ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះ​តំណរ​លីង​សម្រាប់​តាម​ដាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិ​ការណ៍​បង្ហាញ OnePlus 5

នេះ​តំណរ​លីង​សម្រាប់​តាម​ដាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិ​ការណ៍​បង្ហាញ OnePlus 5

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាន់តែកៀកជិតមកដល់ហើយ ជាមួយនឹងការដាក់បង្ហាញ កំពូលស្មាតហ្វូន OnePlus 5 ក្នុងថ្ងៃទី 20 ខែមិថុនា ខាងមុខនេះ ហើយក៏មាន ន័យថា សល់តែ 4 ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ នឹងចាប់ផ្តើម ជាផ្លូវការ ពេលនោះ មិត្តអ្នកអាន នឹងបានឃើញ ពីរូបភាពពិតៗ គ្រប់ជ្រុងជ្រោយ នៃស្មាតហ្វូននេះ។

cover

Final 1000x150 copy

យើងបានដឹងរួចមកហើយ ថា OnePlus បានសហការ ជាមួយក្រុម Dx0 លើការផលិតកាមេរ៉ា បន្ទាប់មក អរគុណដល់ Qualcomm ដែលផ្គត់ផ្គង់ បន្ទះឈីប Snapdragon 835 សម្រាប់ម៉ាស៊ីននេះ បន្តទៀត បញ្ចេញរូបពិត ផ្នែកខាងក្រោយ និងប្រកាស ថ្ងៃដាក់បង្ហាញ តែម្តង ដោយយើងអាច ដឹងបានថា OnePlus មិនចង់ឲ្យអ្នកគាំទ្រ រំភើបតែម្តងទេ ពួកគេចង់ Surprise ដល់មហាជន បន្តិចម្តងៗ។

សូម្បីតែ លទ្ធផលធ្វើតេស្ត លើកម្មវិធី Geekbench ក៏បានបង្ហាញ ឲ្យឃើញថា ស្មាតហ្វូននេះ រត់ល្បឿន Core មួយគ្រាប់ពិន្ទុ 1917 និង Core ទាំងអស់រត់ រួមគ្នាបានពិន្ទុ 6562 រីឯប្រព័ន្ធ ដំនើរការ Android 7.1.1, ប្រើប្រាស់ បន្ទះឈីប Snapdragon 835, ស៊ីភីយូ 8 គ្រាប់ ចំនែកឯរ៉េមវិញ កាន់តែធំ ដល់ទំហំ 8GB ឯណោះ។

****ចុចត្រង់នេះ ដើម្បីទៅកាន់វេបសាយផ្សាយបន្តផ្ទាល់

2017-06-16_202137

កុំភ្លេចតាមដានព្រឹត្តិការណ៍របស់ OnePlus ដាក់បង្ហាញ ស្មាតហ្វូន OnePlus 5 នេះ នៅថ្ងៃទី 20 ខែមិថុនា ខាងមុខនេះ ទាំងអស់គ្នាណា កុំបីអាក់ ខានឡើយ ឬអ្នករវល់ អាចតាមដាន ពត៌មានពី ខេមបូ បាន ទាន់ហេតុការណ៍។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:25 AM, 17 June
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ