ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    EOS 6D Mark 2 ចេញ​ជា​ផ្លូវ​ការ​ហើយ! កាមេរ៉ា Full Frame មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផលិត​រូប

EOS 6D Mark 2 ចេញ​ជា​ផ្លូវ​ការ​ហើយ! កាមេរ៉ា Full Frame មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផលិត​រូប

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីសប្ដាហ៍ទៅមិញថ្មីៗនេះ Canon បាន​បញ្ញេញ​ផលិត​ផល 2 សម្រាប់​កែ​ប្រែ​មុខមាត់​ថ្មី​នា​ពាក់​កណ្ដាល​ឆ្នាំ 2017 នេះ ដោយ​ក្នុង​នោះ​កាមេរ៉ាពពួក Entry Level ធុនដំបូង នៃពពួក Full Frame សេនស័រត្រូវបានប្រកាសចេញគឺ EOS 6D Mark 2 ជាកំណែ Update ថ្មីជំនួស 6D ដែលបាន​ចេញ​ជាង 5 ឆ្នាំទៅហើយ។

1

Final 1000x150 copy

EOS 6D Mark 2 គឺជាកំណែ Update ធំមួយសម្រាប់អ្នកថតរូបអាជីព ដោយវាឈលើគោលដៅ​ធំ​មួយ​គឺ សមត្ថភាពផលិតរូបភាពតាមរយៈសេនស័រពពួក Full Frame របស់វាតែម្ដង ដែលអាចឲ្យយើង​កំណត់​មុខ​ងារ ហើយផលិតរូបភាពបានស្រស់ស្អាតជាងជំនាន់មុន។ ក្នុងនោះផងដែរ Canon បានប្រាប់ឲ្យដឹង​ថា រូបរាងរបស់ 6D Mark 2 នេះពុំសូវខុសគ្នាពី 6D នោះទេ គឺវាស្រោបដោយសារធាតុ Allow និង​ស្បែក​នៅ​ត្រង់​ចំនុចកាន់ បង្កឲ្យមានភាពងាយស្រួលនៅពេលកាន់ថត រីឯផ្នែករឹងទាំងអស់ត្រូវបានផ្លាស់​ប្ដូរ​ថ្មី ធ្វើឲ្យវាកាន់តែទំនើបជាងមុន ពិសេសងាយស្រួលប្រើអាចថតរូប និងវីដេអូបានគ្រាន់បើជាងមុន​ឆ្ងាយ​ដែរ ជាមួយនឹងអេក្រង់អាចកាច់បត់បែនបាន។

2

6D Mark 2 ប្រើប្រាស់សេនស័រ CMOS បែប Full Frame អាចឲ្យវាថតរូបមួយសន្លឹកបានក្នុងទំហំធំ​ដល់​ទៅ 26.2 មេហ្គាភិចសែល អមមកជាមួយនឹងមុខងារ Dual Pixel AF ដែលជម្រុញឲ្យការចាប់យក​រូបភាព (Focus) មានសភាពរលូន និងប្រសើរជាងមុន ពិសេសនៅពេលថតវីដេអូតែម្ដង។ ជាងនេះទៅ​ទៀត 6D Mark 2 ប្រើប្រាស់ Processor ពពួក DIGIC 7 ជំនាន់ថ្មីរបស់ Canon ធ្វើឲ្យវាមានសមត្ថភាព​ពិសេស​ក្នុងការកំណត់មុខងារថតរូបជាច្រើន ជាមួយនឹងលក្ខណៈសម្បត្តិទូទៅដូចខាងក្រោម៖

  • Body Type ជាពពួក Mid-size SLR
  • ប្រើប្រាស់សេនស័រ CMOS Full Frame ទំហំ35.9 x 24 មីលីម៉ែត្រ
  • មាន Processor ជាប្រភេទ DIGIC 7
  • ថតរូបមួយប៉ុសក្នុងទំហំ 26.2 មេហ្គាភិចសែល
  • ថតរូបជាប្រភេទ File បែប JPEG និង RAW ក្នុងល្បឿន 6.5 fps
  • កម្រិតពន្លឺ iSO ចាប់ពី 100 – 40000 ឬតម្លើងពី 50-102400
  • អាចផ្លាស់ប្ដូរកែវលែនជាប្រភេទ Canon EF បាន
  • ល្បឿន Shutter Speed លឿនបំផុត 1/4000 និងយឺត 30 វិនាទី ឬ Bulb
  • អេក្រង់ខាងក្រោយទំហំ 3 អ៊ីញ ប្រភេទ Touchscreen TFT LCD
  • អាចកាច់បង្វិលឡើងលើចុះក្រោម ទៅមុខទៅក្រោយបាន
  • សមត្ថភាពថតវីដេអូក្នុងកម្រិត 720p និង 1080p ក្នុងល្បឿន 30fps និង 60fps
  • ប្រើប្រាស់ពពួកមេម៉ូរីកាត SDHC/SDXC និង UHS-I បាន
  • រន្ធតំណភ្ជាប់ USB 2.0, Mini HDMI, Microphone និងរន្ធដាក់តេឡេបញ្ជា
  • មានភ្ជាប់មកជាមួយមុខងារ Bluetooth និង WiFi
  • ទម្ងន់តួខ្លួន (មិនរាប់បញ្ចូលកែវលែន) 765 ក្រាម
  • មានមុខងារ GPS ភ្ជាប់មកក្នុងម៉ាស៊ីនស្រាប់
  • វិមាត្រសរុប 144 x 111 x 75 មីលីម៉ែត្រ

3 4 5

គួរបញ្ជាក់ប្រាប់ផងដែរថា Canon ក៏បានធ្វើការបន្ថែមមកជាមួយនឹងមុខងារថតរូបបែប Auto ជាច្រើន ផ្សេង ទៀត សម្រាប់ឲ្យយើងថតរូបទៅតាមកាលៈទេសៈនៃមុខងារនីមួយៗ ពិសេសគឺការបង្កើនចំនុច Focus Point ដល់ទៅ 45 ឯណោះ ជាប្រភេទ Cross-type ធ្វើឲ្យកាមេរ៉ាថ្មីនេះចាប់យក​រូបភាព​បាន​ល្អ​ប្រសើរ ទោះបីរូបភាពដែលមានសកម្មភាពក៏ដោយ ក៏នៅតែអាច Focus ចំចំនុចបានល្អ ធ្វើឲ្យការផលិតរូបមកល្អប្រសើរ។

Canon EOS 6D Mark ii នឹងត្រៀមចេញលក់នាខែក្រោយនេះឯង ជាមួយនឹងតម្លៃ 1999$ សម្រាប់តែ​តួ​ខ្លួន (Body) ឬឡើងទៅដល់ 2599$ សម្រាប់តួខ្លួនភ្ជាប់មកជាមួយនឹងកែវលែនប្រវែង 24-105mm f/4.5-5.6 IS STM ឬលោតដល់ទៅ 3099$ សម្រាប់តួខ្លួនជាមួយនឹងកែវលែន 24-105 F4L IS II USM។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:41 PM, 03 July
  • ប្រភព: Canon
  • Tag: កាម៉េរ៉ា