ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Transformers វគ្គ​ថ្មី​វ៉ា​ដាច់ Cars វគ្គ 3 លើ​តារាង​កំពូល Box Office នា​សប្តាហ៍នេះ!

Transformers វគ្គ​ថ្មី​វ៉ា​ដាច់ Cars វគ្គ 3 លើ​តារាង​កំពូល Box Office នា​សប្តាហ៍នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរ តំណែងកំពូលនៅ ក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Transformers: The Last Knight ជាប្រភេទរឿង វិទ្យាសាស្រ្តប្រឌិត ដែលនេះជាវគ្គទី 5 របស់រឿង Transformers និងរៀបរាប់ពី សង្រ្គាមរវាងមនុស្ស និងមនុស្សយន្ត Transformers បន្ទាប់ពីការ បាត់ខ្លួនរបស់ Optimus Prime ។ រាល់ដំណោះស្រាយ, ប្រវត្តិសាស្រ្ត និងអាថ៌កំបាំង របស់ពពួក Transformers រស់នៅលើ ពិភពលោក នឹងត្រូវលាតត្រដាង ក្នុងវគ្គនេះ។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Cars វគ្គ 3 ជាប្រភេទរឿងគំនូរ ជីវចល ដែលរៀបរាប់ ពីឡានចេះនិយាយ នឹងមានអារម្មណ៍ ដោយក្នុងវគ្គនេះ សាច់រឿងស្តីពី រថយន្តប្រណាំង ប្រជែង ជាទ្រង់ទ្រាយធំ។​

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Wonder Woman ជាប្រភេទរឿង វិទ្យាសាស្រ្តប្រឌិត រៀបរាប់វីរនារី ម្នាក់ ដែលមាន ជីវិតអមតៈ ហើយនាងក៏ជា ព្រះនាងនៃ Amazons, ត្រូវបានហ្វឹកហាត់ ក្លាយជាអ្នក ចំបាំងដ៏ អង់អាចម្នាក់ និងបានធំធាត់ នៅលើកោះ ឋានសួគ៌ បន្ទាប់ពីច្បាំង ឈ្នះសត្រូវ ជាបុរសគ្រប់ ទិសទីមក សង្គ្រាមក៏ត្រូវបាន បញ្ចប់ ស្របពេលនាង រកឃើញថាមពល ពិតរបស់នាង ដែលធ្វើឲ្យនាង ក្លាយជា វីរនារីជួយ ពិភពលោកតែម្តង។ ​

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្ត ចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. Transformers: The Last Knight

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 45 លានដុល្លារ និងសរុប 69 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

Left to right: Optimus Prime and Bumblebee in TRANSFORMERS: THE LAST KNIGHT, from Paramount Pictures.

Left to right: Optimus Prime and Bumblebee in TRANSFORMERS: THE LAST KNIGHT, from Paramount Pictures.

  1. Cars 3

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 25 លានដុល្លារ និងសរុប 99 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Wonder Woman

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 25 លានដុល្លារ និងសរុប 318 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. 47 Meters Down

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 24 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. All Eyez on Me

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 5,8 លានដុល្លារ និងសរុប 38 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. The Mummy (2017)

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 5,8 លានដុល្លារ និងសរុប 68 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Pirates of the Caribbean: Dead Men Tell No Tales

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 5,2 លានដុល្លារ និងសរុប 160 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

null

  1. Rough Night

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 4,7 លានដុល្លារ និងសរុប 16 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. Captain Underpants: The First Epic Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 4,2 លានដុល្លារ និងសរុប 65 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. Guardians of the Galaxy Vol.2

ចាក់បញ្ចាំងនាសប្តាហ៍ទី 8 បានប្រាក់ចំនូល 3 លានដុល្លារ និងសរុប 380 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុង សប្តាហ៍នេះ គឺ Transformers: The Last Knight ហើយខ្សែ ភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះ ប្រសិនបើអ្នក ចាប់អារម្មណ៍ អាចរកទស្សនា បាននៅតាម រោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:41 AM, 27 June
  • ប្រភព: IMDB
  • Tag: ភាពយន្ត