ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Microsoft ប្រហែល​ជា​នៅ​មាន Surface Mini ទៀត!

Microsoft ប្រហែល​ជា​នៅ​មាន Surface Mini ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Microsoft បានចេញនូវត្រកូល ថេប្លេត Surface ជាច្រើនស៊េរី រួចមកហើយ មិនត្រឹមតែ ប៉ុណ្ណោះក្នុង ខ្លួន​ក៏ធ្លាប់ បានប្រកាស នឹងអាចចេញជា Surface Mini ដែលជាកូន ថេប្លេត​តូចម្ដង ប៉ុន្តែត្រូវបានស្ងាត់ យូរចាប់តាំង ពី Surface Pro 3 ចេញមកម្ល៉េះ។

cover

Final 1000x150 copy

ទីបំផុតថ្មីៗ នេះបែរជាលេចធ្លាយ ហើយនូវ Surface Mini លេចជា រូបភាពតែម្ដង និងមានពត៌មាន ពីលក្ខណៈសម្បត្តិ របស់វាខ្លះៗ ទៀតផង។ ដោយ Surface Mini នេះអាចនឹង ដំណើរការ ដោយប្រព័ន្ធ ប្រត្តិបត្តិការ Windows RT 8.1 នឹងអាចអម មកជាមួយនឹង បន្ទះឈីប របស់ស្មាតហ្វូនដោយ វាអាចប្រើប្រាស់ Snapdragon 800 មានទំហំ Ram ត្រឹមតែ 1GB ប៉ុណ្ណោះ។ វាអាចមាន ទំហំអេក្រង់ 8 អ៊ីញ កម្រិតបង្ហាញ រូបភាព 1440 x 1080 ភិចសែល មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចភ្ជាប់ មកជាមួយនឹង ប៊ិចចុច ថែមទៀតផង។ បន្ថែមទៀតនោះ ថេប្លេតខ្នាតតូច របស់ Microsoft នេះអាច នឹងមាន ទំហំផ្ទុកទិន្នន័យ 32 GB មានប្រព័ន្ធ Wifi Dual Band ហើយមក ក្រលេកមើលរូបភាពនេះ ផ្ទាល់តែម្ដង គឺវាមានរន្ធ ដោតសម្រួល ច្រើនដូចជា រន្ធ MicroUSB សម្រាប់សាកថ្ម រន្ធ ដោត OTG និងរន្ធ បន្ថែមអង្គផ្ទុកទិន្នន័យ MicroSD ទៀតផង។

pic 1

សរុបសេចក្ដីមកនេះគ្រាន់តែជាពត៌មានលេចធ្លាយប៉ុណ្ណោះ តែទោះជាយ៉ាង ក៏ដោយ ពត៌មានត្រួសៗ នេះក៏បានអោយ យើងដឹង Microsoft នឹងអាចមាន Surface Mini នៅថ្ងៃ ខាងមុខដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 12:15 PM, 01 July
  • ប្រភព: GSM Arena
  • Tag: ថេបប្លេត