ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    វីដេអូ​ដោះ​ម៉ាស៊ីន iPad Pro 2017 អេក្រង់ 10.5 អ៊ីញ គ្រឿង​ក្នុង​ស្អាត តែ​ពិបាក​តម្លើងវិញ!

វីដេអូ​ដោះ​ម៉ាស៊ីន iPad Pro 2017 អេក្រង់ 10.5 អ៊ីញ គ្រឿង​ក្នុង​ស្អាត តែ​ពិបាក​តម្លើងវិញ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថេប្លេត iPad Pro អេក្រង់ 10.5 អ៊ីញ ប្រចាំឆ្នាំ 2017 ពិតជាមានការ សម្រួលច្រើន លើប្រព័ន្ធ Hardware ។ ចំពោះថេប្លេតនេះ មានកញ្ចក់អេក្រង់ ដំនើរការរលូន អូសបានរលូន ជាងមុន ក្នុងកម្រិត 120Hz ថ្មី ជាពិសេសដំនើរការ ដោយគ្មានភាព រអាក់រអួលជាមួយ Apple Pencil ។

cover

Final 1000x150 copy

ក្រៅពី Hardware វានោះ ប្រព័ន្ធដំនើរការក៏ដំនើរការ អមជាមួយគ្នា ដើម្បីធ្វើឲ្យការ ប្រើប្រាស់ របស់អ្នកប្រើ គ្មានបញ្ហា និងកាន់តែរលូន ដល់កិច្ចការ របស់ពួកគេ ថែមមួយកម្រិតទៀត ជាពិសេស អ្នកឌីហ្សាញ។ ក្រុមអ្នកជំនាញ iFixit ទើបតែបាន ដោះមើលគ្រឿងក្នុង របស់ថេប្លេតនេះ ហើយបាន សរសើរថា ខាងក្នុង Apple នៅតែរៀបចំ បានល្អស្អាត​ តែការ តម្លើងទៅវិញ ពិតជា មិនងាយទេ។

តាមដានបន្តជាមួយវីដេអូខាងក្រោម៖

a10x-r3

ដែលបញ្ហាធំ គឺការតម្លើងអេក្រង់ទៅវិញ ដែលត្រូវការប្រើ ជ័រកាវបិទជុំវិញ និងការ ដោះដូរថ្មជាដើម។ សង្ឃឹមថា ពេលដែលវាមានលក់ ក្នុងស្រុកយើង អ្នកដែលនឹងជាវ វាយកទៅ ប្រើប្រាស់ គួរតែប្រើ ថែបន្តិច ជាមួយអេក្រង់ របស់វា ដើម្បីកុំឲ្យមានការ បាក់បែក ពិបាក ដូរទៅ ថ្ងៃក្រោយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:22 AM, 16 June
  • ប្រភព: iFixit
  • Tag: ថេបប្លេត