ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xiaomi ត្រៀម​ស្មាតហ្វូន​ចុង​ក្រោយ​មួយ​ទៀត​ដើម្បី​ផ្តួល Oppo និង Vivo

Xiaomi ត្រៀម​ស្មាតហ្វូន​ចុង​ក្រោយ​មួយ​ទៀត​ដើម្បី​ផ្តួល Oppo និង Vivo

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្វីដែលយើងបានដឹងថា Xiaomi មានឈ្មោះបោះសម្លេង និងមានការ ពេញនិយមខ្លាំងនៅចិន ស្រាប់ហើយ តែក្រុមហ៊ុននេះ នៅតែផ្តោតសំខាន់លើ ការពង្រឹងខ្លួនឯង ឲ្យកាន់តែខ្លាំង ដោយសារ ពេលនេះ Oppo, Vivo និង OnePlus កំពុងតែមាន សន្ទុះកើនឡើង ខ្លាំងជាអន្តរជាតិ ដូចនេះ Xiaomi ត្រៀមនឹងបញ្ចេញ អាវុធចុងក្រោយ មួយទៀត ដើម្បីផ្តួល ក្រុមហ៊ុនទាំង នេះជាមុន។

cover

Final 1000x150 copy

អាវុធចុងក្រោយនេះ ត្រូវបានសន្និដា្ឋនជាស្មាតហ្វូនកំពូល ដែលមានកាមេរ៉ាភ្លោះ របស់ Xiaomi ។ ដោយមិនទាន់មាន ប្រភពណា បញ្ជាក់ច្បាស់ពី កំលាំងម៉ាស៊ីន ឬពត៌មានលម្អិត នៅឡើយទេ តែមានពត៌មាន ចេញផ្សាយ ថាវានឹងបង្ហាញ វត្តមាននៅចុងខែ កក្កដានេះ ដែលមានរូបរាង ស្រដៀងទៅនឹង iPhone 7 Plus, OnePlus 5 និង Oppo R11 ជាដើម។

1

Xiaomi ជាក្រុមហ៊ុនដែលមានការគាំទ្រខ្លាំងនៅប្រទេសចិន និងនៅតាមតំបន់ អាស៊ីជាច្រើន ដូចនេះ ពួកគេព្យាយាម ការពារមុខតំណែងនេះ នឹងផ្តួលគូប្រជែង មុនពេល ដែលគូប្រជែង ផ្តួលគេបានមុន ហើយនេះ ក៏ជាយុទ្ធសាស្រ្តល្អ ក្នុងជំនួញផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:00 AM, 13 July
  • ប្រភព: My Diver
  • Tag: ទូរស័ព្ទ