8010 ហើយវានឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី 17 កក្កដា ខាង​មុខ​នេះ។

ប៉ុន្តែពេលនេះ មានប្រភពព័ត៌មានមួយរបស់ប្រទេសចិន Weibo បានបង្ហោះ រូបរាងដំបូងរបស់វាហើយ។ ស្មាតហ្វូតទាំងពីរនេះ មានអេក្រង់ 5.5 អ៊ីញដូចគ្នា និងកំរិតបង្ហាញ រូបភាព 2048x1080p ហើយមាន​កាមេរ៉ា​មុខ 8MP នៅចំកណ្តាល ផ្នែកខាងលើ របស់អេក្រង់។

Sharp-FS-Series-1

សម្រាប់ពត៌មានមួយចំនួនទៀត បានបង្ហើបថា ម៉ូឌែល Sharp FS8010 នឹងប្រើបន្ទះឈីប Snapdragon 830 ហើយ ម៉ូឌែល FS8016 នឹងប្រើបន្ទះឈីប Snapdragon 660 ជាមួយនឹង រ៉េម 2 ជំរើស​គឺ 4GB ឬ 6GB។

យ៉ាងណាក៏ដោយ យើងមិនទាន់ហ៊ានសន្មត់ថា នេះជាពត៌មានជាក់លាក់ទេ មានតែរង់ចាំមើលទាំង អស់​គ្នា​នៅថ្ងៃទី 17 កក្កដា ប៉ុន្មានថ្ងៃទៀត ថាតើ Sharp មានអ្វីថ្មីខ្លះសំរាប់ប្រជែងជាមួយក្រុមហ៊ុនដទៃ នាពេល​បច្ចុប្បន្ន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:20 AM, 13 July
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ