ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Gigabyte បញ្ចេញ​ក្រាហ្វិច​កាត GTX 1080 Ti ប្រើ​ធុង​ទឹក​ត្រជាក់ ដែល​អាច Overclock បានទៀត

Gigabyte បញ្ចេញ​ក្រាហ្វិច​កាត GTX 1080 Ti ប្រើ​ធុង​ទឹក​ត្រជាក់ ដែល​អាច Overclock បានទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នរណាក៏ចង់បានក្រាហ្វិចកាតមានកម្លាំងខ្លាំង ហើយរត់បាន ស្ងាត់ល្អដែរ ពិសេសបើបាន ក្រាហ្វិចកាតប្រើប្រាស់ ធុងទឹកគឺ កាន់តែទុកចិត្ត បើទោះបីជា ប្រើប្រាស់រាប់ សិបម៉ោង លេងហ្គេម ឬអូសក្រាហ្វិធំៗក៏ដោយ នៅមិនជាបញ្ហា ពិសេសបំផុតនោះ នៅពេលចង់ Overclock ជាដើម ដើម្បីតេស្ដ សមត្ថភាពរបស់វាជាដើម ជុំវិញការលេង ហ្គេមនៅលើ VR ឬលេង ក្នុងកម្រិត 4K ជាដើម។ ដូច្នេះ ដើម្បីបំពេញទៅដល់ សេចក្ដីត្រូវការទីផ្សារ ក្រុមហ៊ុន Gigabyte បានធ្វើការកែឆ្នៃ ក្រាហ្វិចកាត GTX 1080 Ti ឲ្យក្លាយទៅជា ក្រាហ្វិចកាតមួយ ដែលប្រើប្រាស់ ធុងទឹកមួយ មានសមត្ថភាព កាន់តែប្រសើរជា ជាងម៉ូឌែល ធម្មតា។

1

Final 1000x150 copy

GeForce GTX 1080 Ti Waterforce Extreme Edition ត្រូវបានបង្កើតឡើង យ៉ាងយកចិត្ត ទុកដាក់ពីរោងចក្ររបស់ Gigabyte ក្នុងការនាំយក ក្រាហ្វិចកាត ដែលមានសមត្ថភាពខ្ពស់ ក្នុងការ លេងហ្គេមចូល ក្នុងទីផ្សារ សម្រាប់អ្នកលេងហ្គេម ឌីហ្សាញ ឬគូរប្លង់ ជាដើម។ ក្រាហ្វិចថ្មីនេះមាន VRAM ទំហំ 11GB ដូច 1080 Ti ផ្សេងៗទៀតដែរ តែវាអាចឲ្យ យើងធ្វើការ Overclock យ៉ាងចាស់ដៃ តែម្ដង ជាមួយនឹងការ បន្ថយកម្ដៅជាមួយនឹង ទឹកត្រជាក់រត់នៅក្នុង បំពង់ដែកត្រជាក់ ដោយល្បឿន Clock រត់ទូទៅគឺ៖

  • OC Mode ល្បឿនធម្មតា 1632MHz អាចឡើងទៅ 1746MHz នៅពេល Boost
  • Gaming Mode ល្បឿនធម្មតា 1607MHz អាចឡើងទៅ 1721MHz នៅពេល Boost

ល្បឿន Clock ប៉ុន្នេះ គឺខ្លាំងជាងក្រាហ្វិចកាតពពួក Reference ដែលផលិតចេញពី រោងចក្ររបស់ nVIDIA ផ្ទាល់ទៅទៀត មានន័យថា យើងអាចទទួលបាន ល្បឿនកាន់តែលឿន ជាងក្រាហ្វិចដើម ធ្វើឲ្យការ Render ក្រាហ្វិចជាមួយ GPU នេះគឺលឿន ជាងធម្មតា។

2

ជាងនេះទៅទៀត ដើម្បីធ្វើឲ្យក្រាហ្វិចនេះកាន់តែកាចសាហាវ បន្ថែមទៀតនោះ Gigabyte បានបំពាក់ប្រព័ន្ធភ្លើង RGB នៅលើក្រាហ្វិចកាត នេះសម្រាប់ អនុញ្ញាតឲ្យយើងលេង ភ្លើងពណ៌ តាមចិត្តចង់ ជាមួយនឹង ការធានាត្រឹមត្រូវ ពីរោងចក្រ ដល់ទៅ 4 ឆ្នាំ ឯណោះ ពិតជាយូរ ខ្លាំងណាស់។ តែយ៉ាងណាក៏ ដោយ Gigabyte នៅពុំទាន់ប្រកាស ប្រាប់ឲ្យដឹងអំពី តម្លៃពិតប្រាកដ ឬថ្ងៃចេញ លក់នោះទេ ដឹងតែឆាប់ៗនេះ ឯងមិនយូរ នោះទេ ដូច្នេះវាគឺជាដំណឹង ល្អសម្រាប់ប្រិយមិត្ត ចង់ទិញក្រាហ្វិចកាត កប់ស៊េរីទៅ លេងហ្គេម ជាមួយកម្លាំងខ្លាំង អាចធ្វើការ Overclock បានថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:01 AM, 04 July
  • ប្រភព: Gigabyte
  • Tag: កុំព្យូទ័រ