ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ឈុតក្រោយឆាក​ក្នុង​រឿង Spider-Man: Homecoming

ឈុតក្រោយឆាក​ក្នុង​រឿង Spider-Man: Homecoming

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពិតជាប្លែកជាមួយតួអង្គ​សម្តែង​ជា Spider-Man ថ្មី គឺ​លោក Tom Holland មាន​ភាព​ក្រមិច​ក្រមើម មើល​ទៅ​គួរ ឲ្យទាក់​ទាញ ក្នុងវគ្គថ្មី នៃរឿង Spider-Man: Homecoming នេះ ដែលស្ថិតក្រោម ការ​គ្រប់​គ្រង និងដឹកនាំ ដោយ Marvel Studio វិញ ដែលយើងបាន ដឹងថា នាពេលកន្លង មករឿង Spiderman គ្រប់គ្រង ដោយ SONY ។

cover

Final 1000x150 copy

នេះជាខ្សែភាពបែបវីរៈបុរសដែលដកស្រង់ចេញ ពីការនិពិន្ធ ឡើងក្នុង សៀវភៅថ្លុក និងជាប្រភេទ វិទ្យាសាស្រ្ត ច្នៃប្រឌិត រៀបរាប់ពីប្រវត្តិ និងជីវិតនៃវីរៈ បុរសម្នាក់ ដែលមានថាមពល ពិសេសខុសពី មនុស្ស​ធម្មតា អាចដើរ លើជញ្ជាំង, បាញ់សំបុក ពីងពាង និងញាណ ដ៏អស្ចារ្យ អាចគេចពី ឧបទវហេតុ ផ្សេងៗ បានរហ័សជាង មនុស្សទូទៅ ទៀតផង ដែលយើង ហៅបុរសម្នាក់ នេះថា Spiderman ។

ក្នុងខ្សែភាពយន្តនេះ បានចេញឈុតខ្លីដំបូង ដែលយើងបាន ឃើញមានតួអង្គ ចូលរួមសម្តែងជា​ Spiderman គឺ Tom Holland, Robert Downey Jr. ដើរតួជា Iron Man (Tony Stark), Zendaya ដើរតួ Michelle, តួអង្គចិត្តអាក្រក់ធំ ក្នុងវគ្គនេះ Vulture ដើរតួដោយ Michael Keaton និងតារាសម្តែង បន្ទាប់បន្សំ ច្រើនទៀត។ ជាពិសេស មានការ ដឹកនាំសម្តែង ដោយលោក Jon Watts ។

វីដេអូនៅខាងក្រោម៖

ដូចដែលយើងបានឃើញក្នុងឈុតក្រោយឆាកនៅខាងលើនេះ វាពិតជាអស្ចារ្យ ដែលមានតួអង្គមាន​ទេព​កោសល្យ និងក្រុមការងារដែលមានបច្ចេកវិទ្យាខ្ពស់ ធ្វើឲ្យខ្សែភាពយន្តនេះកាន់តែទាក់ទាញ។ រឿងនេះ​ក៏​កំពុង​ចាក់បញ្ចាំងនាពេលនេះតទៅផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:37 AM, 11 July
  • ប្រភព: YouTube
  • Tag: ភាពយន្ត