ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Despicable Me វគ្គ​ថ្មី​ទំលាក់ Transformers លើ​តារាង​កំពូល Box Office នា​សប្តាហ៍នេះ!

Despicable Me វគ្គ​ថ្មី​ទំលាក់ Transformers លើ​តារាង​កំពូល Box Office នា​សប្តាហ៍នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុង តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Despicable Me 3​ ជាប្រភេទរឿង គំនូរជីវចល ដែលរៀបរាប់ពីការ ត្រលប់មក របស់ Gru បន្ទាប់ពីគេគ្រប់គ្នា គិតថាគាត់បាន ស្លាប់បាត់ទៅហើយ ដោយការត្រលប់ មកវិញនេះ Gru បានទៅស្វែងរក បងប្អូនភ្លោះ របស់គេ ដែលដាច់ ទំនាក់ទំនងគ្នា ជាយូរណាស់មក ហើយ និងរួមដៃគ្នា សងសឹក តួចិត្តអាក្រក់ ម្នាក់ទៀត។  

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Baby Driver ជាប្រភេទរឿង ឧក្រិដ្ឋកម្ម ដែល រៀបរាប់ពី បុរសម្នាក់ដែល ពូកែខាងបើក រថយន្ត ឈ្មោះគាត់ Baby ជាអ្នកបើកឡាន ជំនាញរបស់ក្រុម ចោរប្លន់ ហើយគេតែងតែ ជំនាញក្នុងការ ជិះគេចពី ប៉ូលីសដេញចាប់ ដោយនៅពេល បើកឡានរត់ គាត់ត្រូវតែស្តាប់ បទចម្រៀង និងមិនខ្វល់ ពីនរណាម្នាក់ និយាយឡើយ។

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់ លេខ 3 គឺខ្សែភាពយន្ត Transformers: The Last Knight ជាប្រភេទរឿង វិទ្យាសាស្រ្ត ប្រឌិត ដែលនេះ ជាវគ្គទី 5 របស់រឿង Transformers និងរៀបរាប់ពី សង្រ្គាមរវាងមនុស្ស និងមនុស្សយន្ត Transformers បន្ទាប់ពីការបាត់ខ្លួន របស់ Optimus Prime ។ រាល់ដំណោះស្រាយ, ប្រវត្តិសាស្រ្ត និងអាថ៌កំបាំង របស់ពពួក Transformers រស់នៅលើពិភពលោក នឹងត្រូវលាត ត្រដាងក្នុង វគ្គនេះ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. Despicable Me 3

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 75 លានដុល្លារ និងសរុប 75 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Baby Driver

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 21 លានដុល្លារ និងសរុប 30 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Transformers: The Last Knight

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 17 លានដុល្លារ និងសរុប 102 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

Left to right: Optimus Prime and Bumblebee in TRANSFORMERS: THE LAST KNIGHT, from Paramount Pictures.

  1. Wonder Woman

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 16 លានដុល្លារ និងសរុប 346 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. Cars 3

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 9,5 លានដុល្លារ និងសរុប 120 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. The House

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 9 លានដុល្លារ និងសរុប 9 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. 47 Meters Down

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 4,6 លានដុល្លារ និងសរុប 32 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. The Beguiled

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 3,2 លានដុល្លារ និងសរុប 3,5 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. The Mummy (2017)

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 2,7 លានដុល្លារ និងសរុប 74 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. Pirates of the Caribbean: Dead Men Tell No Tales

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 2,4 លានដុល្លារ និងសរុប 165 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

"PIRATES OF THE CARIBBEAN: DEAD MEN TELL NO TALES"..The villainous Captain Salazar (Javier Bardem) pursues Jack Sparrow (Johnny Depp) as he searches for the trident used by Poseidon..Pictured L-R: Johnny Depp (Captain Jack Sparrow), Martin Klebba (Marty), Kevin McNally (Joshamee Gibbs), Stephen Graham (Scrum) and Kaya Scodelario (Carina Smyth)..Ph: Peter Mountain..© Disney Enterprises, Inc. All Rights Reserved.

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូល បានច្រើនជាងគេ ក្នុងសប្តាហ៍នេះ គឺ Despicable Me 3 ហើយខ្សែ ភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះ ប្រសិនបើអ្នក ចាប់អារម្មណ៍ អាចរកទស្សនា បាននៅតាម រោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:35 AM, 04 July
  • ប្រភព: IMDB
  • Tag: ភាពយន្ត