ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ច្បាស់​ហើយ​ថា iPad Pro ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូឌែល មាន​រ៉េម​ដល់​ទៅ 4GB

ច្បាស់​ហើយ​ថា iPad Pro ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូឌែល មាន​រ៉េម​ដល់​ទៅ 4GB

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីព្រឹត្តិការណ៍ WWDC 2017 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនយក្ស Apple បានប្រកាសចេញផលិតផលថ្មីៗ របស់ខ្លួនជាច្រើន រួមមានដូចជា កុំព្យូទ័រស៊េរីថ្មី និងឧបករណ៍ ដែលត្រូវបាន គេរំពឹងខ្ពស់ នោះគឺ iPad ស៊េរីថ្មី នេះឯង។ និយាយដល់ iPad នេះ វាមានលក្ខណៈសម្បត្តិ ពិសេសៗ ជាច្រើន ដែលយើងអាច និយាយបានថា វាពិតជាខ្លាំង ជាពិសេស នៅពេល ប្រើប្រាស់ជាមួយ iOS 11។ Apple មិនសូវនិយាយ ទាក់ទងទៅលើ កម្លាំងម៉ាស៊ីនរបស់វា អោយបានលម្អិត គ្រប់ជ្រុងជ្រោយ ទាំងអស់នោះទេ ជាពិសេសទាក់ទង ទៅនឹងទំហំរ៉េម របស់វា ដូចអ្នកទាំងអស់គ្នា ដឹងស្រាប់អញ្ចឹង។ ដូច្នេះវាពិតជារឿង មួយដែលធ្វើអោយ យើងទាំងអស់គ្នា ចង់ដឹងមែនទែន ថារ៉េមរបស់វា មានទំហំ ប៉ុន្មានទៅ ហេតុអ្វីបានជា វាដើរបានយ៉ាងរលូន បែបនេះ?

Screenshot-2017-06-07-at-19.25.56

Final 1000x150 copy

ចម្ងល់មួយនេះត្រូវបានលាតត្រដាងហើយ ដោយកាលពី ពេលថ្មីៗនេះ iPad Pro ទាំងស៊េរី 10.5 អ៊ីងនិង 12.9​ អ៊ីង ត្រូវបានលេចចេញ នៅលើកម្មវិធី តេស្តកម្លាំងម៉ាស៊ីន GeekBench ដោយវាមាន ទំហំរ៉េម ដល់ទៅ 4GB។ ជាមួយការប្រើប្រាស់ បន្ទះឈីប A10X ទៀតនោះ ធ្វើអោយថេប្លេត ស៊េរីថ្មី ទាំងពីរនេះ មានកម្លាំងម៉ាស៊ីនខ្លាំង និងដំណើរការបាន យ៉ាងរលូន។

ipad-pro-ram

វាមិនមែនជារឿងចម្លែកប៉ុន្មានទេ ដែល Apple តែងតែលាក់បាំង នូវលក្ខណៈពិសេសៗ មួយចំនួននៃ ឧបករណ៍របស់ខ្លួន នៅពេលប្រកាស ចេញម្តងៗ។ តែមិនជា អ្វីឡើយ ដោយនៅពេលនេះ យើងអាចដឹងពី ទំហំរ៉េមរបស់ iPad Pro ទាំងពីរ ស៊េរីនេះហើយ។ យើងសូមបញ្ជាក់ ផងដែរថា iPad Pro 10.5 អ៊ីង មានតម្លៃ ចាប់ពី 649$ ឡើងទៅ ហើយចំពោះ iPad Pro ដែលមានទំហំ អេក្រង់ 12.9 អ៊ីង មានតម្លៃ ចាប់ពី 799$ ឡើងទៅ ហើយនេះជាតម្លៃ នៅបរទេសប៉ុណ្ណោះ ចំពោះតម្លៃមក ដល់ស្រុកយើង ច្បាស់ណាស់ថា នឹងលើសពីនេះ ជាក់ជា មិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Pranith
  • 11:02 AM, 15 June
  • ប្រភព: Phone Arena
  • Tag: ថេបប្លេត