ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Volvo អះ​អាង​ថា ចាប់​ពី​ឆ្នាំ 2019 ទៅ​រថយន្ដ​ស៊េរី​ក្រោយ​របស់​ខ្លួន​នឹង​បំពាក់​ម៉ាស៊ីន​អគ្គិសនី

Volvo អះ​អាង​ថា ចាប់​ពី​ឆ្នាំ 2019 ទៅ​រថយន្ដ​ស៊េរី​ក្រោយ​របស់​ខ្លួន​នឹង​បំពាក់​ម៉ាស៊ីន​អគ្គិសនី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនផលិតរថយន្ត Volvo Car ជាក្រុមហ៊ុនដ៏ល្បីល្បាញ មួយរបស់ប្រទេស ស៊ុតអែត វាចាប់ផ្តើម ដំណើរការ តាំងពីឆ្នាំ 1927 មកម៉្លេះ ហើយគោលដៅធំ របស់ក្រុមហ៊ុននេះ គឺផលិតរថយន្ត ដែលមាន សុវត្ថិភាព និង ផាសុកភាពល្អ។

កាលពី ខែឧសភា កន្លងទៅ ក្រុមហ៊ុន Volvo ទើបតែប្រកាសថា “គ្មានម៉ាស៊ីនប្រើ ប្រេងម៉ាស៊ូត ទៀតទេ នាថ្ងៃអនាគត, មានតែអគ្គិសនី” ហើយកាលពី ថ្ងៃទី 5 កក្កដា ម្សិលមិញនេះ Volvo Car ក៏បានប្រកាសអំពី រថយន្តរបស់ខ្លួន ដែលនឹង បំពាក់ម៉ាស៊ីន អគ្គិសនី ចាប់ពីឆ្នាំ 2019 ខាងមុខ នេះតទៅ។

Volvo Cars' T8 Twin Engine Range

Final 1000x150 copy

គោលបំណងនៃការផលិតរថយន្ដនេះគឺ ផ្តោតលើការកាត់បន្ថយ សារធាតុពុល ដែលបានបញ្ចេញ ពីរថយន្ដ ទៅក្នុង បរិយាកាស ដូចជា ផ្សែងនិងការ បំភាយកាបូន ជាដើម។ លោក Håkan Samuelsson ជានាយក ប្រតិបត្តិរបស់ Volvo Car បាននិយាយថា “ក្រុមហ៊ុន យើងនឹ​ងលក់ រថយន្តអគ្គិសនី ឲ្យបាន 1 លានគ្រឿង ត្រឹមឆ្នាំ 2025, ពួកយើង ហ៊ាននិយាយ គឺយើង នឹងធ្វើ ឲ្យបាន។”

Volvo Cars Group News Conference As Company Targets Growth In Chinese Markets

បើទោះបីជាពេលនេះ រថយន្ដដែលប្រើប្រាស់ ម៉ាស៊ីនអគ្គិសនី មិនសូវជាមាន អ្នកចាប់អារម្មណ៍ ក៏ពិតមែន តែវានឹងពេញនិយម នាពេល អនាគត។ នៅប្រទសធំៗ ដូចជា នៅអាមេរិច ប្រទេសនៅ ប៉ែកអឺរ៉ុប និងចិន ជាដើមនោះ ពួកគេចាប់ផ្តើម ពេញនិយម ប្រើប្រាស់រថយន្ត អគ្គីសនីបណ្តើៗ ឡើងហើយ ព្រោះអីវាសន្សំ សំចៃខ្ពស់​ និងមិនប៉ះពាល់ បរិស្ថានថែម ទៀតផង។ ហើយវាពិត ជារឿងដ៏ល្អ មែនទែន នៅពេល ដែលក្រុមហ៊ុន Volvo ក៏នឹង ប្រឡូកចូល នៅក្នុងវិស័យ នេះផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:35 PM, 06 July
  • ប្រភព: Volvo
  • Tag: យានយន្ត