ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Canon 200D ចេញ​ថ្មី​ទៀត​ហើយ! តូច​មែន​តែ​ខ្លឹម ហើយ​ខ្លាំង​មិន​ធម្មតាទេ!

Canon 200D ចេញ​ថ្មី​ទៀត​ហើយ! តូច​មែន​តែ​ខ្លឹម ហើយ​ខ្លាំង​មិន​ធម្មតាទេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាមេរ៉ាពពួក DSLR មានទំហំទូទៅគឺល្មមសម្រាប់កាន់ជាប់ដៃ តែសម្រាប់ត្រកូល ឬម៉ូឌែល កំពូលៗគឺមាន ទំហំធំ ហើយក៏ធ្ងន់ទៀតផង តែមិនមែន មានន័យថា រាល់អ្នកស្រលាញ់ កាមេរ៉ាពពួក DSLR ទាំងអស់ ពុំអាចជ្រើសរើស យក Body របស់កាមេរ៉ា មានទំហំតូចនោះទេ។ ជាក់ស្ដែងដូច ក្រុមហ៊ុន Canon អញ្ចឹង គឺយល់ច្បាស់ អំពីតម្រូវការរបស់អ្នក ប្រើប្រាស់ទូទៅ ដូច្នេះ Canon បានផលិតចេញ កាមេរ៉ាពពួក DSLR មានទំហំតូច រួចមកហើយ កាលពីជាង 4 ឆ្នាំមុនគឺ EOS 100D ហើយនៅថ្ងៃនេះ ជាកំណែ Update ថ្មី EOS 200D បានប្រកាសចេញ ជាផ្លូវការ ជាមួយនឹង រូបរាងតូច និងមានសមត្ថភាព ប្រសើរ។

1

Final 1000x150 copy

EOS 200D គឺជាពពួកកាមេរ៉ា DSLR ដែលមាន Body តូចជាងគេ បំផុតរបស់ក្រុមហ៊ុន Canon ជាមួយនឹងការ បង្កើនសមត្ថភាព ឲ្យខ្លាំងជាង 100D ច្រើន ធ្វើឲ្យការប្រើប្រាស់ ទូទៅកាន់តែស៊ី ជម្រៅ មានន័យថា តូចមែន តែវាខ្លឹម អាចថតរូបបាន ស្អាតដូច កាមេរ៉ាថ្លៃៗផងដែរ បើយើងយល់ច្បាស់ អំពីការ កំណត់ប្លង់ ការផលិតរូបភាព ប្រើប្រាស់កម្រិត ពន្លឺត្រឹមត្រូវ ប្រើល្បឿនចាប់ រូបថត ក៏ដូចជាកែវ លែនស៊ីគ្នា ជាដើម។ ហេតុនេះ សម្រាប់អតិថិជន ឬប្រិយមិត្ត ដែលស្រលាញ់ ឬចង់បាន កាមេរ៉ា DSLR មានទំហំតូច ងាយស្រួលដាក់ តាមខ្លួន ហើយស្រាលនោះ ខ្ញុំគិតថា 200D នេះគឺជាជម្រើស ល្អមួយសម្រាប់អ្នក ទាំងអស់គ្នា។

2 3

ដើម្បីធ្វើឲ្យការថតរូបកាន់តែមានភាពងាយស្រួល ពិសេសជុំវិញការ ថតវីដេអូ ឬថតនៅទីកន្លែង ពិបាកៗជាដើម Canon បានបំពាក់ អេក្រង់ទំហំ 3 អ៊ីញ ជាប្រភេទ Touchscreen ពិសេសអាចកាច់ បត់បែន បានទៀតផង ធ្វើឲ្យម្ចាស់របស់ 200D ទាំងអស់ងាយស្រួល ក្នុងការថតរូប និងវីដេអូ ដោយពុំចាំបាច់ អោនពេក ឬងើបលើកដៃ ពេកជាដើម។ មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេល 4 ឆ្នាំមកនេះ Canon ក៏បានបង្កើន សមត្ថភាពរបស់ EOS 200D នេះឲ្យខ្លាំងមិន ធម្មតាដែរ គឺថាផ្នែករឹង និងលក្ខណៈសម្បត្តិទូទៅ របស់វា គឺអាចឲ្យយើងសរសើរ អំពីសមត្ថភាព របស់វាបានដូច ខាងក្រោមនេះ៖

  • ប្រភេទ Body គឺ Compact DSLR
  • វិមាត្រសរុប 122 x 93 x 70 មីលីម៉ែត្រ
  • ប្រើប្រាស់ Processor ពពួក DIGIC 7 ជំនាន់ថ្មី
  • មានសេនស័រជាប្រភេទ CMOS ទំហំ 22.3 x 14.9mm (មិនមែន Full Frame)
  • ថតរូបក្នុងទំហំ 24 មេហ្គាភិចសែល ចំនួន 5 សន្លឹកក្នុង 1 វិនាទី
  • ថតជាប្រភេទ File បែប JPEG និង RAW
  • ចំនុច Focus ចំនួន 9 ចំនុច
  • កម្រិតពន្លឺ iOS ចាប់ពី 100 ទៅ 25600 ហើយបង្កើនដល់ 51200
  • ល្បឿន Shutter Speed យឺតបំផុត 30 វិនាទី ឬ Bulb
  • ល្បឿន Shutter Speed លឿនបំផុត 1/4000 វិនាទី
  • អេក្រង់ក្រោយទំហំ 3 អ៊ីញ ជាប្រភេទ TFT LCD (Touchscreen) កាច់បត់បែនបាន
  • អាចធ្វើការផ្លាស់ប្ដូរកែវលែនជាប្រភេទ EF និង EF-S បាន
  • សមត្ថភាពថតវីដេអូក្នុងកម្រិត 720p និង 1080p ក្នុងល្បឿន 60fps និង 30fps
  • រន្ធតំណភ្ជាប់ USB 2.0, Mini HDMI និង Remote Control
  • មានប្រព័ន្ធ WiFi និង Bluetooth
  • ទម្ងន់ Body ត្រឹមតែ 543 ក្រាម
  • មានពីរពណ៌សម្រាប់ជ្រើសរើសគឺ ខ្មៅ និងសបែបប្រាក់
  • ចេញលក់នៅក្នុងទីផ្សារអន្តរជាតិក្នុងតម្លៃ 549$ (Body Only)

EOS 200D ត្រូវបានប្រកាសចេញជាផ្លូវការជាមួយនឹង EOS 6D Mark II កាលពីប៉ុន្មានម៉ោង មុននេះ វាគឺជា កាមេរ៉ាពពួក DSLR សមញ្ញមួយ ដែលមានសមត្ថភាព គ្រាន់បើសម្រាប់ការ ថតរូប និងវីដេអូ ទៅដល់អ្នក រៀនថតរូបដំបូង ឬចូលចិត្តថតរូប ដោយប្រើម៉ាស៊ីន DSLR ដោយគោលដៅទីផ្សារ របស់វាគឺមិនមែន សម្រាប់អ្នក អាជីពឡើយ។

4

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:56 AM, 30 June
  • ប្រភព: DP Review
  • Tag: កាម៉េរ៉ា