ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Microsoft អះ​អាង​ថា iPad Pro គឺ​បង្កើត​ឡើង​ដោយ​យក​តាម​គម្រូ Surface

Microsoft អះ​អាង​ថា iPad Pro គឺ​បង្កើត​ឡើង​ដោយ​យក​តាម​គម្រូ Surface

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយអំពីការប្រជែងគ្នារវាងទូរស័ព្ទ យើងប្រាកដជានឹកឃើញដល់ Samsung Vs. Apple ជាក់ជាមិនខាន តែបើរំលឹក អំពីកុំព្យូទ័រ & ថេប្លេតវិញ នោះគឺយើងនឹង សំដៅទៅលើ ក្រុមហ៊ុន Apple Vs. Microsoft។ ដូចយើង ដឹងហើយថា ក្រុមហ៊ុនទាំងពីរនេះ មិនត្រឹមតែផលិត កុំព្យូទ័រ Hardware ដោយខ្លួនឯង នោះទេ តែក៏ផលិត Software ដោយខ្លួនឯង ផងដែរ ហើយនៅក្នុង រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ពួកគេតែងតែ មានមតិកុងគ្នា ជាមួយនឹងសមិទ្ធផល របស់គេ ដែលផលិតបាន។​ ដោយឡែកនៅ ពេលថ្មីនេះ នាយកផ្នែក ប្រតិបត្តិរបស់ Microsoft អះអាងថា iPad Pro ទាំងពីររបស់ Apple គឺផលិតឡើង ដោយដើរតាម គំនិតរបស់ Microsoft ដែរ។

cover

Final 1000x150 copy

លោក Gavin ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ របស់ Microsoft បានអះអាងថា កាលពី ប៉ុន្មានឆ្នាំមុន ពេលដែលខ្លួន ដាក់បង្ហាញ​ Surface  មានមនុស្សជាច្រើន បានបង្ហាញ ភាពស្ទាក់ស្ទើរ ជាមួយនឹង ផលិតផលនេះ រួមទាំង Apple ផងដែរ ប៉ុន្តែឥលូវនេះ ពួកគេ បែរជាដើរតាម គំនិតយើងទៅវិញ ហើយ iPad Pro គឺជាឧទាហរណ៍ ដ៏ល្អមួយ។ ត្រឡប់ទៅកាន់ឆ្នាំ 2012 វិញ​លោក Tim Cook ធ្លាប់បាន បដិសេធថា Apple មិនអាច ផលិតឧបករណ៍ 2 in 1 ដោយច្របាច់ បញ្ចូលគ្នា រវាង iPad និង MacBook បាននោះទេ ព្រោះអីវាជា​ ឧបរកណ៍ពីរ ផ្សេងគ្នា។ យ៉ាងណាមិញ នៅពេលដែល iPad ខ្លួនចាប់ផ្តើម ធ្លាក់ប្រជាប្រិយភាព ទៅ ក្រុមហ៊ុន Apple បានចាប់ផ្តើមកែច្នៃ iPad នេះអោយកាន់តែ មានប្រយោជន៍ ពោលវាអាច ជំនួសដៃជើង មុខងារមួយចំនួន របស់កុំព្យូទ័របាន ហើយវាមាន ថែមទាំងអាចប្រើ ជាមួយក្តារចុច និងប៊ិចបាន ទៀតផង។  ហើយដោយឡែក នៅពេលខាងមុខ នេះទៀតសោត Apple នឹងបញ្ចេញ កំណែអាប់ដេត iOS 11 ទៀត ដែលវានឹង ធ្វើអោយ iPad កាន់តែមាន លក្ខណៈពិសេស ដូចទៅនឹង MacBook ថែមទៀត។

និយាយត្រង់ទៅ Microsoft Surface នៅតែល្អជាង ព្រោះអីវាគឺជាកុំព្យូទ័រ ពេញលេញ ដែលអាចប្រើ​ កម្មវិធីមាន ប្រយោជន៍បានច្រើន ហើយយើងក៏អាច ប្រើវាជំនួស ជាថេប្លេតបានដែរ ដោយសារវាមាន ទំហំតូច កម្រាស់ស្តើង និងអាចចុច ប៉ះបញ្ជាបាន។ ដោយឡែកសម្រាប់ ឧបករណ៍ iPad វិញ Apple ពិតជាបានខិតខំ បំពាក់ គ្រឿង Accessories ជាច្រើន អោយអាចប្រើ ជាមួយវាបាន ហើយវាក៏មាន កម្លាំងម៉ាស៊ីន ខ្លាំងស្មើកុំព្យូទ័រ និងមាន Software កាន់តែមានប្រយោជន៍ ផងដែរ តែវាមិនទាន់ ដល់ចំណុចមួយ ដែលយើង អាចប្រើ ជំនួសទាំង កុំព្យូទ័រផង និងថេប្លេតផង ដូច Surface នោះទេ។

ចង់ដឹងថា នៅក្នុងប្រអប់ iPad Pro ស៊េរីថ្មីនេះ មានអ្វីខ្លះ ទស្សនាវីដេអូខាងក្រោមបាន៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 10:52 AM, 17 June
  • ប្រភព: Business Insider
  • Tag: ថេបប្លេត