ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    LG បង្ហាញ​អេក្រង់កោង OLED ដែល​​​​អាច​បង្ហាញ​​រូបភាព​​ដូច​ពិតៗ​ ទៀតផង

LG បង្ហាញ​អេក្រង់កោង OLED ដែល​​​​អាច​បង្ហាញ​​រូបភាព​​ដូច​ពិតៗ​ ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអាន បានជ្រាប​ច្បាស់​ហើយ ថាក្រុម​ហ៊ុន LG ជាក្រុម​ហ៊ុន​មួយ​ដែលមាន​អេក្រង់​ល្អៗ ចេញ​ដូច​ទៅ​នឹង Samsung ផងដែរ។ ក្នុងនោះខ្លួនក៏មានស្មាតហ្វូន និងទូរទស្ស​ន៍ ដែលបំពាក់ ជាមួយអេក្រង់ OLED ទៀតផង​។ ថ្មីៗ​នេះក្រុមហ៊ុនមួយនេះបាន បង្ហាញនូវអេក្រង់ OLED​ ម្ដងទៀត ហើយលើកនេះ​មាន​ភាព កោង នឹងបង្ហាញរូបភាពដូចមែនទែនអញ្ចឹង។

cover

Final 1000x150 copy

អេក្រង់ ដែលក្រុមហ៊ុន LG បានដាក់បង្ហាញនេះ ហាក់បីដូចជាទូរទស្សន៍ វាមានទំហំ ដល់ទៅ 77 អ៊ីញ សម្រាប់​កម្រិតបង្ហាញរូបភាព វិញនោះគឺ 3840 x 2160 ភិចសែល មិនត្រឹមតែ ប៉ុណ្ណោះ វាអាច​បង្ហាញ​រូបភាព បានច្បាស់​ល្អរហូត ដល់មានតែមនុស្ស ឈរ នឹងឃើញបាត ខាងក្រោយ ធ្លុះទៀតផង។ ការ​បង្ហាញ អេក្រង់ OLED លើកនេះគឺបញ្ជាក់អោយ ឃើញច្បាស់ ថា ក្រុមហ៊ុន LG មួយនេះ កំពុងដាក់ បង្ហាញ​អួត​នូវបច្ចេកវិទ្យថ្មីរបស់ខ្លួនតែម្ដង ដើម្បីប្រកួដ ប្រជែង នឹងក្រុមហ៊ុន ដទៃ ដែលមិនទាន់មាន ជា​ពិសេស នោះគឺ Samsung ដែលមានអេក្រង់ OLED ដូចគ្នានោះ។ វាជាអេក្រង់ សម្រាប់ ស្មាតហ្វូន​នូវ​ថ្ងៃ​អនាគត ហើយ អាចថាបាន យើងមានតែស្មាតហ្វូន ដែលត្រឹមតែ កញ្ចក់ OLED គឺជាការស្រេច មាន​រូបភាពច្បាស់ នឹង អាចមើលធ្លុះខាងក្រោយទៀតផង។

pic

សរុប សេចក្ដីមកនេះគ្រាន់ជាការបង្អួត ត្រួសៗ របស់ LG ប៉ុណ្ណោះ គឺខ្លួនមិនទាន់ចេញលក់ នូវអេក្រង់​ប្រភេទ​នេះទេ ​​វាជាអេក្រង់ នៅថ្ងៃ អនាគត ដូច្នេះ នៅថ្ងៃ អនាគត គឺក្រមហ៊ុនមួយនេះគួរ ដាក់អោយ អ្នកប្រើប្រាស់ រឺមិនអោយ ស្រេចលើក្រុមហ៊ុន LG នេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: visal
  • 1:27 PM, 23 June
  • ប្រភព: Gsm​Arena
  • Tag: