ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    MSI ចេញ​ម៉ូនីទ័រ Gaming ពីរ​ម៉ូឌែល មាន Refresh Rate ខ្ពស់ ជា​ត្រកូល​ថ្មី OPTIX

MSI ចេញ​ម៉ូនីទ័រ Gaming ពីរ​ម៉ូឌែល មាន Refresh Rate ខ្ពស់ ជា​ត្រកូល​ថ្មី OPTIX

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុតក្រុមហ៊ុន MSI ក៏ឈានមកដល់ ការលូកដៃផ្នែកម៉ូនីទ័រ ទៀតហើយ ហើយយើងក៏ជិត ដល់ពេលឃើញ ម៉ូនីទ័រពី ក្រុមហ៊ុនមួយៗ ខ្លាំងទៅៗហើយដែរ បើក្រុមហ៊ុនមួយ ចាប់ផ្ដើមចេញ ម៉ូនីទ័រ មាន Refresh Rate ខ្ពស់ៗ សឹងអីនោះ។ ដូចជាក្រុមហ៊ុន MSI នេះអញ្ចឹង ទើបតែលូកដៃ ចូលទេតែមាន Refresh Rate កប់។

cover

Final 1000x150 copy

ម៉ូនីទ័រដែលក្រុមហ៊ុន MSI ទើបតែចេញនោះមាន ពីរម៉ូឌែល គឺមួយមានទំហំ 27 អ៊ីញ មានឈ្មោះថា OPTIX G27C និងមួយទៀត មានទំហំ  24 អ៊ីញ មានឈ្មោះថា OPTIX G24C។ ម៉ូនីទ័រទាំងពីរ ម៉ូឌែលនេះ មានការរចនាឡើង ស្រដៀងគ្នា មានពណ៌ក្រហមឆ្នូតៗ នៅពីក្រោយ និងមានពណ៌ខ្មៅ គ្របដណ្ដប់ ជុំវិញតែម្ដង ខុសគ្នាតែទំហំអេក្រង់ ប៉ុណ្ណោះ។ ពួកវាអាច ធ្វើការបង្ហាញ រូបភាពបានកម្រិត 1080 ភិចសែល អ្វីដែលពិសេស នោះគឺមាន មុខងារអាច Refresh Rate 144Hz ជាមួយនឹង បច្ចេកវិទ្យា FreeSync របស់ AMD ផងដែរ។ បន្ថែមទៀតនោះ វាមាន Response time 4ms ផងដែរ និងអាចធ្វើការ បង្ហាញរូបភាព 178° ជាប្រភេទ Angle។ ពួកវាមាន រន្ធដោត DisplayPort 1.2a មួយ រន្ធដោត HDMI 1.4a មួយ និង រន្ធ DVI Port មួយផងដែរ។

pic 1

សរុបសេចក្ដីមកនេះជាម៉ូនីទ័រថ្មី របស់ MSI វាមិនធំណាស់ណា ហើយក៏មិនខ្លាំង ណាស់ណាដែរ ក៏ប៉ុន្តែវាមាន Refresh Rate ខ្ពស់ មិនត្រឹមតែប៉ុណ្ណោះ MSI បង្ហើបអោយដឹង ថាវានឹងអាច មាន តម្លៃ ទាប ដូច្នេះអ្នក ប្រើប្រាស់ ក្រាហ្វិចកាត AMD ត្រៀមខ្លួនទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:35 AM, 06 July
  • ប្រភព: WCCF Tech
  • Tag: កុំព្យូទ័រ