ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Porche’s 911 Turbo S ស៊េរី 2018 ពណ៌​ទឹក​មាស ឃើញ​ហើយ​លង់​ស្រលាញ់​ភ្លែត! មានតែ 500 គ្រឿង​ទេ​ណា!

Porche’s 911 Turbo S ស៊េរី 2018 ពណ៌​ទឹក​មាស ឃើញ​ហើយ​លង់​ស្រលាញ់​ភ្លែត! មានតែ 500 គ្រឿង​ទេ​ណា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Porsche ជាម៉ាករថយន្តរបស់​ប្រទេស​អាឡឺម៉ង់ ដ៏ល្បីល្បាញ​ឈ្មោះ​មួយ​ក្នុង​ទ្វីបអ៊ឺរ៉ុប ហើយ​ក៏​ល្បី​ល្បាញ​ខ្លាំង​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភពលោក​យើង​ដែរ។ ជាក់ស្ដែងនៅស្រុកខ្មែរយើង ចំនួន​អ្នក​ជិះ Porsche ក៏មានច្រើន ហើយក៏មានក្រុមហ៊ុនលក់រថយន្ត Porsche ថែមទៀត សបង្ហាញឲ្យឃើញថា​ស្រុកខ្មែរយើង​និយម​ជិះរថយន្តម៉ាកនេះផងដែរ ដោយវាមិនត្រឹមតែមានរូបរាងទាក់ទាញ ធុន សុវត្ថិភាព​នោះ​ទេ គឺថាវាទំនើបនិងមានភាពលេចធ្លោច្រើន។

1

Final 1000x150 copy

ជាក់ស្ដែងក្រុមហ៊ុន Porsche ថ្ងៃនេះបានប្រកាសចេញនូវម៉ាក Porche’s 911 Turbo S ស៊េរីឆ្នាំ 2018 ថ្មីជាផ្លូវការហើយ ដែលវាគឺជារថយន្តផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយកម្លាំងម៉ាស៊ីនខ្លាំង អមមកជាមួយរូបរាងរចនាបទទាក់ទាញ បើបានឃើញហើយគឺស្រលាញ់ភ្លែតតែម្ដង។ Porche’s 911 Turbo S ស៊េរី 2018 នេះ គឺជាម៉ូឌែលបែប Exclusive ដែលត្រូវបានរោងចក្រផលិតត្រឹមតែ 500 គ្រឿង​ប៉ុណ្ណោះ សម្រាប់អតិថិជនចំនួន 500 នាក់ជុំវិញពិភពលោកទាំងមូល ធ្វើឲ្យកាន់តែមានភាពប្រណិត និង​ជារថយន្តកម្រនឹងរកបាន លុះត្រាតែអ្នកមានលុយច្រើនជះលុយកម្មង់ ឬកក់ទុកមុនទើបបាន។

2 3 4

Porche’s 911 Turbo S 2018 ប្រើប្រាស់ម៉ាស៊ីន 3.8-liter Twin-Turbochraged H6 មានកម្លាំង 607 កម្លាំងសេះ និងកម្លាំងរង្វិល 553 ធ្វើឲ្យវាមានសន្ទុះខ្លាំង ដោយចំនាយពេល 2.8 វិនាទី​ ដើម្បីបង្កើន​ល្បឿន​ពី ០ គីឡូម៉ែត្រក្នុងមួយម៉ោងទៅដល់ 96 គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តនេះអាច​បើកល្បឿន​លឿន​បំផុត​ដល់ 330 គីឡូម៉ែត្រក្នុងម៉ោង ពិតជាលឿន ហើយល្អបំផុតសម្រាប់អ្នកចូលចិត្តបើកបរលឿនៗ នៅតាមផ្លូវធំៗ ដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ជាងនេះទៅទៀត វាក៏បានបំពាក់មកជាមួយនឹង​បរិក្ខារ​ទំនើបៗជាប់មករួចជាស្រេចក្នុងរថយន្ត ធ្វើឲ្យវាកាន់តែក្លាយជារថយន្តមានតម្លៃ និងធន់​ទៅ​នឹង​ការ​ប្រើប្រាស់​រាប់សិបឆ្នាំ។

5 6 7 8 9 10

ម៉ាកនេះនឹងចាប់ផ្ដើមចេញលក់ចុងឆ្នាំ 2017 នេះឯង ហើយអ្នកមានសំណាងតែ 500 នាក់ប៉ុណ្ណោះ​នឹង​ក្លាយ​ជាម្ចាស់របស់វា ដោយតម្លៃគឺ 257500$ ក្នុងទីផ្សារអន្តរជាតិ ដែលវាមានតម្លៃខុសគ្នាត្រឹមតែ 66800$ ពីស៊េរី Porche’s 911 Turbo S ធម្មតា។ តម្លៃនេះបើយកមកស្រុកខ្មែរក៏ខ្ទង់លានដែរ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:10 AM, 09 June
  • ប្រភព: Porsche
  • Tag: យានយន្ត