ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្ថាបនិក OnePlus បង្ហោះ​រូបភាព​ថត​ចេញ​ពី OnePlus 5 ដែល​ប្រើ​មុខងារ HDR

ស្ថាបនិក OnePlus បង្ហោះ​រូបភាព​ថត​ចេញ​ពី OnePlus 5 ដែល​ប្រើ​មុខងារ HDR

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាយកធំរបស់ OnePlus គឺលោក Pete Lau ទើបតែបង្ហោះ នូវរូបភាពស្អាតៗ ដែលថតចេញ ពីកំពូលស្មាតហ្វូន OnePlus 5 ដោយប្រើប្រាស់ មុខងារ High Dynamic Range ឬហៅថា HDR ។ យើងបានដឹងរួច មកហើយ ថា OnePlus បានសហការ ជាមួយក្រុម Dx0 លើការផលិត កាមេរ៉ាពួកគេ។

cover

Final 1000x150 copy

តាមរូបភាពដែលបង្ហាញនេះ មានទំហំ 4608 x 3456 ក៏មានន័យថា ថតចេញពីកាមេរ៉ាដែល មានទំហំ 16 មេហ្គាភិចសែល ដូចនេះតាមការ ប៉ាន់ស្មាន កាមេរ៉ាក្រោយទាំង 2 នោះ មាន 1 ទំហំ 16 មេហ្គាភិចសែល ក៏ថាបាន។ សូមមើលរូបភាព ខាងក្រោម ដើម្បីឃើញច្បាស់ ថាតើមុខងារ HDR លើ OnePlus 5 កែប្រែ ប្រសើរជាងមុន ឬយ៉ាងណា។ កាមេរ៉ារបស់ ស្មាតហ្វូននេះ ពិតជាមិនអន់ទេ បន្ទាប់ពីយើង បានឃើញ ពីរូបភាព ដែលថត ចេញមក នឹងអាចធ្វើ ឲ្យអ្នកគាំទ្រ កាន់តែលង់ចិត្ត លើសមួយ កម្រិតទៀត។

OnePlus-5-camera-samples-by-CEO-Pete-Lau (1) OnePlus-5-camera-samples-by-CEO-Pete-Lau (2) OnePlus-5-camera-samples-by-CEO-Pete-Lau (3) OnePlus-5-camera-samples-by-CEO-Pete-Lau

គួររំលឹកម្តងទៀតដែលថា ព្រឹត្តិការណ៍របស់ OnePlus ដាក់បង្ហាញ ស្មាតហ្វូន OnePlus 5 នេះ នៅថ្ងៃទី 20 ខែមិថុនា ខាងមុខនេះ ទាំងអស់គ្នាណា កុំបីអាក់ ខានឡើយ ឬអ្នករវល់ អាចតាមដាន ពត៌មានពី ខេមបូ បាន ទាន់ហេតុការណ៍។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:47 AM, 18 June
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ