ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Land Rover បង្ហាញចេញ​លក្ខណៈ​ពិសេស​ជា​ផ្លូវ​ការ​នៃ​រថយន្ត​ទំនើប Range Rover Evoque ស៊េរី​ឆ្នាំ 2016 ដ៏ស្រស់ស្អាត

Land Rover បង្ហាញចេញ​លក្ខណៈ​ពិសេស​ជា​ផ្លូវ​ការ​នៃ​រថយន្ត​ទំនើប Range Rover Evoque ស៊េរី​ឆ្នាំ 2016 ដ៏ស្រស់ស្អាត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីដើមខែ កុម្ភៈ នេះ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសឈ្មោះថា Land Rover បាន​បង្ហើប​ចេញ​នូវ​លក្ខណៈ​ខ្លះៗ និង រូបភាព​មួយ​ចំនួន​នៃ​រថយន្ត​ទំនើប​របស់​ខ្លួន​ម៉ូឌែល Range Rover Evoque ស៊េរី​ឆ្នាំ 2016 ជា​ប្រភេទ​រថយន្ត​ស្ព័រ ហើយ​នៅ​ថ្ងៃ​នេះ​ដែរ ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​លក្ខណៈ​ពិសេស​ជា​ផ្លូវ​ការ​នៃ​រថយន្ត​នេះ​ហើយ មុន​នឹង​ឈាន​ដល់​ការ​បញ្ចេញ​លក់ ជាមួយ​ការ​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​ទាំង​ផ្នែក​ខាង​ក្នុង​និង​ខាងក្រៅ។

cover

ជាមួយរថយន្តស៊េរីថ្មីនេះដែរ ត្រូវបានបំពាក់ដោយម៉ាស៊ីនប្រើប្រេង​ម៉ាស៊ូត​ពីរ​ជម្រើស​សម្រាប់​លោក​អ្នក។ នៅ​ផ្នែក​ខាង​ក្រៅ​រថយន្ត ត្រូវ​បាន​រចនា​ឡើង​ដោយ​ភ្ជាប់​មក​ជាមួយ​របាំង​មុខ​ថ្មី មាន​ការ​តុប​តែង​លម្អ​ថ្មី​លើ​ចំរឹង​ដែក​ទាំង​ពីរ​ស្ថិត​នៅ​ក្បាល​រថយន្ត​ កាន់ តែ​ស្អាត​ទាន់​សម័យ ហើយ​វា​មាន​អំពូល LED សម្រាប់​បញ្ចាំង​ភ្លើង​ហ្វា ដ៏​ភ្លឺ​ច្បាស់​ទៀត​ផង។ ចំពោះ​កង់​របស់ Range Rover ស៊េរី​ថ្មី​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ឡើង​ពី​លោហៈ​ថ្មី​ចំនួន 3 ផ្សេង​គ្នា ដែល​អ្នក​អាច​ជ្រើស​រើស​បាន ហើយ​ផ្នែក​ខាង​ក្នុង​រថយន្ត​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​រចនា​ថ្មី​ជា​ច្រើន​ ផងដែរ។

1

រថយន្ត Evoque ស៊េរីឆ្នាំ 2016 នេះ មានជម្រើសពណ៌ថ្មីៗ​នៅ​ផ្នែក​ខាង​ក្នុង​រថយន្ត កន្លែង​អង្គុយ និង door casing នៅ​លើ​ទ្វា​រថយន្ត។ ជម្រើស​ពណ៌​ថ្មីៗ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្នុង​រថយន្ត​រួម​មាន​ពណ៍ Lunar Ice, Vintage Tan និង dark cherry។ ដោយ​ឡែក សម្រាប់​ម៉ាស៊ីន​វិញ ត្រូវ​បាន​បំពាក់​មក​ជាមួយ​ម៉ាស៊ីន​ស៊ីឡាំង​ចំនួន 4 ដែល​មាន​កម្លាំង​ប្រហែល 148 សេះ និង មួយ​ទៀត​មាន​កម្លាំង 178 សេះ។

2

ការបើកបរជាមួយរថយន្តស៊េរីថ្មីនេះ ប្រព្រិត្តិទៅក្នុងល្បឿនប្រែ​ប្រួល​ពី 0 ទៅ 100 គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្នុង​ថេរ​វេលា​ត្រឹម​តែ 7.6 វិនាទី​ប៉ុណ្ណោះ ហើយ​ល្បឿន​អតិបរមា​ដល់​ទៅ 217 គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។ កម្រិត​ស៊ី​ប្រេង​សម្រាប់​រថយន្ត​នេះ​គឺ 7.8 លីត្រ​លើ​រយៈ​ចម្ងាយ 100 គីឡូ​ម៉ែត្រ និង មាន​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​បរិយាកាស​ប្រមាណ​ជា 181 ក្រាម​ក្នុង​មួយ​គីឡូម៉ែត្រ។

3 4

  • ដោយ: Vannoch
  • 7:46 AM, 12 March
  • ប្រភព: Jaguar
  • Tag: យានយន្ត