ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Avatar វគ្គ 2 ពាំ​នាំ​មក​ជាមួយ​បច្ចេក​វិទ្យា 3D ដោយ​ពុំ​ចាំបាច់​ឲ្យ​អ្នក​ទស្សនា​ពាក់​វ៉ែនតា 3D ទេ

Avatar វគ្គ 2 ពាំ​នាំ​មក​ជាមួយ​បច្ចេក​វិទ្យា 3D ដោយ​ពុំ​ចាំបាច់​ឲ្យ​អ្នក​ទស្សនា​ពាក់​វ៉ែនតា 3D ទេ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខ្សែភាពយន្តហូលីវូដ ដែលចាក់បញ្ចាំងលើរោងភាពយន្ត ភាគច្រើន គឺពាំនាំមក ជាមួយទស្សនីយភាព 3D ដែលតម្រូវឲ្យអ្នក ទស្សនាពាក់វ៉ែនតា 3D ដើម្បីមើលឃើញ ភាពផុសឡើង នៃវត្ថុណាមួយ ក្នុងខ្សែភាពយន្ត តែដំណឹងថ្មីបាន ចេញផ្សាយ គឺរឿង Avatar វគ្គ 2 ដែលដឹកនាំ ដោយលោក James Cameron នឹងនាំ ទស្សនីយភាពថ្មី 3D  ដែលពុំចាំបាច់ ឲ្យអ្នកទស្សនា ពាក់វ៉ែនតា 3D ពេលកំពុងទស្សនា។

cover

Final 1000x150 copy

និយាយត្រួសៗ ពីខ្សែភាពយន្ត Avatar នេះ វគ្គ 1 ត្រូវបានចាក់បញ្ចាំង តាំងពីឆ្នាំ 2009 មកម្ល៉េះ ហើយដំណឹងថ្មី លេចឮថា នឹងមានវគ្គទី 2 ដែលនឹងចាក់បញ្ចាំង នៅឆ្នាំ 2019 ខាងមុខ ដោយមានការដឹកនាំ ដោយលោក James Cameron ដដែល ហើយគាត់ ក៏ជាអ្នកដឹកនាំម្នាក់ ដែលល្បីខ្លាំង បន្ទាប់ពី ស្នាដៃរឿង Titanic ។

លោក James Cameron បានធ្វើការទៅលើបច្ចេកវិទ្យា យូរឆ្នាំមកហើយ ហើយគាត់ក៏សង្ឃឹមថា វាជាឱកាសមួយ ដ៏ល្អបំផុត ក្នុងការលើកយក បច្ចេកវិទ្យា 3D នេះ មកដាក់លើភាពយន្ត ដែលអ្នកគាំទ្រ រង់ចាំអស់ រយៈពេល 10 ឆ្នាំនេះ។

1

សម្រាប់អ្នកគាំទ្រដែលមានភ្នែកម្ញូបច្បាស់ជាពេញចិត្ត ជាមួយបច្ចេកវិទ្យានេះ ដោយសារតែ ពួកគេពុំចាំបាច់ ពាក់វ៉ែនតា 2 ជាន់ពេល មើលខ្សែភាពយន្ត 3D នេះ។ ហើយយើងក៏សង្ឃឹមថា បច្ចេកវិទ្យានេះ នឹងមានសម្រាប់ ខ្សែភាពយន្ត ផ្សេងៗផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:22 AM, 03 July
  • ប្រភព: Movie Pilot
  • Tag: ភាពយន្ត