ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    LG G Pad IV 8.0 ចេញ​ថ្មី​ទៀត​ហើយ! ទម្ងន់​ប្រហាក់​ប្រហែល​កូកា​កូឡា​មួយ​កំប៉ុងប៉ុណ្ណោះ

LG G Pad IV 8.0 ចេញ​ថ្មី​ទៀត​ហើយ! ទម្ងន់​ប្រហាក់​ប្រហែល​កូកា​កូឡា​មួយ​កំប៉ុងប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន LG នៅកូរ៉េខាងត្បូងកាលពី ម្សិលមិញនេះ ទើបតែប្រកាសចេញនូវ ថេប្លេតស៊េរីថ្មី មួយផ្សេងទៀត របស់ខ្លួនម៉ូឌែល LG G Pad IV 8.0 ដែលវាជាឈ្មោះ រាងវែងបន្តិច តែមិនថ្វីនោះទេ ព្រោះ LG ពូកែរកឈ្មោះ ដាក់ផលិតផល របស់ខ្លួនដែរតើ។ ថេប្លេតថ្មីនេះ មិនមែនជាថេប្លេត ឈរនៅក្នុង លំដាប់កំពូលនោះទេ ដោយ LG មានគោលដៅធំ សម្រាប់ផ្គត់ផ្គង់ ទៅដល់ អតិថិជនខ្លួន ដែលចង់បាន ថេប្លេតមួយ មានតម្លៃសមរម្យ សម្រាប់យកទៅ ប្រើប្រាស់ ជាមួយនឹង លក្ខណៈសម្បត្តិប្រសើរ។

1

Final 1000x150 copy

G Pad IV 8.0 ស្រោបខ្លួនដោយជ័រស្វិត ដែលរូបរាងរចនាបថ របស់ថេប្លេតនេះ ពុំមានអ្វី ទាក់ទាញច្រើន នោះទេ និយាយឲ្យខ្លីទៅ គឺជាថេប្លេត សាមញ្ញមួយ មានវិមាត្រសរុប 216.2 x 127 x 6.9 មីលីម៉ែត្រ និងទម្ងន់ត្រឹមតែ 290ក្រាម ប៉ុណ្ណោះ ប្រហាក់ប្រហែល ទឹកក្រូច កូកាកូឡា គ្មានជាតិស្ករមួយ កំប៉ុងវែង។ ថេប្លេតនេះមាន អេក្រង់ទំហំ 8 អ៊ីញជាប្រភេទ IPS LCD ដែលមានសមត្ថភាព បង្ហាញរូបភាព បានក្នុងកម្រិត 1920 x 1200p ច្បាស់ត្រជាក់ភ្នែក ហើយ LG ក៏បានបំពាក់ បន្ទះឈីប Snapdragon 435 រត់នៅក្នុងល្បឿន 1.4GHz ជាប្រភេទ Quad-core អមមកជាមួយ RAM ទំហំ 2GB និង GPU ជាប្រភេទ Adreno 505 សម្រាប់ថេប្លេតនេះ អនុញ្ញាតឲ្យម្ចាស់ របស់វាប្រើប្រាស់ ទៅលើការលេង ហ្គេម និងប្រើប្រាស់កម្មវិធី បានរលូន តែវាមានថ្ម ត្រឹមតែ 3000mAh ប៉ុណ្ណោះ។

2

វាក៏មានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 32GB ផងដែរ ហើយអាចបន្ថែម មេម៉ូរីកាតពពួក MicroSD បានដល់ 2000GB ថែមទៀត ធ្វើឲ្យការប្រើប្រាស់ ផ្ទុកទិន្នន័យនានា បានច្រើនមិនបាច់ ខ្វាយខ្វល់ចិត្ត។ ជាងនេះទៅទៀត ថេប្លេតនេះដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android Nougat ជំនាន់ 7.0 ចេញពីប្រអប់ ផ្ទាល់តែម្ដង ធ្វើឲ្យការប្រើប្រាស់ ទូទៅកាន់តែ ទាន់សម័យ អាចប្រើប្រាស់មុខងារ ចែកអេក្រង់ ជាពីរ ក៏ដូចជា មុខងារ Easy-to-view សម្រាប់អ្នកចូលចិត្ត អានសៀវភៅពពួក eBook ជាដើម។ ថេប្លេតនេះ បានចេញលក់ ជាផ្លូវការ ហើយនៅកូរ៉េខាងត្បូង ជាមួយតម្លៃប្រហាក់ ប្រហែល 305$ ហើយអាចនឹងមាន វត្តមាននៅតាម បណ្ដាទីផ្សារ អន្តរជាតិផ្សេងៗទៀត នាពេលឆាប់ៗ ខាងមុខនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:28 AM, 04 July
  • ប្រភព: Gadgets
  • Tag: ថេបប្លេត