ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Huawei ទើប​បញ្ចេញ​ស្មាតហ្វូន​ប្រភេទ KFC Edition នៅចិន!

Huawei ទើប​បញ្ចេញ​ស្មាតហ្វូន​ប្រភេទ KFC Edition នៅចិន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដើម្បីជាការអបអរដល់ខួបគម្រប់ 30 ឆ្នាំរបស់ហាង KFC ដែលមានឈ្មោះ បោះសម្លេងនៅចិន រហូតមកដល់ ពេលនេះ ហើយក៏ជាការ អបអរដល់ការ រកឃើញម៉ាកសញ្ញា Huawei ដំបូងក្នុងឆ្នាំ 1987 អំឡុងពេលដែល KFC បើកហាងដំបូង នៅចិននោះ Huawei បានបញ្ចេញនូវ ស្មាតហ្វូន ពណ៌ក្រហម ដែលមានរូប សញ្ញា KFC នៅពីក្រោយ ផងដែរ។

cover

Final 1000x150 copy

KFC បានបើកហាងសាខាដំបូងនៅចិន តាំងពីឆ្នាំ 1987 ហើយនេះក៏ជាឆ្នាំ ដែលម៉ាកសញ្ញា Huawei បានរកឃើញ ទើបធ្វើឲ្យ ក្រុមហ៊ុនទាំង 2 នេះសហការគ្នា បញ្ចេញនូវស្មាតហ្វូន មួយគ្រឿងឡើង ដែលមានដាក់លក់ ត្រឹមកំណត់ 5000 គ្រឿងប៉ុណ្ណោះ សម្រាប់អ្នក គាំទ្រទាំង Huawei និង KFC ។ នៅក្នុងស្មាតហ្វូននេះ ក៏មាននូវ កម្មវិធី K-Pop Music សម្រាប់ភ្ជាប់ជាមួយ Speaker នៅហាង KFC ដើម្បីចាក់បញ្ជា បទចម្រៀងបាន ផងដែរ។

6d9f761bly1fh7llu0hftj21c20r077g Huawei-KFC-smartphone

វីដេអូខាងក្រោម៖

ស្មាតហ្វូននេះ មានតម្លៃខ្ទង់ 1,099 យ័ន ស្មើនឹង 161.91 ដុល្លារ សហរដ្ឋអាមេរិច ហើយចាប់ផ្តើម លក់ចាប់ពីថ្ងៃទី 13 ខែកក្កដា នេះតទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:42 AM, 13 July
  • ប្រភព: Cnet
  • Tag: ទូរស័ព្ទ