ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ឡានចេះហោះ នឹង​មាន​វត្តមាន​នាពេល​ខាង​មុខ​នេះ (មានវីដេអូ)

ឡានចេះហោះ នឹង​មាន​វត្តមាន​នាពេល​ខាង​មុខ​នេះ (មានវីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឡានចេះហោះ បើយើងស្តាប់ទៅ វាដូចជាប្លែកត្រចៀក និងគួរអោយអស់សំណើចម៉េចមិនដឹងទេ ប៉ុន្តែ​យើង​ក៏​​អាច​​សន្និដ្ឋាន​​បាន​ដែរ​​ថា វាអាច​នឹង​​កើត​​មាន​​ឡើង​​សម្រាប់​​ថ្ងៃអនាគត​​ជាក់​​ជា​មិន​ខាន នៅ​ពេល​វិទ្យាសាស្ត្រ​​កាន់​​តែ​​ទំនើប​ខ្លាំង ដូចនៅក្នុងខ្សែ​ភាពយន្ត​មួយ​ចំ​នួនដែលបាន​បង្ហាញ​ឲ្យ​ឃើញ​ស្រាប់​អញ្ចឹង​។ តែ​អ្វីដែលយើងពិបាកនៅក្នុងការនិយាយនោះគឺថា តើឡានចេះហោះនឹងមានរូបរាងយ៉ាងណា? មាន​ស្លាប, មាន​កង្ហា​រ​ដូចយន្តហោះដែររឺទេ? ហើយអាចអង្គុយបានប៉ុន្មាននាក់ទៅ? ថ្មីនេះផងដែរ ក្រុមហ៊ុន Geely បានធ្វើការទិញយកក្រុមហ៊ុន Terrafugia ដែលជាក្រុមហ៊ុនមួយអាច​ផលិត​ឡាន​អោយ​ចេះ​ហោះ​បាន អោយដូចជាការពិតអញ្ចឹង គ្រាន់តែវាស្ថិតនៅក្នុងការធ្វើតេស្តនៃការផលិតតែប៉ុណ្ណោះ នេះបើ​យោង​ទៅតាមការចុះផ្សាយពត៌មានពេលព្រឹករបស់ប្រទេសចិនខាងត្បូង។

cover

Final 1000x150 copy

Terrafugia គឺជាក្រុមហ៊ុនដំបូងមួយដែលអាចបង្កើតគំរូឡានហោះនេះ ដោយមានក្រុមហ៊ុនដទៃ​ផ្សេង​ទៀត ក៏បានចូលរួមធ្វើការពិសោធន៍ ជាមួយនឹងឡានប្រភេទកូនកាត់នេះផងដែរ។

ការហោះហើរបណ្តោះ​អាសន្នរបស់ Terrafugia បានពិសោធន៍អោយដឹងថា ឡានហោះនេះអាចហោះ​បាន​ចម្ងាយ 643 គីឡូម៉ែត ហើយវាអាចរត់បានចម្ងាយ 160 គីឡូម៉ែតក្នុងមួយម៉ោងទៀតផង។ ឡាន​ហោះ​នេះ គឺបានភ្ជាប់ជាមួយនិងបច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិកម្រិតខ្ពស់មួយ ដែលការពារ​មិន​អោយ​មាន​ការប៉ះទង្គិច នៅពេលដំណើរការបានផងដែរ។

2

ចំនុចមួយទៀតគឺ ឡាននេះអាចមានទម្ងន់ ដល់ទៅ 816 គីឡូក្រាម ដែលអាចធ្វើការ​ហោះ​ហើរ​លើ​អាកាស​​ក៏បាន បើកបរលើផ្លូវថ្នល់ក៏បាន ហើយវាពិតជាផ្តល់នៅភាពងាយស្រួលមែនទែន នៅក្នុងការ​ធ្វើ​ដំណើរ​​របស់យើង។ ​បើទោះបីជាអ្នកមាន​លុយក៏មិនអាចស្វែងរកទិញវាមកជិះកំសាន្ត ទៅធ្វើការ ឬទៅ​រៀន​​បាន​ដែរ ដោយសារតែពេលនេះគឺ ក្រុមហ៊ុន​ផលិតបានកំពុងតែកែច្នៃឲ្យវាកាន់​តែមាន​សុវត្ថិភាព​ខ្ពស់ ហើយ​ឡាននេះអាចផ្ទុកមនុស្សបានតែម្នាក់ រឺពីរនាក់តែប៉ុណ្ណោះ។

នេះគ្រាន់តែជាគម្រូរបស់ក្រុមហ៊ុន ដើម្បីបង្ហាញឲ្យពិភពលោកបានភ្លឺភ្នែកតែប៉ុណ្ណោះ ថានេះ​គឺ​ជា​ការ​បោះ​ជំហ៊ាន​ឈា​នទៅ​ចូល​​យុគ្គសម័យ​ឡានហោះ​ហើយ មិនមែនមានតែក្នុងខ្សែភាពយន្តទេ ដែលវានឹង​មានវត្តមានជាផ្លូវការប៉ុន្មានឆ្នាំខាងមុខនេះឯង មិនយូរ​នោះ​ឡើយ ហើយខ្ញុំពិតជាពេញចិត្តណាស់ ចំពោះ​​ការខិតខំរបស់ក្រុមអ្នកផលិតនូវបច្ចេកវិទ្យាឡានចេះហោះមួយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 1:44 PM, 10 July
  • ប្រភព: South China Morning Post
  • Tag: យានយន្ត