ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Vivo ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​មួយ​ទៀត បាន​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​ប្រទេស​យើងហើយ

Vivo ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​មួយ​ទៀត បាន​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​ប្រទេស​យើងហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្វីត្បិតតែទីផ្សារស្មាតហ្វូន នៅក្នុងប្រទេសកម្ពុជាយើង មានភាពតូចចង្អៀត ទៅហើយក្តី តែក្រុមហ៊ុនស្មាតហ្វូន ជាច្រើននៅតែសម្លឹង និងបន្តសម្រុកចូល មកប្រកួតប្រជែង។ ជាក់ស្តែង ថ្មីៗនេះ ស្មាតហ្វូនដែលមាន ស្លាកសញ្ញា Vivo ដែលជាក្រុមហ៊ុន ល្បីមួយ នៅប្រទេសចិននោះ បានបង្ហាញមុខ ក្នុងទីផ្សារ ប្រទេសកម្ពុជា យើងហើយ។ Vivo ទើបបង្កើតឡើង ក្នុងឆ្នាំ 2009 និងចាប់ផ្តើម លក់ទូរស័ព្ទ ក្នុងឆ្នាំ 2011 ប៉ុណ្ណោះ តែបច្ចុប្បន្នខ្លួន លក់ទូរស័ព្ទបាន រាប់សិបលាន គ្រឿងហើយ ជារៀងរាល់ឆ្នាំ ហើយខ្លួន ក៏មានមហិច្ឆតាធំ ទៅថ្ងៃមុខ ផងដែរ។

1

Final 1000x150 copy

Vivo ត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូនដែលមានតម្លៃ សមរម្យមួយ តែវាមាន សមត្ថភាពកាមេរ៉ា និងលេង តន្ត្រីបានល្អ ដែលនេះ អរគុណទៅដល់ បន្ទះឈីប Hi-Fi កែច្នៃជាពិសេស របស់វា។ ទាក់ទងជាមួយនឹង ការពង្រីកទីផ្សារ មកដល់ប្រទេស កម្ពុជានេះ យើងឃើញមាន ស្មាតហ្វូនចំនួនបី ដែលកំពុង មានដាក់លក់ គឺម៉ូឌែល Vivo V5s, Vivo Y55s និង Y53។ ពួកវាមាន រូបរាងសមរម្យ ដូចទូរស័ព្ទ ទូទៅដែរ តែពិសេសត្រង់ ពួកវាប្រើប្រាស់ កាមេរ៉ា កម្រិតខ្ពស់ទាំងមុខ និងក្រោយ និងមានដាក់លក់ ចាប់ពីតម្លៃ 159$ ឡើងទៅ ។

2

ក្រឡេកទៅមើលប្រវត្តិរបស់ ក្រុមហ៊ុន Vivo វិញ ក្រៅពីមានភាព ​មមាញឹកក្នុងការ ផលិតស្មាតហ្វូនហើយនោះ ខ្លួនក៏ធ្វើការ សហការឧបត្ថម្ភ នៅក្នុងព្រឹត្តិការណ៍ កីឡាជាច្រើន ផងដែរ ដូចជា Sponsor ក្នុងកម្មវិធី​Indian Premier League ក្នុងឆ្នាំ 2015, AFF Suzuki Cup, NBA នៅចិន ក្នុងឆ្នាំ 2016 ជាដើម ហើយក្នុងឆ្នាំ 2018 ខាងមុខនេះ Vivo ក៏នឹងត្រៀម ធ្វើជាម្ចាស់ Sponsor ធំក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដែលនឹងប្រព្រឹត្តិទៅ ក្នុងប្រទេសរុស្ស៊ី និង​ 2022 នៅប្រទេសកាតា​ ផងដែរ។​ នេះគឺជាការ ឈានជំហ៊ាន ដ៏ធំមួយ ក្នុងការធ្វើជា ម្ចាស់ឧបត្ដម្ភ ព្រឹត្តិការណ៍លក្ខណៈ អន្តរជាតិ ហើយក្រុមហ៊ុន ក៏មានជំនឿ មុតមាំ ដែរថា នឹងអាចពង្រីក កេរ្តិ៍ឈ្មោះ របស់ខ្លួន អោយកាន់តែ ល្បីថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 2:08 PM, 18 June
  • ប្រភព: Vivo
  • Tag: ទូរស័ព្ទ