ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    កប់​ទៀត​ហើយ! Dell ទើប​នឹង​បញ្ចេញ Laptop សាក​ថ្ម​ដោយ​ពុំ​ចាំបាច់​ប្រើខ្សែ!

កប់​ទៀត​ហើយ! Dell ទើប​នឹង​បញ្ចេញ Laptop សាក​ថ្ម​ដោយ​ពុំ​ចាំបាច់​ប្រើខ្សែ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

DELL គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងទីផ្សារកុំព្យូទ័រ ដែលមានដៃគូ ប្រកួតប្រជែងជាច្រើន ផ្សេងទៀតក្នុង ពិភពលោក ដោយពីមួយជំនាន់ ទៅមួយជំនាន់ Dell តែងតែបញ្ចេញនូវ ផលិតផលថ្មីៗ ដើម្បីប្រកួត ប្រជែងក្នុងទីផ្សារ និងដើម្បីផ្គត់ផ្គង់ ទៅដល់សេចក្ដី ត្រូវការរបស់ អតិថិជនខ្លួន នៅគ្រប់ជ្រុងជ្រោយ របស់ភពផែនដី។ មិនតែប៉ុណ្ណោះ Dell ក៏បានខិតខំ ក្នុងការផលិតនូវ បច្ចេកវិទ្យាថ្មីៗ ហើយប្លែកៗ សម្រាប់អតិថិជន ខ្លួនទៀតផង ហើយថ្ងៃនេះ ជាលទ្ធផល Dell បានប្រកាសចេញនូវ កុំព្យូទ័រយួរដៃ ពិសេសមួយ ហើយក៏ជាលើកដំបូង បង្អស់របស់ពិភពលោក ក្នុងការសាកថ្ម ដោយពុំចាំបាច់ ប្រើប្រាស់ខ្សែ ដោតទៀតឡើយ។

1

Final 1000x150 copy

កុំព្យូទ័រនោះស្ថិតនៅក្នុងខ្សែស្រឡាយ Latitude ស៊េរី 7000 ចេញថ្មី ដែលមានម៉ូឌែល សំគាល់ 7285 ជាប្រភេទ កុំព្យូទ័រយួរដៃ 2-in1 អាចឲ្យយើងប្រើប្រាស់ ជាប្រភេទកុំព្យូទ័រផង និងជាលក្ខណៈ ថេប្លេត (Tablet) ទៀតផង ដោយអាចដោះក្ដារចុច ចេញពីអេក្រង់ ផ្ទាល់បាន។ ជាងនេះ ទៅទៀត Dell Latitude 7000 ស៊េរី 7285 គឺជាម៉ាស៊ីន កុំព្យូទ័រ 2-in-1 ដែលមានកម្រាស់ស្ដើង ជាងគេ បំផុតលើលោក នាពេលបច្ចុប្បន្ន ដែលវាជួយ សម្រួលច្រើនមែនទែន ជុំវិញការប្រើប្រាស់ ទូទៅទៅលើ មុខងារការិយាល័យ ជំនួញ កិច្ចប្រជុំជាដើម មិនមែនសម្រាប់លេង ហ្គេមនោះទេ។ អ្វីដែលពិសេស ហើយធ្វើឲ្យ កុំព្យូទ័រយួរដៃមួយនេះ លេចធ្លោក្នុងឆាក អន្តរជាតិនោះគឺ Latitude 7000 2-in-1 7285 អាចធ្វើការ សាកថ្មដោយ ពុំចាំបាច់ ប្រើប្រាស់ខ្សែ ឬឌុយដោតដូច Laptop ធម្មតានោះទេ គឺថា Dell បានប្រើប្រាស់ ក្ដារចុច ដែលអាចដោះចេញ ពីអេក្រង់ បាននោះ ធ្វើការសាកថ្ម ទៅកាន់ក្បាលម៉ាស៊ីន មានន័យថា ក្បាលម៉ាស៊ីនអាច ទទួលបានការ ផ្ទេរថ្មចេញ ពីក្ដារចុច ដែលមានតម្លៃ 380$ ដែលក្ដារចុចនោះ អាចសាកថ្មដោយ ពុំចាំបាច់ប្រើខ្សែ ដែលជាលទ្ធផល គឺថា ក្ដារចុចនោះ គឺជាអ្នកផ្ទេរ ចរន្តភ្លើងទៅកាន់ តួម៉ាស៊ីន។

2

ដើម្បីសាកថ្មតាមក្ដារចុចបានគឺត្រូវចំនាយប្រាក់ 200$ ផ្សេងទៀត ដើម្បីទិញ យកបន្ទះ Charing Mat ដាក់ក្រោមក្ដារចុច នោះទើបបាន ដោយសរុបមក Latitude 7000 7285 នេះគឺសាកថ្ម តាមក្ដារចុច នៅពេលភ្ជាប់វា ទាំងពីរចូលគ្នា តែយើងក៏អាច ធ្វើការសាកថ្ម តាមខ្សែបានផងដែរ បើមិនចង់ចំនាយ ប្រាក់ច្រើនទៅលើ ឧបករណ៍សាកថ្ម ដោយគ្មានខ្សែ ដូចបានរៀបរាប់ ខាងលើ។

លក្ខណៈសម្បត្តិទូទៅរបស់ Dell Latitude 7000 (Specs)

  • CPU Intel ជំនាន់ទី 7 ជាស៊េរី Core i5-Y-7Y54 និង Core i7-7Y75 (vPro)
  • RAM ទំហំ 8GB ប្រភេទ DDR4
  • SSD ទំហំ 128GB ឡើងទៅ 256GB
  • អេក្រង់ 12.3 អ៊ីញ (Touchscreen)
  • បង្ហាញរូបភាពក្នុងកម្រិត 2880 x 1920p
  • កម្លាំងថ្មខ្លាំងប្រើបានដល់ទៅ 17 ម៉ោង
  • ដំណើរការដោយ Windows 10 64-bit

3 4 5 6

Dell Latitude 7000 2-in-1 7285 នេះត្រូវបានប្រកាសចេញលក់ហើយ ចាប់ពីថ្ងៃនេះ តទៅ ដោយអ្នកអាច ស្វែងរកបាន នៅក្នុងគហទំព័រ របស់ Dell ផ្ទាល់តែម្ដង ជាមួយនឹងតម្លៃ ចាប់ផ្ដើមពី 1199$ ទៅដល់ 1989$ សម្រាប់ម៉ូឌែលកប់ ប្រើប្រាស់ឈីប Core i7។ វារាងថ្លៃបន្តិច សម្រាប់ស្រុកខ្មែរយើង តែនេះគឺជា កុំព្យូទ័រយួរដៃ ដែលទិញមួយអាច ប្រើប្រាស់បាន ដល់ទៅ 2 មុខងារ ជាមួយនឹងកម្លាំងថ្ម ខ្លាំង អេក្រង់ច្បាស់ មិនចាញ់ពពួក Laptop ម៉ាកផ្សេង ដែលមានសមត្ថភាព ប្រហាក់ប្រហែលគ្នា ប៉ុន្មាននោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:49 AM, 12 July
  • ប្រភព: Dell
  • Tag: កុំព្យូទ័រ