ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    ឆ្នាំនេះ Apple ពុំ​មាន Apple Watch ថ្មីទេ តែ​ឆ្នាំ​ក្រោយ​គឺ​កាន់​តែ​ខ្លាំង អាច​នឹង​ប្រើអេក្រង់ microLED ថែម​ទៀត

ឆ្នាំនេះ Apple ពុំ​មាន Apple Watch ថ្មីទេ តែ​ឆ្នាំ​ក្រោយ​គឺ​កាន់​តែ​ខ្លាំង អាច​នឹង​ប្រើអេក្រង់ microLED ថែម​ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ពាក់កណ្ដាលឆ្នាំ 2017 នេះ Apple Watch ដែល​ជា​នាឡិកា​វ័យឆ្លាត​របស់​ក្រុម​ហ៊ុន Apple បាន​ចេញ​ជា 2 ជំនាន់​ហើយ​គឺ​ជំនាន់​ទី 1 និង​ជំនាន់ទី 2 មាន​រូបរាង​រចនាបទ​ដូចគ្នា ខុសត្រង់តែកម្លាំងម៉ាស៊ីន និងសមត្ថភាពបន្តិចបន្តួចប៉ុណ្ណោះ។ បច្ចុប្បន្ន Apple Watch បានកំពុងមានមនុស្សជាច្រើនរយលាន​នាក់​បាន​កំពុង​ពាក់វាប្រើប្រាស់ជាប្រចាំ ដោយសារតែវាមានរូបរាងទាក់ទាញ ពិសេសគឺវ័យឆ្លាត​សម្រាប់​សម្រួល​ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅ។

1

Final 1000x150 copy

សម្រាប់ឆ្នាំ 2017 នេះ Apple ពុំមានគម្រោងប្រកាសចេញ Apple Watch ជំនាន់ទី 3 នោះទេ គឺថា​ត្រូវ​រង់​​ចាំ​ដល់​ឆ្នាំ 2018 ទើប Apple អាចនឹងប្រកាសចេញ Apple Watch ជំនាន់ថ្មី ដោយក្នុងនោះប្រភព​ពត៌មាន​​បានបញ្ជាក់ប្រាប់ឲ្យដឹងថា Apple Watch នឹងធ្វើការផ្លាស់ប្ដូរអេក្រង់ថ្មីស្រឡាង ឲ្យវាមានភាព​កាន់​តែប្រសើរជាងអេក្រង់បច្ចុប្បន្ន។ អេក្រង់នោះត្រូវបានរាយការណ៍មកថា ជាអេក្រង់ microLED ដែល​បច្ចុប្បន្ន Apple បានកំពុងធ្វើការយ៉ាងសកម្មក្នុងការនាំយកអេក្រង់ប្រភេទនេះទៅបំពាក់ជាមួយនឹង Apple Watch ជំនាន់ថ្មីរបស់ខ្លួន ដោយហេតុថាអេក្រង់ microLED នេះ​គឺ​វា​បញ្ចេញពន្លឺបាន​ខ្លាំងជាង​អេក្រង់ OLED ហើយថែមទាំងស៊ីថ្មតិចជាង និងមានកម្រិតពណ៌ដិតល្អ។

2

ដូច្នេះសម្រាប់ប្រិយមិត្តត្រៀមទិញនាឡិកាវ័យឆ្លាតរបស់ក្រុមហ៊ុន Apple កុំភ្លេចរង់ចាំមើលថា Apple Watch 3 នឹងមានអ្វីថ្មី ហើយប្លែកខ្លះនាឆ្នាំក្រោយ? ប្រាកដជាអេក្រង់ថ្មី កម្លាំងខ្លាំងជាមុន និង​មាន​ការ​ផ្លាស់ប្ដូររូបរាងជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:57 PM, 08 June
  • ប្រភព: 9to5Mac
  • Tag: នាឡិកាវៃឆ្លាត