ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ក្រុមហ៊ុន Kodak ធ្លាប់​តែ​ចេញ​កាមេរ៉ា​ថ្លៃ​ៗ​នោះ បែរ​ជា​ចេញ​ថេប្លេត​ស៊េរី​ថ្មី​ពីរ​ស៊េរី ដែល​មាន​តម្លៃ​សមរម្យ​ទៅវិញ

ក្រុមហ៊ុន Kodak ធ្លាប់​តែ​ចេញ​កាមេរ៉ា​ថ្លៃ​ៗ​នោះ បែរ​ជា​ចេញ​ថេប្លេត​ស៊េរី​ថ្មី​ពីរ​ស៊េរី ដែល​មាន​តម្លៃ​សមរម្យ​ទៅវិញ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអ្នកអានប្រហែលជាជ្រាបហើយនូវក្រុមហ៊ុន មួយនេះ ដែលជាក្រុមហ៊ុន ល្បីល្បាញ នៃកាមេរ៉ា ថតច្បាស់ ហើយមានតម្លៃ ថ្លៃនោះ។ ថ្មីៗនេះក្រុមហ៊ុន ធ្លាប់តែ ចេញកាមេរ៉ាកប់ៗ បែរជា វិវឌ្ឍខ្លួន ទៅកាន់ ផ្នែកបច្ចេកវិទ្យា ស្មាតហ្វូននិង ថេប្លេតទៅវិញ។ ក្រុមហ៊ុន Kodak បានចេញនូវ ថេប្លេត 2 ស៊េរីថ្មីៗនេះ ប៉ុន្តែថេប្លេត ដែលទើបនឹងចេញ នេះក៏មិន ខ្លាំងណាស់ ណាដែរ គ្រាន់វាស្ថិតនៅ ក្នុងកម្រិត មធ្យមប៉ុណ្ណោះ សម្រាប់តម្លៃ របស់វាក៏ សមរម្យទៀតផង ត្រឹមតែ 119 ដុល្លារ សម្រាប់ Table 10 និង Tablet 7 តម្លៃត្រឹមតែ 79 ដុល្លារ។

cover

Final 1000x150 copy

ទាំងនេះគឺជាតម្លៃ​និង ឈ្មោះរបស់ ថេប្លេត Kodak ទើបនឹងចេញ នេះហើយ ដោយហេតុតែ តម្លៃ ប៉ុណ្ណេះ ដូច្នេះហើយ ក្រុមហ៊ុន Kodak ក៏ពុំបានបំពាក់ អ្វីពិសេស មកជាមួយ នោះទេ វាមានបានបំពាក់ មកជាមួយនឹង បន្ទះឈីប Midiatek MTK8321 ជាមួយនឹង 4 Core Cortex-A53  អាចរត់បានល្បឿន 1.3GHz ប៉ុណ្ណោះ។  សម្រាប់ទំហំ Ram ផ្ទុកវិញ ក៏តូចផងដែរ ត្រឹមតែ 1GB  អមមកទំហំ ផ្ទុកទិន្នន័យ ផ្សេងគ្នាដូចជា Tablet 7 មានទំហំ 16GB និង Tablet 10 មានទំហំ 32GB ប៉ុន្តែ ថេប្លេត ទាំងនេះក៏ អាចធ្វើការបន្ថែម អង្គផ្ទុកទិន្នន័យ ខាងក្រៅ ដល់ទៅ 64GB បានដែរ​។

pic 1 pic 2

ជាងនេះទៅទៀតនោះ ដោយថេប្លេត ទាំងពីរនេះ ជារបស់ក្រុមហ៊ុន Kodak ដែលជាក្រុមហ៊ុន កាមេរ៉ា ដ៏ល្បីផងនោះ វាក៏បាន បន្ថែមកម្មវិធី កែរូបភាព មកជាស្រេច ដែលមាន ឈ្មោះថា Cyberlink ។ ម្យ៉ាងវិញទៀត កាមេរ៉ាខាងមុខរបស់ ថេប្លេត ទាំងពីរនេះ គឺមានទំហំ តូចត្រឹម 2 មេហ្គាភិចសែល ប៉ុន្តែ អមមកជាមួយ Sensor ល្អមកជាមួយ រីឯការមេរ៉ា ខាងក្រោយ វិញ មានទំហំ  8​ មេហ្គេភិចសែល។ ថេប្លេតពីរ ស៊េរីនេះ មានតម្លៃខុសគ្នា ដូច្នេះ​វាមាន សមត្ថភាពក៏ ខុសគ្នាខ្លះដែរ ដែលដូចជាថាមពលថ្ម ត្រឹមតែ 2,500 mAh សម្រាប់ Tablet 7 និង 6,000mAh សម្រាប់ Tablet 10 ដែលមានអេក្រេង់ ទំហំ 10.1​​ អ៊ីញ។ វាមានពីរពណ៌ គឺ ពណ៌ខ្មៅ និង ពណ៌ លឿង។

pic 3 pic 4

សរុបសេចក្ដីមកនេះជា ថេប្លត ធុនមធ្យម និងមានតម្លៃសមរម្យ ទោះបីវា មិនមែនផលិតឡើង សម្រាប់ អ្នកទូទៅក៏ពិតមែន ប៉ុន្តែយ៉ាងណា ក៏វាអាច ប្រើប្រាស់ សម្រាប់ការកំសាន្ត ល្មមៗ ដូចជា មើល វីដេអូ លេងហ្គេមទាបៗ បានផងដែរ ហើយសម្រាប់អ្នក ដែលចង់បាន នូវថេប្លេត មាន Brand ល្បី តម្លៃគួរសម អាចពិចារណា បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:30 AM, 22 June
  • ប្រភព: GSM Arena
  • Tag: ថេបប្លេត