ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    តោះអ៊ុត​មើល​រូបរាង​ដំបូង​របស់ Galaxy Note 8 ដែល​គេ​បាន Render ទាំង​អស់​គ្នា

តោះអ៊ុត​មើល​រូបរាង​ដំបូង​របស់ Galaxy Note 8 ដែល​គេ​បាន Render ទាំង​អស់​គ្នា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Fan ស្មោះស្ម័គ្រ​របស់​ស៊េរី​ត្រកូល Note ប្រហែល​ជា​បាន​រង់​ចាំ​អស់​រយៈពេល​ មួយឆ្នាំ​ជាង​ហើយ ដើម្បី​អាច​ប្រើ Galaxy Note ស៊េរីថ្មី​បាន ព្រោះ​អី Note 7 ដែល​បាន​ចេញ​លក់ កាលពីឆ្នាំមុន វាបានជួបប្រទះ​ទៅ​នឹង បញ្ហា​ដែលក្រុមហ៊ុនបង្ខំចិត្តប្រមូលចូលឃ្លាំង វិញទាំងអស់។ យ៉ាងណាមិញ Samsung បាន​តប​ស្នង​យ៉ាងល្អឥតខ្ចោះបំផុត ជាមួយនឹង Galaxy S8 & Galaxy S8+ ព្រោះអីវាមិនត្រឹមតែមាន សុវត្ថិភាព​ក្នុងការប្រើនោះទេ តែវាក៏មានរចនាបថបែប អនាគត និងលក្ខណៈសម្បត្តិ កំពូលផងដែរ។ ក៏ប៉ុន្តែយើងជឿថា នៅមានមនុស្សមួយចំនួននៅឡើយទេ ដែលនៅសុខចិត្តចាំអ៊ុតមើល Galaxy Note 8 សិន ហើយថ្ងៃនេះ អ្នកអាចនឹងមើលឃើញ រូបរាងរបស់វាបាន កាន់តែលំអិតហើយ។

2

Final 1000x150 copy

3 4 5 cover_1

រូបភាពខាងលើនេះ ត្រូវបាន Render ក្នុងគុណភាពខ្ពស់ និងច្បាស់ភ្នែកតែម្តងដោយ Technobuffalo យោង​ទៅតាម រូបភាពបែកធ្លាយ ជាច្រើនរបស់ Galaxy Note 8។ យើងឃើញថាវាមានទំហំធំជាង S8+ តែ​បន្តិចប៉ុណ្ណោះ ហើយវារាងសំប៉ែត​ក៏ដូចជាមានប៊ិច S Pen ភ្ជាប់មកជាមួយខាងក្រោមផងដែរ។ ផ្នែក​ខាង​ក្រោយវិញ គឺប្លែកពី Galaxy S8 តែម្តង ដោយវាមានភ្ជាប់មកជាមួយ កាមេរ៉ាភ្លោះចំនួនពីរគ្រាប់ និង​មិនមានទ្រនាប់ស្កេនម្រាមដៃទៀតនោះទេ ដែលយើងមិនដឹងច្បាស់ថា Samsung យកវាទៅលាក់ទុក​កន្លែង​ណា ទៀតនោះទេ។

នេះគ្រាន់តែជារូបភាព ដែលគេបង្កើតឡើងវិញ យោងតាមអ្វីដែលបាន បែកធ្លាយប៉ុណ្ណោះ ពោលទូរស័ព្ទ​មែន​ទែន នឹងមានភាពខុសគ្នាពី រូបរាងនេះ។ យើងអាចសន្និដ្ឋានបានថា វាមានរូបរាងស្រដៀងគ្នា ប្រមាណ 70 ទៅ 80% ប៉ុណ្ណោះ ហើយដើម្បីដឹងច្បាស់ គឺមានតែរង់ចាំ ទស្សនាព្រឹត្តិការណ៍ ដាក់បង្ហាញ​វា​ជា​ផ្លូវការ នៅម្តុំខែសីហាខាងមុខនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 2:46 PM, 16 June
  • ប្រភព: Technobuffalo
  • Tag: ទូរស័ព្ទ