ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    AMD គ្រោង​នឹង​ចេញ​ក្រាហ្វិច​កាត​ខ្លាំង​ៗ ហើយ​ស៊ី​ភ្លើង​តិច​ទៀតផង

AMD គ្រោង​នឹង​ចេញ​ក្រាហ្វិច​កាត​ខ្លាំង​ៗ ហើយ​ស៊ី​ភ្លើង​តិច​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន AMD គឺជាក្រុមហ៊ុន ល្បីល្បាញ ដែលជាអ្នកប្រកួត ប្រជែងជាមួយនឹង Nvidia និង Intel យ៉ាងខ្លាំងដៃ ណាស់មិនថា ក្រាហ្វិចកាត រឺ CPU ឡើយ។ បើនិយាយរឿង CPU អីឡូវនេះខ្លួន បានចេញ បន្ទះឈីប CPU ដែលមានកម្លាំងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ មានតម្លៃ​ ប្រហាក់ ប្រហែលទៅនឹង CPU Intel ផងដែរ។

cover

Final 1000x150 copy

បើនិយាយពីក្រាហ្វិចកាត វិញនោះ  ក្រុមហ៊ុន មួយនេះក៏មិន បានស្ងាត់ ផងដែរ គឺខ្លួនកំពុង ត្រៀម ចេញក្រាហ្វិចកាត ថ្មីទៀតហើយ អាចនឹងជំនួស រួចបំបាត់ RX 460 របស់ខ្លួន ដោយចេញស៊េរី RX 560D វិញ ហើយមានការ ដំឡើងល្បឿន និងកម្លាំងកាន់តែខ្លាំង ទៀតផង។ សម្រាប់ RX 560D នេះវានឹងក្លាយ ជាក្រាហ្វិចស៊េរីថ្មី ស៊ីថាមពល តិចខ្លាំង ដោយវាស៊ីភ្លើង តិចជាង RX 560 សឹងតែពាក់កណ្ដាល ឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ រីឯថាមពល វាមាន Processors 1024, 64 TMUs និង 16 ROPs អាចរត់ បានល្បឿន 1175 MHz ដល់ទៅ​ 1275 MHz។ វាជាក្រាហ្វិចខ្លាំង ជាង RX 460 ដែលក្រាហ្វិចកាតនេះ អាចរត់បាន ត្រឹមល្បឿន 1090 ប៉ុណ្ណោះ ប្រសិនបើ AMD ឆាប់ចេញនោះ ច្បាស់ជាត្រូវ ចិត្តអ្នក Gamer គ្រប់គ្នាហើយ។

pic 1

សរុប សេចក្ដីមកក្រាហ្វិច នេះអាចនឹងជា ក្រាហ្វិច ថ្មីនៃត្រូកូល RX 500 ដែលស៊ីភ្លើង តិចតំបូងគេហើយកម្លាំងខ្លាំង ទៀតនោះ អាចប្រកួតប្រជែង ជាមួយនឹងក្រាហ្វិច កាតល្មមៗ របស់ Nvidia បាន។ ជាពិសេស នោះ បើវាស៊ីភ្លើងតិច និងកម្លាំងខ្លាំង បែបនេះរឹត តែជាជម្រើសល្អ សម្រាប់អ្នកចង់បើក ណេត ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:28 AM, 05 July
  • ប្រភព: Tech 4 Gamers
  • Tag: កុំព្យូទ័រ