ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Mustang របស់ Ford គឺជារថយន្ត​ស្ព័រ​ដែល​លក់​ដាច់​បំផុត​នៅ អាស៊ី​ប៉ាស៊ីហ្វិច

Mustang របស់ Ford គឺជារថយន្ត​ស្ព័រ​ដែល​លក់​ដាច់​បំផុត​នៅ អាស៊ី​ប៉ាស៊ីហ្វិច

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រថយន្ត​ Ford Mustang ត្រូវ​បាន​ដាក់​បង្ហាញ​ដំបូង​នៅ​ថ្ងៃ​ទី 17 មេសា ឆ្នាំ 1964 ដែល​នៅ​ក្នុង​ថ្ងៃ​ដំបូង វា​ទទួល​បាន​ការ​កក់​ទុក​មុន​ដល់​ទៅ 22,000 គ្រឿង​ឯណោះ ហើយនៅក្នុងរយៈពេលពីរឆ្នាំ​ប៉ុណ្ណោះ ខ្លួន​អាច​លក់​វាបានដល់ទៅ 1 លានគ្រឿងឯណោះ ដែលនេះគឺជា ចំនួនដ៏ច្រើនបំផុតមួយ។ មូលហេតុដែល រថយន្តនេះ ទទួលបានជោគជ័យដ៏ខ្ពស់បែបនេះ ក៏ដោយសារតែវាមាន តួខ្លួន និងរចនាបថ ហាប់ណែន ទាក់ទាញខ្ពស់ និងមានកម្លាំងម៉ាស៊ីនខ្លាំង ខណៈតម្លៃរបស់វាវិញ គឺសមរម្យមែនទែន ប្រសិនបើ​ប្រៀប​ធៀប ជាមួយនឹងរថយន្តស្ព័រដទៃទៀត។

Car-052517-REV-18Mustang-2160x1140

Final 1000x150 copy

នៅក្នុងខួបទី 53 ឆ្នាំនេះ Ford បានបង្ហាញពីជោគជ័យខ្ពស់ របស់ខ្លួននៅក្នុងទ្វីប អាស៊ីប៉ាស៊ីហ្វិច ដែលវា​លក់​ដាច់​ខ្លាំងបំផុត នៅប្រទេសអូស្ត្រាលី ណូវែលហ្វេឡង់ ហ្វីលីពីន កូរ៉េនិងចិន។ លោក Peter Fleet ប្រធាន ផ្នែកលក់ ទីផ្សារ និងសេវាកម្មរបស់ក្រុមហ៊ុន ប្រចាំតំបតន់អាស៊ីប៉ាស៊ីហ្វិចបានឲ្យដឹងថា អតិថិជន​របស់​រថយន្ត Ford Mustang នៅជុំវិញពិភពលោកស្រលាញ់ពេញចិត្តនឹងរថយន្តនេះ​ដោយសារការ​រចនា​ម៉ូដ​ផ្នែកខាងក្រៅ និងខាងក្នុងមានភាពស្រស់ស្អាតទាក់ទាញ សម្លេងពោរពេញទៅដោយថាមពល អានុភាព និងអារម្មណ៍ដ៏អស្ចារ្យនៅពេលបើកបរ ដែលជាហេតុជំរុញឲ្យកំនើននៃការលក់រថយន្តនេះ​មាន​កា​រ​កើនឡើងជាខ្លាំង ជាពិសេសការលក់នៅកប្រទេសចិនវិញមានការកើនឡើង 44% ពីឆ្នាំ2015 ដល់ ឆ្នាំ 2016។

យន្ត Ford Mustang មានម៉ាស៊ីន 2 ប្រភេទ រួមមានប្រភេទម៉ាស៊ីន 2.3-liter Ecoboost 4ស៊ីឡាំង និង ប្រភេទម៉ាស៊ីនធំ 5.0-liter 8 ស៊ីឡាំង។ ជាការពិតណាស់ នៅប្រទេសចិន 90% នៃចំនួនរថយន្តលក់ ជា​ប្រភេទម៉ាស៊ីន 2.3-liter Ecoboost រីឯនៅប្រទេសអូស្ត្រាលីវិញប្រភេទម៉ាស៊ីន 5.0-liter V8 ពេញ​និយម​ជាងប្រភេទម៉ាស៊ីនតូច។ សម្រាប់ពណ៌រថយន្តវិញ ពណ៌​ដែលពេញនិយមបំផុត​ទាំងនៅ​ទីផ្សារ​ប្រទេស​ចិននិងអូស្ត្រាលី មានព៌ណខ្មៅនិងព៌ណក្រហម ដែលជាព៌ណតំណាងឲ្យស្មារតីអត្តពលកម្ម អំណាចនិងសេចក្ដីស្រលាញ់។

រថយន្តស្ព័រនេះ មានលក្ខណៈពិសេសជាច្រើន ដូចជា៖

2

  1. HID Headlamps with & LED Signature Lighting – ចង្កៀងគុជបំពាក់ដោយភ្លើង LED បីឆ្នូត
  2. LED Tail lamps with Sequential Turn Signals – ចង្កៀងស្តុបក្រោយបំពាក់ដោយភ្លើង
  3. Ambient Lighting – ភ្លើងខាងក្នុងរថយន្តអាចប្ដូរព៌ណបាន
  4. Pony Projection Light – ភ្លើងបំភ្លឺជំហៀងរូបសេះ រថយន្តទាំងសងខាងពេលបើកទ្វារ
  5. Intelligent Access with Push-Button Start – ប្រព័ន្ធបញ្ឆេះរថយន្តដោយស្វ័យប្រវត្តិជាមួយ​នឹង​ការ​ចុចបូតុង
  6. BLIS (Blind Spot Information System) with Cross-Traffic Alert – ប្រព័ន្ធផ្តល់សញ្ញានៅ​ចំហៀង​និងខាងក្រោយនៃរថយន្ត (ពេលេវ៉ា បត់ឆ្វេងស្ដាំ និងថយក្រោយ)
  7. Adaptive Cruise Control and Rain-Sensing Wipers – ប្រព័ន្ធកំណត់ល្បឿននៃការបើកបរ​និងផ្លិតទឹកប្រើសេនសឺអូតូ
  8. Selectable Power-Assisted Steering Wheel (Normal, Sport, Comfort…)– ចង្កូតប្រើ​ថាមពល​អេឡិចត្រូនិចអាចកំនត់ស្ថានភាពផ្សេងៗគ្នាបាន
  9. Selectable Driving Mode (Normal, Snow/Wet, Sport, or Track) – ប្រព័ន្ធគ្រប់គ្រង​ល្បឿន​ទៅតាមស្ថានភាពផ្លូវ
  10. ShakerTM Pro Audio with HR Radio – ប្រព័ន្ធបំពងសម្លេង Shaker Pro

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 1:56 PM, 28 June
  • ប្រភព: Ford
  • Tag: យានយន្ត