ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កប់​ណាស់! មាន​ម៉ាស៊ីន​តែ​មួយ​លេង​ហ្គេម PS4 និង Xbox បាន​ទៀត! វត្ថុ​កម្រ​នឹង​រកបាន!

កប់​ណាស់! មាន​ម៉ាស៊ីន​តែ​មួយ​លេង​ហ្គេម PS4 និង Xbox បាន​ទៀត! វត្ថុ​កម្រ​នឹង​រកបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ហ្គេមកប់ៗបច្ចុប្បន្នភាគច្រើនគឺមានលេងតែ នៅលើម៉ាស៊ីន ឬប្រព័ន្ធប្រតិបត្តិការ ប៉ុន្មានប៉ុណ្ណោះ ដូចជា PS4, Xbox, Windows និង Nintendo ជាដើម ពេលខ្លះទៀត ក៏មានហ្គេមផ្ដាច់មុខ ផងដែរ មានន័យថា មានលេងតែនៅ លើម៉ាស៊ីនហ្គេម មួយពុំមាន ពីរឡើយ ដូចជាហ្គេម God of War, The Last of US, Uncharted, Forza Motorsport ជាដើម។ មូលហេតុទាំង នេះហើយ ក៏បានជះឥទ្ធិពល ខ្លះទៅដល់ អ្នកលេងហ្គេម ដែលមានថវិការ តិចផងដែរ គឺថាត្រូវជ្រើសរើស ម៉ាស៊ីនហ្គេមតែមួយ ប៉ុណ្ណោះ ដើម្បីលេង ហ្គេមដែល ខ្លួនចង់ គឺដូចជា ជ្រើសរើសយក PS4 ត្រូវព្រលែង Xbox ជាដើម។

1

Final 1000x150 copy

យ៉ាងណាក៏ដោយសម្រាប់ Gamers មានលុយច្រើនវិញ តើនរណាខ្លះចង់ បានម៉ាស៊ីនហ្គេម 2 នាំតែរញ៉េរញ៉ៃ? មនុស្សមួយចំនួន ពួកគេចង់បាននូវ អ្វីដែលពិសេស ហើយប្លែកពីគេ ដូចជាមិន ចង់មានម៉ាស៊ីន ច្រើននាំតែ រញ៉េរញ៉ៃ ឬទើសដៃទើសជើង ជាដើម។ ដូច្នេះបញ្ហាទាំងនោះ អាចនឹង ដោះស្រាយបានជាមួយ ម៉ាស៊ីនហ្គេម កែច្នៃថ្មីនេះ ដោយត្រូវបានដាក់ ឈ្មោះឲ្យថា XStation ជាការច្នៃ ផលិតឡើងក្រោមស្នាដៃ របស់ EdsJunk ដែលមានគំនិតថ្មី គឺផ្គុំម៉ាស៊ីន PS4 និង Xbox បញ្ចូលគ្នា តែមួយ អនុញ្ញាត ឲ្យអ្នកប្រើប្រាស់ ម៉ាស៊ីនហ្គេមនេះ ចង់លេងហ្គេម នៅលើម៉ាស៊ីនមួយ ណាក៏បាន ដោយពុំចាំបាច់ មានម៉ាស៊ីន ដល់ទៅពីរឡើយ។

2 3

ការដាក់ម៉ាស៊ីនហ្គេមពីរបញ្ចូលគ្នា ដោយប្រើដុយភ្លើងដោតតែមួយនោះ មិនមែនជារឿង ងាយស្រួលឡើយ គឺត្រូវមានដុំឈីប បំបែក នៅខាងក្នុង ថែមទាំងត្រូវបង្កើត ឲ្យមានធុងម៉ាស៊ីន ផ្សេងមួយទៀត ដើម្បី ដាក់បញ្ចូល Motherboard របស់ PS4 និង Xbox បញ្ចូលគ្នា ជាហេតុធ្វើឲ្យ វាមានទំហំធំ គ្រាន់បើដែរ តែមិនធំដល់ថ្នាក់ ម៉ាស៊ីនទាំង 2 រួមបញ្ចូលគ្នា នោះទេ។ ម្យ៉ាងការប្រើប្រាស់ គឺពុំមាន អ្វីប្លែកឡើយ បើចង់លេង ហ្គេមនៅលើ PS4 អាចបើផ្នែក PS4 ហើយដាក់ឌីស លេងធម្មតា បើចង់លេងហ្គេម នៅលើ Xbox អាចធ្វើបាន ដូចគ្នា និយាយឲ្យខ្លី និងស្រួលស្ដាប់ ទៅគឺប្រើដូច ម៉ាស៊ីនធម្មតា អញ្ចឹង ខុសត្រង់តែថា ម៉ាស៊ីនពីរ រួមចូលគ្នា តែមួយ។

4 5

ការរៀបរាប់ខាងលើនៅមិនទាន់គ្រប់គ្រាន់នោះទេ ដូច្នេះបើប្រិយមិត្តចង់ដឹង កាន់តែច្បាស់នោះ អាចទស្សនា វីដេអូខាងក្រោម បានជាមួយនឹង XStation!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:25 AM, 19 June
  • ប្រភព: Slash Gear
  • Tag: កម្មវិធី & ហ្គេម