ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    នេះជាលើក​ដំបូង​របស់ LV ប្រើ​ប្រាស់ Android Wear លើនាឡិការបស់ខ្លួន ហើយ​មាន​តម្លៃ​ថ្លៃ​​ទៀត​ផង

នេះជាលើក​ដំបូង​របស់ LV ប្រើ​ប្រាស់ Android Wear លើនាឡិការបស់ខ្លួន ហើយ​មាន​តម្លៃ​ថ្លៃ​​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Louis Vuitton មិត្តអ្នកអានប្រហែល​ជា​ស្គាល់ ហើយ​នូវ Brand មួយ​នេះ​ដែល​ជា Brand ល្បីល្បាញ មួយ​មាន​តម្លៃ​ថ្លៃទៀតផង។ ដែលក្នុងនោះមានសឹងតែគ្រប់ អស់ហើយ អ្វីដែលពាក់លើខ្លួន មានដូចជា កងដៃ ខ្សែក ខ្សែក្រវ៉ាត់ កាបូប និងនាឡិកា ជាដើម។ ហើយខ្លួនថ្មីៗ នេះក៏ចាប់ផ្ដើមវិវត្តខ្លួន ទៅដល់ផ្នែក បច្ចេក​វិទ្យាទៀតផងដែរ ដោយខ្លួនបានចេញនាឡិកាដៃ ប្រើប្រាស់ ប្រត្តិបត្តិការ Android Wear។

cover

Final 1000x150 copy

នេះក៏ប្រហែលជាឃើញដៃគូប្រជែង របស់ខ្លួន ដូច MK និង Fossil ចេញមាន Android Wear  នៅ​លើ​នាឡិកា​របស់ពួក គេ ទើបចង់ ចេញដើម្បី ដណ្ដើមទីផ្សារ ហើយមើលទៅ។ ក្រុមហ៊ុន Louis Vuitton លើក​នេះចេញនាឡិកាដៃនេះឡើង បង្កើត ជាត្រកូល Tambour។

ដែលចេញតំបូងនេះ​ជា Tambour Horizon មានបី ម៉ូត បីពណ៌ អោយជ្រើសរើសដូចជា ពណ៌ខ្មៅ ពណ៌ ប្រផេះ និងពណ៌ត្នោត។ វាមាន បន្ទះឈីប Snapdragon Wear 2100 ផ្ទុកអោយ Ram ទំហំ 512Mb និងអមមកជាមួយទំហំ ផ្ទុក 4GB បន្ថែមទៀតផង។ សម្រាប់ ទំហំអេក្រង់ វិញនោះគឺមានទំហំ 1.2 អ៊ីញ ប្រភេទ Amoled កម្រិតបង្ហាញរូបភាព 390 x 390 ភិចសែល។  បើនិយាយ ពី ទំហំ របស់នាឡិកា នេះ វិញ គឺថា វាមាន ទំហំ  42mm និងកម្រាស់ 12mm  រាង ក្រាស់បន្តិច។

pic 1 pic 2

 មិនត្រឹមតែប៉ុណ្ណោះ វាមានមុខងារ  ដូចទៅនឹង Android Wear ដទៃមានផងដែរគ្រាន់តែ​មានការបន្ថែម កម្មវិធីពីក្រុមហ៊ុន ស្រាប់ ពីរ បន្ថែម  គឺ MyFlight និង City Guide ជាកម្មវិធីណែនាំពីតំបន់ និងផ្លូវ។ ជាងនេះទៅទៀតនោះក្នុងការចេញនាឡិកានេះផងដែរ  ក្រុមហ៊ុន Brand មួយនេះក៏បា ន ចេញ ខែ្ស នាឡិកា  ដល់ទៅ 60 ម៉ូត សម្រាប់ អ្នកចង់ទិញប្រើប្រាស់ផងដែរ ដែលមាន 30 ម៉ូត សម្រាប់ មនុស្សស្រី​និង 30 ម៉ូតទៀតសម្រាប់មនុស្សប្រុស។ បើនិយាយពីតម្លៃ វិញ គឺគិតតាមពណ៌ 2450 ដុល្លារ​សម្រាប់​ពណ៌​ប្រផេះ និងពណ៌ត្នោត  សម្រាប់ ពណ៌ខ្មៅ វិញនោះ គឺមានតម្លៃថ្លៃជាងគេ 2900 ដុល្លារ ឯណោះ​គឺ​ជា​តម្លៃ Brand តែម្ដង។

pic 3

និយាយរួមទៅ សម្រាប់​នាឡិកា​នេះគឺជានាឡិកាដែលថ្លៃ និងប្រណិតស្រស់ស្អាតម្យ៉ាងដែរ គ្រាន់តែ មុខងារ ដូចទៅនឹង Android Wear ធម្មតា នោះទេវាមិនមានអ្វីអស្ចារ្យប៉ុន្មាន នោះឡើយក្រៅពី Brand ដែលធ្វើអោយវាមានតម្លៃថ្លៃ។ ដូច្នេះ នាឡិកា នេះផលិតឡើងសម្រាប់អ្នកដែលចូលប្រើប្រាស់ សំភារៈ​និយម​តម្លៃ ថ្លៃ ចូលចិត្ត Brand នេះផងនោះ គឺប្រហែលជាអាចពិចារណាបានហើយមើលទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:44 PM, 12 July
  • ប្រភព: Louis Vuitton
  • Tag: នាឡិកាវៃឆ្លាត