ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Spider-Man ស៊េរីថ្មី​ចេញ​ភ្លាម​ឡើង​ដល់​កំពូល​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

Spider-Man ស៊េរីថ្មី​ចេញ​ភ្លាម​ឡើង​ដល់​កំពូល​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មាន​រឿង​ទើប​ចាក់បញ្ចាំងមួយ​ចំនួន​ដែរ​នៅ​សប្តាហ៍​ដំបូង តែអាច​ឈរតំណែង​កំពូល​នៅ​ក្នុង​តារាង Box Office មាន​តែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Spider-Man: Homecoming ​ជា​ប្រភេទ​រឿង Spider-Man ដែល​មានតួអង្គថ្មីសម្តែង និងមានប្រស្រ័យទាក់ទងគ្នាជាមួយ Iron Man ផង​ដែរ ដូចនេះធ្វើឲ្យខ្សែភាពយន្តកាន់តែទាក់ទាញ។ សាច់រឿងលើកនេះរៀបរាប់ពីជីវិតរបស់ Peter Parker ដែលជា Spider-Man រស់នៅដោយលាក់ប្រវត្តិពិត និងព្យាយាមជួយមនុស្សម្នា​ដែល​ជួប​ឧបវគ្គហេតុ​ផ្សេងៗ ក្នុងតំបន់របស់គាត់ តែបែរជាជនខិលខូចចង់កម្ទេចគេចោលទៅវិញ។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Despicable Me 3​ ជាប្រភេទរឿងគំនូរជីវចល ដែល​រៀប​រាប់​ពីការត្រលប់មករបស់ Gru បន្ទាប់ពីគេគ្រប់គ្នាគិតថាគាត់បានស្លាប់បាត់ទៅហើយ ដោយការ​ត្រលប់​មកវិញនេះ Gru បានទៅស្វែងរកបងប្អូនភ្លោះរបស់គេ ដែលដាច់ទំនាក់ទំនងគ្នាជាយូរណាស់​មកហើយ និងរួមដៃគ្នាសងសឹកតួចិត្តអាក្រក់ម្នាក់ទៀត។ 

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Baby Driver ជាប្រភេទរឿងឧក្រិដ្ឋកម្ម ដែលរៀបរាប់ពី បុរសម្នាក់ដែលពូកែខាងបើករថយន្ត ឈ្មោះគាត់ Baby ជាអ្នក​បើក​ឡានជំនាញរបស់ក្រុមចោរប្លន់ ហើយគេតែងតែជំនាញក្នុងការជិះគេចពីប៉ូលីសដេញចាប់ ដោយ​នៅ​ពេលបើកឡានរត់ គាត់ត្រូវតែស្តាប់បទចម្រៀង និងមិនខ្វល់ពីនរណាម្នាក់និយាយឡើយ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់​ចំណូលបានច្រើនគេ នាសប្តាហ៍នេះ ៖

  1. Spider-Man: Homecoming

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 117 លានដុល្លារ និងសរុប 117 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

1

  1. Despicable Me 3

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 33 លានដុល្លារ និងសរុប 149 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

2

  1. Baby Driver

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 12 លានដុល្លារ និងសរុប 56 លានដុល្លារ សម្រាប់សប្តាហ៍​នេះ​។

3

  1. Wonder Woman

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 368 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

4

  1. Transformers: The Last Knight

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 6,3 លានដុល្លារ និងសរុប 118 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

TRANSFORMERS: THE LAST KNIGHT

  1. Cars 3

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 5,6 លានដុល្លារ និងសរុប 133 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

6

  1. The House

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 4,8 លានដុល្លារ និងសរុប 18 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

7

  1. The Big Sick

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 3,6 លានដុល្លារ និងសរុប 6 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

8

  1. 47 Meters Down

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 2,8 លានដុល្លារ និងសរុប 38 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

9

  1. The Beguiled

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 2 លានដុល្លារ និងសរុប 7,4 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Spider-Man: Homecoming ហើយ​ខ្សែ​ភាពយន្តនេះ មានចាក់បញ្ចាំងនៅក្នុងប្រទេសយើងហើយ ដូចនេះប្រសិនបើអ្នកចាប់អារម្មណ៍​អាច​រក​ទស្សនាបាននៅតាមរោងភាពយន្តដែលនៅជិតផ្ទះអ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:05 AM, 11 July
  • ប្រភព: Box Office Mojo
  • Tag: ភាពយន្ត