ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Leica បញ្ចេញ​កាមេរ៉ា Mirrorless ជំនាន់​ថ្មី! តូច​បែប Classic ហើយ​មាន​សមត្ថភាព​ផលិត​រូប​បាន​កប់!

Leica បញ្ចេញ​កាមេរ៉ា Mirrorless ជំនាន់​ថ្មី! តូច​បែប Classic ហើយ​មាន​សមត្ថភាព​ផលិត​រូប​បាន​កប់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើអ្នកចូលចិត្តម៉ាស៊ីនកាមេរ៉ា ឬស្រលាញ់​ការ​ថត​រូបប្រហែល​ជា​បាន​ស្គាល់​ម៉ាក​ Leica ជាក់​ជាមិន​ខាន ព្រោះ​ក្រុមហ៊ុននេះ បានបង្កើត​នូវ​អនុស្សាវរីយ​ជាច្រើន​ទៅ​ដល់​អ្នក​ប្រើប្រាស់​តាម​រយៈ​ម៉ាស៊ីន​កាមេរ៉ាមាន​តម្លៃ​ថ្លៃៗ​បង្កើតឡើងដោយដៃផ្ទាល់អស់រយៈពេលជាងច្រើនឆ្នាំមកហើយ។ ក្នុងនោះ Leica ក៏បាន​សហការណ៍​ជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូន និងការជួយជ្រោមជ្រែងផ្នែក​កាមេរ៉ា​ថតរូបឲ្យ​ផលិត​រូបភាព​ឲ្យបានប្រសើរផងដែររួមមានដូចជា Huawei ជាដើម។

1

Final 1000x150 copy

ក្នុងសប្ដាហ៍នេះផងដែរ Leica ទើបនឹងប្រកាសចេញជាមួយម៉ូឌែលថ្មី TL2 ជាប្រភេទកាមេរ៉ាពពួក Mirrorless មានសមត្ថភាពខ្លាំងក្នុងការផលិតរូបភាព និងវីដេអូ។ TL2 គឺជាកំណែ Update ចេញពី TL1 ដោយលើកនេះ Leica បានផ្លាស់ប្ដូរសេនស័រថ្មីជាប្រភេទ CMOS បែប APS-C ទំហំ 23.6 x 15.7mm អនុញ្ញាតឲ្យម្ចាស់កាមេរ៉ានេះថតរូបបានក្នុងទំហំ 24 មេហ្គាភិចសែល។ រូបរាងរចនាបទរបស់ TL2 គឺមាន​ភាព​ទាក់​ទាញបែប Classic វាមានរូបរាងតូចល្មម មិនធំពេក ហើយក៏មិនតូចពេក បង្កភាពងាយ​ស្រួល​ក្នុង​ការ​ចាប់ការនៅពេលប្រើប្រាស់ទូទៅ ក៏ដូចជាយកតាមខ្លួន និងដាក់តាមការតាប ឬការ​បូប​ជា​ដើម​។

2

គុណភាពតួម៉ាស៊ីនរបស់ TL2 នៅតែរក្សានៅក្នុងចំនុចប្រសើរដដែល គឺថាវាធន់ រាល់ការបង្កើត​គឺធ្វើឡើង​ដោយ​ដៃ​ផ្ទាល់ ហើយយើងអាចប្រើប្រាស់វាដូចម៉ាស៊ីន DSLR អញ្ចឹងដែរ ដោយវាអាចផ្លាស់ប្ដូរកែវ​លែន​បាន ផ្ដល់នូវសិទ្ធិក្នុងការថតរូបបានគ្រប់បែបយ៉ាង។ ជាងនេះទៅទៀត ការប្រើប្រាស់ត្រូវបានគិត​គូសារ​ជា​ថ្មី រាល់ការបញ្ជាទៅលើមុខងារភាគច្រើនត្រូវចុចតាមអេក្រង់ Touchscreen ហើយមុខងារ​កំណត់​ទៅ​លើ​កា​រ​ថតរូបគឺបញ្ជាទៅតាមប៊ូតុងដែលមានស្រាប់ជាប់តួម៉ាស៊ីនស្រាប់។

លក្ខណៈសម្បត្តិទូទៅរបស់ TL2៖

  • Body Type ជាពពួក Rangerfinder-style Mirrorless
  • ប្រើប្រាស់សេនស័រ CMOS APS-C ទំហំ 23.6 x 15.7 មីលីម៉ែត្រ
  • ថតរូបមួយប៉ុសក្នុងទំហំ 24 មេហ្គាភិចសែល
  • ថតរូបជាប្រភេទ File បែប JPEG និង RAW ក្នុងល្បឿន 7 fps
  • កម្រិតពន្លឺ iSO ចាប់ពី 100 – 50000
  • អាចផ្លាស់ប្ដូរកែវលែនជាប្រភេទ Leica L បាន
  • ល្បឿន Shutter Speed លឿនបំផុត 1/4000 និងយឺត 30 វិនាទី ឬ Bulb
  • អេក្រង់ខាងក្រោយទំហំ 3.7 អ៊ីញ ប្រភេទ Touchscreen TFT LCD
  • សមត្ថភាពថតវីដេអូក្នុងកម្រិត 720p, 1080p និង 2160p (2K) ក្នុងល្បឿន 30fps, 60fps និង 120fps
  • ប្រើប្រាស់ពពួកមេម៉ូរីកាត SDHC/SDXC និង UHS-I បាន
  • រន្ធតំណភ្ជាប់ USB 3.0 ជាប្រភេទ USB Tye C និង Mini HDMI
  • មានភ្ជាប់មកជាមួយមុខងារ Bluetooth និង WiFi
  • ទម្ងន់តួខ្លួន (មិនរាប់បញ្ចូលកែវលែន) 399 ក្រាម
  • វិមាត្រសរុប 134 x 69 x 33 មីលីម៉ែត្រ

3

បើទោះបីជាវាមានលក្ខណៈសម្បត្តិប្រសើរក៏ដោយ យើងក៏មិនអាចនិយាយ 100% ថាវាអាចផលិត​រូបភាព​​បានល្អទាំងស្រុងនោះដែរ ដូច្នេះបើប្រិយមិត្តមានចំណាប់អារម្មណ៍នោះ គប្បីទស្សនាវីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ ក៏ដូចជាស្វែងយល់យោបល់ពីមនុស្សផ្សេងៗទៀតសិន។ តែនិយាយតាមត្រង់រសជាតិ​នៃ​ការប្រើប្រាស់ម៉ាស៊ីនកាមេរ៉ាខុសគ្នា អាចធ្វើឲ្យម្ចាស់កាមេរ៉ានីមួយៗមានចិត្តខុសគ្នា អ្នកខ្លះអាចថា​កាមេរ៉ា​នេះមិនសូវល្អ ហើយអ្នកខ្លះអាចថាល្អដែរ ឬអាចថាវាល្អអាចទទួលយកបានជាដើម។

4

Leica TL2 នេះនឹងចេញលក់ឆាប់ៗនេះ​ឯងជាមួយនឹងតម្លៃដល់ទៅ 1950$ សម្រាប់តែតួម៉ាស៊ីន ដែល​មាន​ពីរពណ៌សម្រាប់ជ្រើសរើសគឺទឹកប្រាក់ និងខ្មៅ ដែលវារាងថ្លៃជាង TL1 ប៉ុន្មានជា 250$ បើគិតពីថ្ងៃ​ចេញប្រកាស​ដំបូង។ អញ្ចឹងបើអ្នកកំពុងស្វែងរកកាមេរ៉ាតូច ហើយមានសមត្ថភាពខ្ពស់ក្នុងការថតរូប ក៏​ដូច​ជាមានភាពងាយស្រួលក្នុងការបញ្ជាទៅលើមុខងារនៅលើអេក្រង់ដូចស្មាតហ្វូននោះ TL2 អាចជា​ជម្រើស​ល្អមួយសម្រាប់ធ្វើការពិចារណាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 8:56 AM, 11 July
  • ប្រភព: PDReview
  • Tag: កាម៉េរ៉ា