ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    iPad កំពុង​ប្រែ​ខ្លួន​ពី​របស់​ក្មេង​លេង ទៅ​ជា​ឧបករណ៍​មាន​ប្រយោជន៍​ដូច​កុំព្យូទ័រ Mac ហើយ

iPad កំពុង​ប្រែ​ខ្លួន​ពី​របស់​ក្មេង​លេង ទៅ​ជា​ឧបករណ៍​មាន​ប្រយោជន៍​ដូច​កុំព្យូទ័រ Mac ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Game Apps On Apple Ipad Air

Final 1000x150 copy

iPad បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ 2010 ដែលវាគឺជា ថេប្លេត ដ៏ស្រាល ស្រស់ស្អាត និងដំណើរការ ដោយ ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS អាចអោយយើង បំពេញកិច្ចការងារ តូចតាច និងធ្វើការ កំសាន្តបាន។ យ៉ាងណាមិញ ផលិតផល Apple មួយនេះ បានធ្លាក់ ប្រជាប្រិយភាពខ្លាំង តាំងពីឆ្នាំ 2013 មកម្ល៉េះ ព្រោះអីមនុស្ស ភាគច្រើន ទិញវាយក ទៅទុកផ្ទះចោល អោយក្មេង លេងប៉ុណ្ណោះ ដែលមូលហេតុ នោះគឺមក ពីវាមិនអាច បំពេញមុខងារ ទូទៅ និងធ្វើអ្វីបានច្រើន ប៉ុន្មាននោះទេ។ Apple ស្វែងយល់ពី ចំណុចខខ្សោយនេះ ទើបក្រោយៗនេះ ខ្លួនបង្កើត iPad Pro ដែលវា មានប៊ិច មាន ក្តារចុចជាដើម ហើយដោយ ឡែកសម្រាប់ កំណែ អាប់ដេត iOS 11 នេះ ចុងក្រោយទៀត នឹងធ្វើអោយ iPad កាន់តែជាក្លាយ ជាឧបករណ៍ មាន ប្រយោជន៍ជាងមុន។

iPad Pro ស៊េរីថ្មីទាំងពីរម៉ូឌែល ដែល Apple បានដាក់បង្ហាញ នៅដើមសប្តាហ៍ កន្លងទៅនេះ វាប្រើប្រាស់កម្លាំង ម៉ាស៊ីន ស្មើទៅនឹង កុំព្យូទ័រដែរ ដែលអនុញ្ញាត្តិ អោយយើង ប្រើកម្មវិធីធំៗ នានា ដូចជាកាត់ត រចនា កម្មវិធីការិយាល័យ បានយ៉ាងរលូន។ គួបផ្សំនឹង នេះដែរ Apple ក៏បានកែច្នៃប្រព័ន្ធ ប្រតិបត្តិការណ៍វា អោយមាន ប្រយោជន៍ និងប្លែកពី iPhone ផងដែរ។ ដូចយើងមើល នៅក្នុង វីឌីអូពាណិជ្ជកម្ម ខាងលើ យើង ឃើញថា ឥលូវនេះយើងអាច រត់ពីកម្មវិធីមួយ ទៅមួយទៀត យ៉ាងស្រួល ហើយយើងក៏អាច ធ្វើការ បើក កម្មវិធីពីរ នៅលើអេក្រង់ តែមួយផងដែរ។ វាក៏អនុញ្ញាត្តិ អោយយើង ចាប់អូសទិន្នន័យ ពីកន្លែងណាមួយ ទៅដាក់កន្លែង ណាមួយទៀតបាន ស្រដៀងទៅនឹង កុំព្យូទ័រយួរដៃ របស់យើងដែរ។ បន្ថែមពីលើនេះទៀត នៅលើ iOS 11 វាក៏មាន មុខងារថ្មីៗ ជាច្រើនទៀត ដែលធ្វើអោយ iOS កាន់តែមានភាព ទូលំទូលាយ និងមានប្រយោជន៍ ជាងមុនផងដែរ ដូចជា មានកម្មវិធី File browser, និងមាន Dock, App Switcher ដូចទៅនឹង MacOS ដែរ។

cover

គូសបញ្ជាក់ផងដែរថា កំណែអាប់ដេត iOS 11 គឺជាកត្តាចំបងដ៏ធំមួយ ដែលនឹង ជួយអោយ iPad មានអត្ថប្រយោជន៍ ជាងមុន ហើយវាអាច ប្រើប្រាស់បាន ចាប់ពី iPad ជំនាន់ទីប្រាំ ឡើងទៅ។ មុខងារអាចនឹងមាន ខុសៗគ្នា ទៅតាម iPad តែតាមការ ស្មានដឹង ពពួកស៊េរី iPad Pro នឹងទទួលបាន មុខងារលើសគេ បន្តិច ព្រោះអីវាមាន កម្លាំងម៉ាស៊ីន ខ្លាំងល្អ អាចទ្រាំទ្រ ជាមួយនឹង មុខងារច្រើន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:35 AM, 09 June
  • ប្រភព: ខេមបូរីផត
  • Tag: ថេបប្លេត