ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ក្រុម​ហ៊ុន Gigabyte ចេញ Motherboard ខ្នាត​តូច​សម្រាប់ CPU ប្រភេទ Ryzen

ក្រុម​ហ៊ុន Gigabyte ចេញ Motherboard ខ្នាត​តូច​សម្រាប់ CPU ប្រភេទ Ryzen

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយ​ពី ក្រុមហ៊ុន Gigabyte វិញ​នោះ​​មាន​​​ស្ទើរតែ គ្រប់​ប្រភេទ​​​ឧបករណ៍ នៃ​​​ផ្នែក​​​កុំព្យូទ័រ​​​ទៅ​​​ហើយ ។ បើ​​និយាយ​ពី Motherboard វិញ​​នោះ​​គឺ​​​គ្រប់​​ស៊េរី​ គ្រប់​ប្រភេទ​ម៉ូឌែល​តូ​ច​ធំ សម្រាប់ CPU គ្រប់​ជំនាន់ ទៀត​ផង។ ដើម្បី​​បំពេញចិត្តអ្នកប្រើប្រាស់ និងតាមអោយទាន់ ​ក្រុមហ៊ុន​ផលិត CPU ស៊េរី​ថ្មី​​អោយ​គ្រប់ ក្រុមហ៊ុន​នោះ ថ្មីៗនេះក្រុមហ៊ុន Gigabyte មួយនេះបានចេញនូវ Motherboard ស៊េរីថ្មី ខ្នាតតូច​សម្រាប់​តែ​ប្រើ​ជាមួយនឹង CPU របស់ក្រុមហ៊ុន Amd ស៊េរីថ្មី នោះ ដែលជាប្រភេទ Ryzen ខ្លាំងៗ។

cover

Final 1000x150 copy

នេះជា mini-ITX​ ដែលមានលេខម៉ូដែល AB350n  ដែលមានការភ្ជាប់ Wifi មកជាមួយស្រេចគឺ​ជា​ប្រភេទ Motherboard Gaming ផងដែរ។ សម្រាប់ សមត្ថភាព វាវិញគឺខ្លាំង និងមានមុខងារច្រើន មក​ជា​មួយ។ វាមានរន្ធ​ដោត  Ram​ ចំនួន ​2 អាចដាក់បានដល់ 32GB ជាប្រភេទ Ram DDR4​។​ វាមាន​រូបរាង តូចជាង Motherboard ធម្មតា និងមានលាយពណ៌ក្រហម និងទឹកប្រាក់ មកជាមួយ យ៉ាង កាច​ផង​ដែរ។ មិនត្រឹមតែប៉ុណ្ណោះវាបានបន្ថែម​រន្ធ ​ 4 Pin សម្រាប់ភ្ជាប់ជាមួយកង្ហារ Hybrid រីឯ​មុខងារ រន្ធ​ដោត ផ្សេងៗ នោះគឺមាន គ្រប់ទាំង អស់ ដូច​ទៅនឹង Motherboard ស៊េរីផ្សេងៗផងដែរ ដែលមាន​ដូច​ជា 2x 16GB DIMMs, 1x PCIE 3.0 x16 Slot, 1x M.2 PCIE, 3x USB 3.0, 2x USB 2.0, 2x USB 3.1 និង 4x Sata Port។ បន្ថែមនោះក្រាហ្វិចកាត ដាក់បានតែមួយដើម នោះទេ ជាមួយនឹង ក្រាហ្វិច​កាត Nvidia រឺក៏ AMD​ ក៏បាន។

pic 1

សរុបសេចក្ដីមកវាជាក្រាហ្វិចតូច​ល្មម ទោះដាក់នៅក្នុង Case​ មើលទៅមិនសូវពេញស្អាតក៏ប៉ុន្តែ​វាក៏មានមុខងារល្អៗ ច្រើនផងដែរ នឹងអាចមានតម្លៃទាបទៀតផង ប៉ុន្តែ Gigabyte មិនទាន់ប្រកាស ពីតម្លៃ នៅឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:40 PM, 05 July
  • ប្រភព: Tweaktown
  • Tag: កុំព្យូទ័រ