ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Galaxy Note 8 អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី 23 ខែ​សីហា​ខាង​មុខនេះ

Galaxy Note 8 អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី 23 ខែ​សីហា​ខាង​មុខនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពត៌មានបែកធ្លាយ លាយជាមួយពាក្យចចាមរ៉ាមជាច្រើន របស់ Galaxy Note 8 បានធ្វើអោយ អ្នកតាមដាន ក៏ដូចជាអ្នកគាំទ្ររបស់ Samsung ចង់ឈឺក្បាល វិលមុខម្តងម្កាលដែរ មិនចាញ់ពត៌មាន ដែលទាក់ទងនឹង iPhone 8 ប៉ុន្មានទេ ហើយពេលនេះ ស្រាប់តែមានពត៌មាន ថ្មីមួយទៀត នៅក្នុងប្រទេសកូរ៉េ ខាងត្បូងបាន និយាយថា Galaxy Note 8 នឹងធ្វើការបង្ហាញ ខ្លួននៅថ្ងៃទី 23 សីហា ខាងមុខនេះ។ តើនេះជាការ ពិតដែររឺទេ?

cover

Final 1000x150 copy

រាបាយកាណ៍បានបង្ហាញថា ក្រុមហ៊ុន Samsung នឹងកំណត់យកថ្ងៃទី 23 សីហា ធ្វើជាកាលបរិច្ឆេទ នៃការបង្ហាញខ្លួនរបស់ Galaxy Note 8 ដែលនឹងប្រព្រឹត្ត ឡើងនៅក្នុង ព្រឹត្តការណ៍ Galaxy Unpacked នៅក្នុងទីក្រុង New York ខណៈដែលពត៌មាន មួយនេះ បានផ្ទុយគ្នាពីពាក្យ ចចាមរ៉ាមកាលពីមុន រួមទាំងពត៌មាន កាលពីម្សិលមិញ ផងដែរ ដែលបានអះអាង ថា Galaxy Note 8 នឹងបង្ហាញខ្លួន ជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំនេះ។ មកទល់ពេលនេះ Samsung នៅតែមិនទាន់ បានបង្ហាញអំពី សក្តានុពលរបស់ Galaxy Note 8 នៅឡើយទេ តួយ៉ាងដូចជា Galaxy S8 & S8 Plus គឺមិនបានបំពាក់ សេនស័រ ស្គេនក្រយ៉ៅដៃ នៅខាងមុខ អេក្រង់នោះទេ ដោយប្តូរទៅដាក់ នៅខាងក្រោយ ទៅវិញ ដែលជា មូលហេតុធ្វើអោយ មានការមិន ពេញចិត្តខ្លះ ចំពោះអ្នកគាំទ្រ ផងដែរ ព្រោះតែការ ពង្រីកផ្ទៃអេក្រង់ ទើបបណ្តាលអោយ រឿងបែបនេះ។ លើសពីនេះ ទៅទៀត យើងមិនទាន់ច្បាស់ ទេថាតើទូរស័ព្ទ iPhone ជំនាន់ក្រោយ របស់ក្រុមហ៊ុន Apple ដែលនឹងក្លាយ ជាគូប្រជែង ដ៏សំខាន់របស់ Samsung អាចដោះស្រាយ បញ្ហាដូចគ្នានេះ បានដែររឺទេ ព្រោះអីមានមនុស្ស ជាច្រើនបានដឹង ហើយថា iPhone 8 របស់ Apple ក៏មានអេក្រង់ លាតសន្ធឹង ពេញផ្ទៃ ខាងមុខផងដែរ។

 2

ក្នុងឆ្នាំនេះដែរ ក្រុមហ៊ុន Samsung បានយកចិត្តទុកដាក់ ក្នុងការ ផលិតត្រកូល Note ជំនាន់ថ្មីអោយ កាន់តែប្រសើរ ជាងត្រកូល S  ហើយអាចធំ ជាង S8 Plus ថែមទៀត និង មិនអោយមាន បញ្ហាដូច Note 7 កាលពីឆ្នាំមុនទៀត នោះទេ។ ចំពោះតម្លៃវិញ Galaxy Note 8 អាចមានតម្លៃ ដល់ទៅ 900$ ដែលមានភ្ជាប់ មកជាមួយ S-Pen ស៊េរីថ្មី មានគុណភាពល្អជាងមុន ទៀតផង។ ទោះបីជាយ៉ាងណា ក៏ដោយ ពត៌មាននេះ គ្រាន់តែបញ្ជាក់អំពី ថ្ងៃដាក់បង្ហាញ Note 8 តែប៉ុណ្ណោះ។  សរុបមក មិត្តអ្នកអាន ទាំងអស់គ្នា មានតែធ្វើការ រង់ចាំតាមដាន ជាបន្តទៀត ដើម្បីទទួលបាន ចម្លើយពិត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:28 AM, 13 July
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ