ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តួ​សម្តែង​ម្នាក់ អាច​ដើរ​តួអង្គ​បាន 7 នាក់ ក្នុង​រឿង​មួយនេះ!

តួ​សម្តែង​ម្នាក់ អាច​ដើរ​តួអង្គ​បាន 7 នាក់ ក្នុង​រឿង​មួយនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាន់តែប្លែកពីសាច់រឿង និងចំណងជើង ខ្សែភាពយន្ត What Happened to Monday? ដែលទើបចេញ ឈុតខ្លីដំបូង ពិតជាពោរពេញ ដោយការ ចាប់អារម្មណ៍ ដោយសារតែតួអង្គ ស្រីម្នាក់ មានសមត្ថភាព សម្តែងតួអង្គ 7 នាក់ ក្នុងរឿងតែមួយនេះ។

cover

Final 1000x150 copy

ខ្សែភាពយន្តនេះ ជាប្រភេទវិទ្យាសាស្រ្តប្រឌិត រៀបរាប់ពីជីវិតរបស់ បងប្អូនស្រី 7 នាក់ មានឈ្មោះ ចាប់ពី Monday, Tuesday, Wednesday, Thursday, Friday, Saturday និង Sunday ដែលរស់នៅជាមួយ ស្ថានភាពវឹកវរ ដោយសារតែ រាជរដ្ឋាភិបាល នៅតំបន់នោះ មិនអនុញ្ញាតឲ្យមាន កូនលើសពី មួយនាក់ទេ តែម្តាយរបស់គេ បានបង្កើតចេញ កូនមកម្តង 7 នាក់ឯណោះ ទើបបង្ខំឲ្យពួកគេ លាក់ខ្លួនក្នុងផ្ទះ ហើយក្នុងម្នាក់ អាចចេញក្រៅ ម្តងម្នាក់បាន 1 សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែហេតុការណ៍ ចំលែកបានកើតឡើង ដោយបាត់ខ្លួន Monday មិនឃើញត្រលប់មក វិញនាពេលនោះ ទើបដាក់ ចំណងជើងបែបនេះ។

1 2

វីដេអូខ្លីខាងក្រោម៖

ខ្សែភាពយន្តនេះ នឹងចាក់បញ្ចាំងលើរោងភាពយន្ត អន្តរជាតិ ចាប់ពីថ្ងៃទី 30 ខែសីហា ឆ្នាំ 2017 តទៅ ដែលអាចនឹងមាន លើរោងភាពយន្ត ក្នុងស្រុកយើង បន្ទាប់ពីពេល នោះផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:18 AM, 29 June
  • ប្រភព: Zero Media
  • Tag: ភាពយន្ត