ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    អប​អរ​សាទរ Xperia XA ក៏​អាច​ឡើង​ទៅ​កាន់ Android Nougat បាន​ផងដែរ

អប​អរ​សាទរ Xperia XA ក៏​អាច​ឡើង​ទៅ​កាន់ Android Nougat បាន​ផងដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្មាតហ្វូនរបស់ក្រុមហ៊ុន SONY ដែលចេញកាលពីឆ្នាំ 2016 កន្លងទៅ ដែលមាន ឈ្មោះថា XA នោះ ក៏អាច ឡើងទៅកាន់ Android Nougat ជំនាន់ 7.0 ដូចសិស្សប្អូន XA2 បានផងដែរ បន្ទាប់ពី អតិថិជនរបស់ SONY បានប្រើវាជាមួយ នឹងជំនាន់ 6.0.1 ឬ Marshmallow អស់រយៈពេល ជាច្រើនខែកន្លង មកនេះ។

1

Final 1000x150 copy

ការមកដល់នូវជំនាន់ប្រព័ន្ធប្រតិបត្តិការ Android Nougat 7.០ ថ្មីនេះគឺធ្វើឡើងជាផ្លូវការ តាមរយៈ OTA ឬ Over the Air ដែលអតិថិជនរបស់​ SONY កំពុងប្រើប្រាស់ ស្មាតហ្វូននេះទាំងអស់ អាចធ្វើការ Update បានចាប់ពីថ្ងៃ នេះតទៅ តាមរយៈ Settings របស់ទូរស័ព្ទផ្ទាល់ គ្រាន់តែលឿន ឬក៏យឺតតែប៉ុណ្ណឹង ដោយហេតុថា កំណែ Update ថ្មីនេះ ទើបនឹងបើកជាផ្លូវការ កាលពីម្សិលមិញ នេះឯង។ កំណែ Update ថ្មីនេះ អាចធ្វើការ Update បានគ្រប់ម៉ូឌែល របស់ XA នេះ ដោយរួមមាន ដូចជា៖

  • F3111
  • F3113
  • F3115
  • F3112
  • F3116 ផងដែរ

ជាមួយនឹងជំនាន់ 7.0 ថ្មីនេះអតិថិជនរបស់ SONY កំពុងប្រើ XA ទាំងអស់នឹងទទួលបាន រសជាតិថ្មី និងខុសប្លែក បន្តិចបន្តួច ដែលជាមុខងារ ថ្មីរបស់ Android Nougat អមមកជាមួយ នឹងការបន្ថែម នូវប្រព័ន្ធ សុវត្ថិភាពរបស់ Android នាខែឧសភា កន្លងទៅថ្មីៗនេះ ទៀតផង ធ្វើឲ្យស្មាតហ្វូន របស់លោកអ្នក កាន់តែមាន សុវត្ថិភាពជាងមុន និងដំណើរការ បានរលូនទៅមុខ ផងដែរ។

2

ដូច្នេះបើអ្នកកំពុងប្រើ XA មិនថាមានលេខសំគាល់ម៉ាស៊ីនមួយណានោះទេ អ្នកអាចភ្ជាប់ WiFi ឬប្រើអ៊ីនធឺណែត តាមស៊ីមកាត ចូលទៅកាន់ Settings ដើម្បីស្វែង រកកំណែ Update ថ្មី ដែលទើបនឹង បើកនេះ។ សង្ឃឹមថាអ្នកអាច ទទួលបានកំណែ Update បានលឿន តែបើមិនទាន់បាន នោះទេ សូមធ្វើការរង់ចាំ បន្តិច ឬអ្នកអាចធ្វើការ ផ្លាស់ប្ដូរ VPN ក៏បាន បើមិន ចង់ចាំយូរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:03 AM, 19 June
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ