ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    AMD ប្រកាស​ចេញ​លក់​ក្រាហ្វិច Vega Frontier Edition ស៊េរី​ថ្មី ដែល​ខ្លាំង​ជាង Titan Xp ទៅទៀត!

AMD ប្រកាស​ចេញ​លក់​ក្រាហ្វិច Vega Frontier Edition ស៊េរី​ថ្មី ដែល​ខ្លាំង​ជាង Titan Xp ទៅទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះមិនមែនជាលើកទីមួយនោះទេ តែវាគឺជាលើកទីពីរ ដែលក្រុមហ៊ុន AMD បានប្រកាសចេញ នូវក្រាហ្វិចកាត ស៊េរីថ្មី ដែលប្រើប្រាស់ Architecture Vega ជំនាន់ថ្មីរបស់ខ្លួន ដោយការប្រកាស ចេញជាផ្លូវការ លើកទីពីរនេះ គឺខុសគ្នាជាង លើកទីមួយ ដោយហេតុថា យើងទទួលបានដំណឹង ថ្មីៗជុំវិញ តម្លៃ ដែលត្រៀមនឹង ចេញលក់ ក្នុងទីផ្សារ ក៏ដូចជាថ្ងៃ ដែលនឹងមក ដល់ក្នុងទីផ្សារ អន្តរជាតិ។

1

Final 1000x150 copy

ជុំវិញការប្រកាសលើកទីពីរនេះ AMD បានបញ្ជាក់កាន់តែច្បាស់ថា ក្រាហ្វិចកាត Radeon Vega Frontier Edition ថ្មីនេះនឹង ចែកចេញជាពីរ ជម្រើសសម្រាប់ អតិថិជនទាំងអស់ ដោយអាច ជ្រើសរើសជាប្រភេទ ប្រើកង្ហារខ្យល់ ដូចក្រាហ្វិចធម្មតា ផ្សេងទៀតដែរ ត្រៀមចេញលក់ ក្នុងតម្លៃ 999$ រីឯក្រាហ្វិចមួយទៀត គឺប្រើធុងទឹក ដើម្បីបន្ថយកម្ដៅ ដែលលោតខ្ពស់ ដល់ទៅ 1500$ ឯណោះ។ សម្រាប់អ្នកដែល ចង់បាន Vega Frontier Edition នេះយកទៅ ប្រើប្រាស់ គឺអាចស្វែងរក ទិញបានហើយ នៅតាមបណ្ដាទីផ្សារ អន្តរជាតិមួយចំនួន សម្រាប់ម៉ូឌែលធម្មតា ប្រើប្រាស់កង្ហារ ខ្យល់ធម្មតា រីឯស៊េរីប្រើ ធុងទឹកគឺត្រូវរង់ចាំ រហូតដល់ចុងឆ្នាំ 2017 នេះទើប អាចទិញបាន។

2

គួរបញ្ជាក់ប្រាប់ប្រិយមិត្តឲ្យដឹងច្បាស់ កុំឲ្យយល់ច្រឡំថា AMD ពុំបានបញ្ជាក់ ប្រាប់ឲ្យដឹងថា Vega នេះគឺជាក្រាហ្វិច សម្រាប់លេង ហ្គេមនោះទេ ផ្ទុយទៅវិញ AMD មានគោលដៅធំបំផុត ក្នុងការ បញ្ចេញអាវុធរបស់ខ្លួន នេះមក ដើម្បីជួយទៅដល់ ក្រុមផលិតហ្គេមទូទៅ, ការផលិតហ្គេម សម្រាប់ឧបករណ៍ VR, ផលិតឧបករណ៍ វ័យឆ្លាតផ្សេងៗ, ការសិក្សាទៅលើ វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រជាដើម ដោយវាអាចធ្វើការ បានរហ័សជាមួយ ល្បឿនលឿនមិន គួរឲ្យជឿ គឺថាខ្លាំងជាង Titan Xp របស់ nVIDIA ទៅទៀត។ ដូច្នេះក្រាហ្វិចកាត នេះមិនមែនសម្រាប់ អ្នកប្រើប្រាស់ទូទៅ នោះទេ ព្រោះវារាង ថ្លៃដែរ តែក៏មិនមែន មានន័យថាមិនអាច ទិញវាមក ប្រើបានដែរ ឲ្យតែមានលុយទិញ បានហើយ ចង់យកមក លេងហ្គេម ឬ Render ក្រាហ្វិចក៏បាន តាមចិត្ត។

3

AMD ក៏នឹងត្រៀមបញ្ចេញក្រាហ្វិចសម្រាប់មហាជនទូទៅផងដែរ ពិសេសសម្រាប់ Gamers​ តែម្ដង ដោយក្រាហ្វិច កាតទាំងនោះ នឹងប្រើប្រាស់ Architecture ស៊េរីចុងក្រោយ ឈ្មោះ VEGA ថ្មីនេះ ធ្វើឲ្យវាមាន កម្លាំងខ្លាំង និងសមត្ថភាពខ្ពស់ ក្នុងការ អូសហ្គេមថ្មីៗ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:25 AM, 29 June
  • ប្រភព: AMD
  • Tag: កុំព្យូទ័រ